• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    អ្នក​ចូល​ចិត្ត​មើល Like និង Comment លើ​ Facebook ហួស​ហេតុ​ពេក​ ជា​មនុស្ស​មាន​វិបត្តិ?

    តើ​អ្នក​ជាមនុស្ស​ម្នាក់​ដែល​ឧស្សាហ៍​បង្ហោះ​ Status លើ​ Facebook ហើយ​តែង​តែ​ពិនិត្យ​មើល​រាល់​នាទី​ ថា​តើ​មាន​អ្នក​ណា​ខ្លះ​បាន​ចុច Like និង Comment លើ​ Status របស់​អ្នក​មែន​ទេ? ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ មនុស្ស​មួយ​ចំនួន​ ដែល​​មាន​អារម្មណ៍​ថា ខ្លួន​មិន​​សូវ​មាន​ភាព​កក់ក្តៅ តែង​តែ​​សកម្ម​ក្នុង​ការ​បង្ហោះ Status ហើយ​មើល​ឬ​ចុច​ Like និង​ Comment នៅ​លើ​ Facebook សឹង​គ្រប់​ពេល។

    ​​iwxHoHq0Cit8

    អ្នក​ស្រាវជ្រាវ​មក​ពី​​មហា​វិទ្យាល័យ​ Union នៅ​ទីក្រុង​ញ៉ូវយ៉ក​ បាន​​ស្ទង់​មតិ​ទៅ​លើ​មនុស្ស​ចំនួន ៦០០នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៨៣ឆ្នាំ អំពី​​ទម្លាប់​ និង​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook។

    ទិន្នន័យ​នៃ​ការ​ស្ទង់​មតិ​នោះ​បាន​រក​ឃើញ​ថា​ អ្នក​លេង Facebook មាន​ពីរ​ប្រភេទ៖ ទី​១. ជំពូក​មនុស្ស​ដែល​រស់​រាយ​និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ និង​ទី​២. ជំពូក​មនុស្ស​ដែល​​ចង់​បាន​ការ​ស្រឡាញ់​ពី​អ្នក​ដ៏ទៃ​ និង​តែង​តែ​មាន​អារម្មណ៍​ខ្វល់ខ្វាយ​ ថា​តើ​ Status របស់​ខ្លួន​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ឬ​អត់។​​

     
    ចំពោះ​អ្នក​លេង Facebook ជំពូក​ទី​២ នេះ តែងតែ​បង្ហោះ​ Status ជា​ញឹកញយ​លើ​ Facebook ហើយ​បន្ទាប់​មក​បើក​មើល​រាល់​នាទី (ក្រោយ​ពេល​ Post Status រួច)​ ថា​តើ​មាន​អ្នក​ណា​ខ្លះ​ចុច​ Like ឬ​ Comment ដែរ​ទេ។ ចំនួន Like ឬ Comment គឺ​ជា​ចម្លើយ​តែ​មួយ​គត់​ ដែល​អាច​ប្រាប់​ពួកគេ​ថា​តើ “​ខ្លួន​ជា​មនុស្ស​គួរ​ឱ្យ​ទាក់ទាញ​​ឬ​ក៏​អត់” ឬ “​អ្នក​គ្រប់​គ្នា​គិត​យ៉ាង​ណា​លើ​ខ្លួន​”។

    លោក Joshua Hart ដែល​ជា​សាស្រ្តាចារ្យ​រង​​ផ្នែក​ចិត្តវិទ្យា​ បាន​ឱ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់ Facebook ជំពូក​ទី២​ នេះ​ នឹង​មាន​អារម្មណ៍​ល្អ​ ប្រសិន​បើ​ Status របស់​ពួក​គេ​ទទួល​បាន​ចំនួន Like និង Comment ច្រើន​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​នឹង​មាន​អារម្មណ៍​​ពិបាក​ចិត្ត​ ប្រសិន​បើ​អ្វី​ដែល​ពួក​គេ​ខំ​បង្ហោះ​លើ Facebook មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​នោះ។ ចំពោះ​អ្នក​ឧស្សាហ៍​បង្ហោះ Status ហួស​ហេតុ​ពេក​ អាច​ចាត់​ទុក​ជា​អ្នក​លេង Facebook ជំពូក​ទី២​ ហើយ​ត្រូវ​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​កាន់​តែ​ច្រើន​ទើប​បាន​។ ​

    សាស្រ្តាចារ្យ​ខាង​លើ បាន​បន្ថែម​ទៀត​ថា​ មក​ទល់​ពេល​នេះ​នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស់​នឹង​គ្នា (រវាង​វិទ្យាសាស្រ្ត​​សិក្សា​ពី​ចិត្តសាស្ត្រ និង​វប្បធម៌​ទំនើប​) ថា​តើ Facebook ត្រូវ​បាន​ប្រើ​ ដើម្បី​បម្រើ​សម្រាប់​តម្រូវ​ការ​មួយ​វិជ្ជមាន​ឬ​អវិជ្ជមាន​ ចំពោះ​មនុស្ស​គ្រប់​រូប។

    ​លោក​បាន​បន្ថែម​ចុង​ក្រោយ​ថា ការ​ស្រាវ​ជ្រាវ​នៅ​តែ​ជា​ការ​ស្រាវជ្រាវ ដូច្នេះ​មាន​តែ​អ្នក​លេង​ Facebook ទេ​ ដែល​អាច​ដឹង​ថា​ តើ​ខ្លួន​កំពុង​ប្រើ​ប្រាស់​ Facebook ក្នុង​ផ្លូវ​វិជ្ជមាន ​ឬ​អវិជ្ជមាន​៕ ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ចូល​ចិត្ត​មើល Like និង Comment លើ​ Facebook ហួស​ហេតុ​ពេក​ ជា​មនុស្ស​មាន​វិបត្តិ? Rating: 5 Reviewed By: Unknown
    Scroll to Top