• ព័ត៌មានថ្មី

    Friday, February 13, 2015

    ញាក់សាច់! ម្ចាស់​ក្លិប Real Madrid ​ចង់​លក់ Ronaldo?

    លោក Florentino Perez ​ម្ចាស់​ក្លិប​យក្ស Real Madrid ​បាន​និយាយ​ថា​រូប​លោក​នឹង​លក់​កីឡាករ Cristiano Ronaldo ​ចេញ ប្រសិន​បើ​មាន​ក្លិប​ណា​មក​ឱ្យ​តម្លៃ​ខ្លួន​សម​ល្មម​នឹង​អាច​លក់​បាន។

    61E6B0D71

    កាសែត​អេស្ប៉ាញ​ El Confidencial ​បាន​ស្រង់​សម្ដី​មហា​សេដ្ឋី​  Florentino Perez ​ម្ចាស់​ក្លិប Real Madrid ​ថា ប្រសិន​បើ​មាន​ក្លិប​ណា​មក​ឱ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​ Ronaldo ​ច្រើន​សម​នឹង​​អាច​លក់​បាន​នោះ រូប​លោក​នឹង​អនុញ្ញាត​ឱ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ដើរ​ចេញ​ពី Santiago Bernabeu ។ ខណៈ​ដែល​កាល​ពី​មុន បុរស​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​នឹង​មិន​លក់​ម្ចាស់​ពាន​ រង្វាន់ Ballon d’Or ៣​សម័យ​ខាង​លើ​ក៏​ដោយ។


    រឿង​រ៉ាវ​ដែល​ធ្វើ​ម្ចាស់​ក្លិប​មិន​សប្បាយ​ចិត្ត​គឺ​បណ្ដាល​មក​ពី​ថ្ងៃ​ ដែល Real Madrid ​ចាញ់​ Atletico Madrid ​៤-០ នោះ អតីត​ខ្សែ​ប្រយុទ្ធ​របស់ Man Utd ​រូប​នេះ​បែរ​ជា​ទៅ​ធ្វើ​ពិធី​ជប់លៀង ច្រៀង​ Karaoke ​និង​ថែម​ទាំង​បាន​ហៅ​មិត្ត​រួម​ក្រុម James Rodriguez ​និង Sami Khedira ទៅ​ទៀត​ផង។

    ដំណឹង​ខាង​លើ​នេះ​ គឺ​ជា​ផល​វិជ្ជមាន​ដល់​ក្លិប Manchester United ​ដែល​តែងតែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កូន​មួយ​ខាង​លើ​នេះ​ទៅ​វិញ ស្រប​ពេល​ខែ​មករា​កន្លង​ទៅ​ក៏​មាន​​​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​បិសាច​ក្រហម​ត្រៀម​លុយ​ធំ​ទិញ​កីឡាករ​ល្អ​ចូល​ដែរ​នោះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ញាក់សាច់! ម្ចាស់​ក្លិប Real Madrid ​ចង់​លក់ Ronaldo? Rating: 5 Reviewed By: Unknown
    Scroll to Top