• ព័ត៌មានថ្មី

    Tuesday, February 17, 2015

    Cech និង Thibaut មួយ​ណា​​ខ្លាំង​ជាង?

    Petr Cech គឺ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ Chelsea ជា​ច្រើន​រដូវ​កាល​មក​ហើយ ប៉ុន្តែ​នៅ​ដើម​រដូវ​កាល​ ២០១៤-២០១៥ នេះ​ Thibaut Courtois ត្រូវ​បាន​ដាក់​ឲ្យ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​ជំនួស​វិញ។

    ការ​ផ្លាស់ប្ដូរ​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ និង​ជោគជ័យ​បំផុត​មួយ ប៉ុន្តែ​ក្រោយ​ Courtois រង​របួស​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ Cech បាន​ចេញ​ពី​កៅអី​បម្រុង មក​ចាំ​ក្នុង​ជម្រើស​ដំបូង​វិញ។



    ការ​វិល​ត្រលប់​មក​វិញ​នេះ Cech នៅ​តែ​ធ្វើ​បាន​ល្អ និង​អាច​ថា​ល្អ​ជាង Courtois ផង​ក៏​ថា​បាន ប្រសិន​បើ​មើល​លើ​តារាង​ប្រៀបធៀប​ខាង​ក្រោម​នេះ។ អ្នក​ចាំ​ទី​សញ្ជាតិ​ឆេក​​បង្ហាញ​ខ្លួន​បាន​១៣ប្រកួត ខណៈ​ដៃ​គូ​អ្នក​ចាំ​ទី​វ័យ​ក្មេង​សញ្ជាតិ​បែលហ្សិក ចាប់​បាន​២៦ប្រកួត។ បើ​គិត​ជា​មធ្យម Cech ​របូត​គ្រាប់​បាល់​១គ្រាប់​ក្នុង​​ ១២៧,៣នាទី​ ល្អ​ជាង Courtois ដែល​របូត​១គ្រាប់​ក្នុង​១០០នាទី។

    cech-v-court

    Sabay សូម​ស្ទង់​មតិ​ប្រិយមិត្ត​ទាំង​អស់​គ្នា ថា​តើ​រវាង​អ្នក​ចាំ​ទី​ទាំង​២ មួយ​ណា​សម​នឹង​ជាប់​ក្នុង​ជម្រើស​ដំបូង​សម្រាប់​រយៈ​ពេល​ដែល​នៅ​សល់​ក្នុង​ រដូវ​កាល​នេះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Cech និង Thibaut មួយ​ណា​​ខ្លាំង​ជាង? Rating: 5 Reviewed By: Unknown
    Scroll to Top