• ព័ត៌មានថ្មី

    Tuesday, February 10, 2015

    Neymar ៖ “ខ្ញុំ, Messi ​និង​ Suarez ​ជា​ខ្លា​៣​លើ​ភ្នំ​តែ​មួយ”

    ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​អះអាង​បន្ទាប់​ពី​ជួយ​ក្រុម Barcelona ​ឈ្នះ​ Athletic Bilbao ​៥-២ ​ថា​ រូប​គេ Lionel Messi ​និង​ Luis Suarez ​គឺ​កីឡាករ​ដែល​អាច​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​លើក​ពាន​បាន​នៅ​រដូវ​កាល​នេះ ហើយ​ក៏​ធ្វើ​ឱ្យ​ក្លិប​មួយ​នេះ​ខ្លាំង​ជាង​គេ​ដែរ។

    257C1F4600000578-0-image-a-2_1423473076799

    ខ្សែ​ប្រយុទ្ធ​ទាំង​បី​នាក់​ខាង​លើ​នេះ​គឺ​ជា​សសរ​ដ៏​រឹងមាំ​សម្រាប់​លោក Luis Enrique ​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​កន្លង​មក ក៏​ដូច​ជា​ជ័យជម្នះ​ដ៏​ធំធេង​លើ​ក្រុម Athletic Bilbao ​កាល​ពី​យប់​ម្សិលមិញ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ទៀត​សោត កីឡាករ​ទាំង​៣​នាក់​នេះ​ តែង​តែ​រក​គ្រាប់​បាល់​បាន​រហូត​តែ​ម្ដង ពោល​គឺ​បើ​ម្នាក់​មិន​រក​គ្រាប់​បាល់​បាន ​គឺ​ពីរ​នាក់​ទៀត​នឹង​រក​គ្រាប់​​បាល់​បាន​ ឬ​ជា​អ្នក​ Assists ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

    257C1B2D00000578-2945605-image-a-7_1423473233259


    ពឹង​ទៅ​លើ​ការ​សហការ​គ្នា​ល្អ​នេះ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ជឿជាក់​ថា​ ពួក​យើង​ក្លាយ​ជា​កំពូល​កីឡាករ​អី​នោះ​ទេ​ប៉ុន្តែ​យើង​បាន​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​ក្រុម។ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា​យើង​នឹង​អាច​ជួយ​ Barca ​លើក​​ពាន​បាន​នៅ​រដូវ​កាល​នេះ ក៏​ដូច​ជា​ពេល​ខាង​មុខ​ទៀត។ ត្បិត​តែ​នៅ​សល់​ការ​ប្រកួត​ច្រើន​ទៀត​មែន ប៉ុន្តែ​ពឹង​លើ​សមត្ថភាព​របស់​យើង​ ហើយ​យើង​នឹង​រក្សា​សមត្ថភាព​នេះ​បន្ត​ទៀត នោះ​វា​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ក្រុម​យើង​ឡើយ”។



    នៅ​ចាំ​បាន​ថា​ ៩​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម Barcelona ​​​មិន​ទាន់​ស្គាល់​ចាញ់​នៅ​ឡើយ​ទេ ទោះ​ជា​ប៉ះ​ជាមួយ​ក្រុម​ល្បី​ខាង​ការពារ​ Atletico Madrid ​ក៏​ដោយ។ ​ខ្សែ​ប្រយុទ្ធ​ Lionel Messi, Neymar ​និង​ Luis Suarez ​​​តែង​តែ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ស្ទើរ​តែ​គ្រប់​ប្រកួត ​ដែល​ក្នុង​នោះ Messi អាច​រក​គ្រាប់​បាល់​បាន​២៣​គ្រាប់​ហើយ​នៅ La Liga រដូវ​កាល​នេះ តិច​ជាង​តែ​​ Ronaldo ម្នាក់​ប៉ុណ្ណោះ (​២៨​គ្រាប់)។ បើ​និយាយ​ពី​ចំណាត់​ថ្នាក់​វិញ ក្រុម​អ្នក​មាន​បុណ្យ​ឈរ​នៅ​លេខ​២​ ចាញ់​ពិន្ទុ​ Real Madrid ​តែ​១​ពិន្ទុ​តែ​ប៉ុណ្ណោះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar ៖ “ខ្ញុំ, Messi ​និង​ Suarez ​ជា​ខ្លា​៣​លើ​ភ្នំ​តែ​មួយ” Rating: 5 Reviewed By: Unknown
    Scroll to Top