• ព័ត៌មានថ្មី

    Friday, February 6, 2015

    Ronaldo ​ជាប់​ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​ BPL

    កីឡាករ Cristiano Ronaldo ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ក្របខ័ណ្ឌ  English Premier League ​របស់​អង់គ្លេស ​បើ​ទោះ​បី​​ប្រើ​ពេល​​ត្រឹម​៦​រដូវ​កាល​ជាមួយ​ក្លិប Manchester United ក្ដី។


    បន្ទាប់​ពី​ជួយ​ក្រុម​បិសាច​ក្រហម​លើក​ពាន Premier League ​បាន​២​ដង​ក្នុង​រយៈ​ពេល​៦​រដូវ​កាល​នៅ​ Old Trafford ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​អ្នក​គាំទ្រ​បោះឆ្នោត​ឱ្យ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ ប្រវត្តិសាស្រ្ដ​ BPL របស់​អង់គ្លេស ពោល​គឺ​នៅ​លើ Thierry Henry ​និង​ Ryan Giggs ថែម​ទៀត​ផង។

    image-5-for-manchester-united-3-2-aston-villa-gallery-907631911

    ក្នុង​ការ​ស្ទង់មតិ​នេះ​ដែរ មាន​អ្នក​គាំទ្រ​ប្រមាណ​ជា​១០០០​នាក់ ​បាន​​​បោះឆ្នោត​ជ្រើសរើស​ក្នុង​ចំណោម​កីឡាករ​១០នាក់។ កីឡាករ​១០​នាក់​នោះ​រួមមាន Ronaldo , Henry , Giggs , Eric Cantona , Gianfranco Zola , Dennis Bergkamp , Steven Gerrard , Alan Shearer , Roy Keane ​និង​ Patrick Vieira ។ ហើយ​លទ្ធផល​ចុង​ក្រោយ​ចេញ​មក​ថា Ronaldo ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ ២៤​% ចំណែក​ឯ Henry ​បាន​១៨​%​ និង​ Giggs ​បាន​១៣​%។
    FireShot Screen Capture #212 - 'Cristiano Ronaldo voted best Premier League player ever - ahead of Thierry Henry and Ryan Giggs - Mirror Online' - www_mirror_co_uk_sport_football_news_cristiano-ronaldo-voted-best-p
    ម្ចាស់​ពាន​ Ballon d’Or ​៣​សម័យ​កាល​រូប​នេះ​ចូល​មក​លេង​នៅ​បិសាច​ក្រហម​ឆ្នាំ​២០០៣​ ដែល​ពេល​នោះ​លោក Alex Fugerson ​ទិញ​មក​ពី​ក្រុម Sporting Lisbon ​ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន។ ក្នុង​រយៈ​ពេល​៦​រដូវ​កាល​នៅ​ Man Utd ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​រក​គ្រាប់​បាល់​បាន​១១៨​ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩២​ប្រកួត​ ហើយ​ក៏​មាន​ឈ្មោះ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក (Ballon d’Or) ​ជា​លើក​ដំបូង​ផង​ដែរ​នៅ​ឆ្នាំ​២០០៨។  នៅ​ឆ្នាំ​២០០៩ ​ក្រុម Real Madrid ​បាន​ឱ្យ​តម្លៃ​ខ្លួន​ Cr7 ​ខ្ពស់​កប់​ពពក ដែល​ធ្វើ​ឱ្យ​បិសាច​ក្រហម​មិន​អាច​ប្រកែក​បាន ​ទើប​ធ្វើ​ឱ្យ​រូប​គេ​ត្រូវ​ផ្លាស់​ទៅ​អេស្ប៉ាញ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ ផោន។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ជាប់​ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​ BPL Rating: 5 Reviewed By: Unknown
    Scroll to Top