• ព័ត៌មានថ្មី

    Thursday, February 5, 2015

    Real Madrid ​ឈ្នះ​មែន ប៉ុន្តែបាត់​បង់​​កីឡាករ​សំខាន់​​ច្រើន

    ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ​កាល​ពី​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​យក​ឈ្នះ​ក្រុម Sevilla ​ដោយ​លទ្ធផល ២-១ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​លោក Carlo Ancelotti ​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​មាន​កីឡាករ​សំខាន់​២​នាក់​រង​របួស​ គឺ James Rodriguez ​និង​ Sergio Ramos ។

    255674E300000578-0-image-a-17_1423085132300

    បើក​ការ​ប្រកួត​បាន​ត្រឹម​តែ​៩​នាទី ខ្សែ​ការពារ Sergio Ramos ​ត្រូវ​ដូរ​ចេញ​ ​ដោយ​មាន​បញ្ហា​ត្រង់​សរសៃពួរ​កំភួន​ជើង ហើយ​អ្នក​ដែល​ត្រូវ​ចូល​មក​រ៉ាប់រង​តំបន់​នេះ​គឺ Nacho ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី  James Rodriguez ​នៅ​តែ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ Real Madrid ​​ដដែល​ ដោយ​បាល់​តែត​នៅ​នាទី​ទី​១២​ ប៉ុន្តែ​លេង​បាន​ត្រឹម​នាទី​២៧​  កីឡាករ​រូប​នេះ​ក៏​​ត្រូវ​ដូរ​ចេញ​ទៀត បន្ទាប់​ពី​មាន​បញ្ហា​ត្រង់​កែង​ជើង។ ចំណែក​ឯ​អ្នក​មក​ជំនួស​គឺ​ Jese Rodriguez ​ក៏​អាច​រក​បាន​មួយ​គ្រាប់​ទៀត​ផង​ដែរ ​នៅ​នាទី​ទី​៣៦​ ក្រោយ​ទទួល​បាល់​យ៉ាង​ស្អាត​ពី​ Isco ។ មួយ​គ្រាប់​លួងចិត្ត​របស់​ក្រុម​ភ្ញៀវ Sevilla ​រក​បាន​នៅ​នាទី​ទី​៨០​ដោយ​កីឡាករ Lago Aspas ។

    FireShot Screen Capture #211 - 'Real Madrid vs_ Sevilla - 4 February 2015 - Soccerway' - int_soccerway_com_matches_2015_02_04_spain_primera-division_real-madrid-club-de-futbol_sevilla-futbol-club_1821651__ICID=PL_M


    25568D0D00000578-2940195-image-a-26_1423085888890


    25567E6B00000578-0-image-a-19_1423085139402

    2556A47800000578-2940195-image-a-50_1423089920863

    2556B82A00000578-2940195-Beto_left_is_looked_after_by_Benzema_but_is_soon_replaced_by-a-54_1423090044197

    2557A7CB00000578-2940195-image-a-40_1423086725963

    2557FCF700000578-2940195-image-a-57_1423090281790

    ចប់​ការ​ប្រកួត​នេះ​ដែរ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ទៅ​លោក Ancelotti ​ថា​របួស​របស់​ James ​គឺ​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ឱ្យ​មែន​ទែន​ហើយ​អាច​ឈាន​ដល់​ការ​វះកាត់​ថែម​ ទៀត​ផង ខណៈ​ដែល​រយៈ​ពេល​វិញ ​គឺ​អាច​ប្រើ​ពេល​យូរ​ដើម្បី​ព្យាបាល។ ចំណែក​ឯ Ramos ​វិញ​មិន​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ។ យ៉ាង​ណា​មិញ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​បាន​បញ្ជាក់​ដែរថា ​អ្នក​​ទាំង​ពីរ​នេះ​មិន​អាច​ចូល​លេង​បាន​ទេ​ពេល​ប៉ះ Atletico Madrid ​នៅ​ចុង​សប្ដាហ៍​នេះ ចំណែក​ឯ James Rodriguez ​វិញ ​គឺ​អាច​អវត្តមាន​ក្នុង​ពាន​រង្វាន់ Champions League ​ទៀត​ផង​ពេល​ប៉ះ Shalke ​ទាំង​ពីរ​ជើង (Real ​ប៉ះ Schalke ​នៅ​ថ្ងៃទី១៨​ខែ​នេះ ​និង​ថ្ងៃ​ទី​១០​ខែ​ក្រោយ) ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real Madrid ​ឈ្នះ​មែន ប៉ុន្តែបាត់​បង់​​កីឡាករ​សំខាន់​​ច្រើន Rating: 5 Reviewed By: Unknown
    Scroll to Top