• ព័ត៌មានថ្មី

    Monday, February 16, 2015

    Aguero ទៅ​ជួប​​ Messi ដើម្បី​ផ្ទេរ​ទៅ​កាន់ Barca?

    ខ្សែ​ប្រយុទ្ធ​ Sergio Aguero ​របស់​ក្រុម Manchester City ​និង​មិត្ត​ស្រី​ Karina Tejeda ​បាន​ចំណាយ​ពេល​ចុង​សប្តាហ៏​របស់​គេ នៅ​ក្នុង​ទីក្រុង Barcelona និង​​បាន​ជួប​ជាមួយ​មិត្ត​រួម​ក្រុម​អាហ្សង់ទីន Lionel Messi  និង​មិត្ត​ស្រី Messi នាង Antonella Roccuzzo ​ផង​ដែរ។

    Missi and Aguero

    Aguero ​​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ផ្ទេរ​ទៅ​កាន់​ក្លិប Barcelona យ៉ាង​ខ្លាំង​ ខណៈ​ដែល Messi  តែងតែ​ទទូច​សុំ​​ចង់​ឲ្យ​ក្លិប​អ្នក​មាន​បុណ្យ​​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ក្លិប ​មេឃ​ខៀវ​រូប​នេះ ដើម្បី​លេង​ចាប់​ដៃ​គូ​គ្នា។ ទោះ​យ៉ាង​ណា​​ក្លិប​ Barca មិន​ទាន់​អាច​ទិញ​កីឡាករ​ចូល​បាន​ទេ ព្រោះ​នៅ​ជាប់​ពិន័យ​នៅ​ឡើយ ដូច្នេះ​ Aguero អាច​នឹង​ត្រូវ​រង់ចាំ​​ដល់​ខែ​មករា​ ឆ្នាំ​២០១៦​ ទើប​អាច​ផ្ទេរ​​ទៅ​កាន់​ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​នេះ​បាន។

    25B7FCD700000578-2954893-image-a-30_1424041527206

    ដោយសារ​តែ​ក្រុម Man City ពុំ​មាន​ការ​ប្រកួត​ក្នុង​លីក កាល​ពី​ចុង​សប្ដាហ៍​ ព្រោះ​ជាប់​ការ​​ប្រកួត​ FA Cup ក្រុម​ដទៃ​ទៀត​នោះ ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ បាន​ឆ្លៀត​ពេល​ទៅ​មើល​ការ​ប្រកួត​របស់​ក្រុម Barcelona និង​ទៅ​លេង​ Messi ផង​ដែរ។ ទោះ​យ៉ាងណា Aguero បាន​ឡើង​យន្ត​ហោះ​ឯកជន​ ធ្វើ​ដំណើរ​មក​កាន់​អង់គ្លេស​វិញ​ហើយ ដើម្បី​ចូល​ហ្វឹក​ហាត់​ឲ្យ​ក្រុម​ជើង​ឯក​ Barclays Premier League នៅ​ថ្ងៃ​ចន្ទ​នេះ។

    25B7FCCF00000578-2954893-image-m-33_1424041559083

    Aguero និង Messi គឺជា​មិត្តភ័ក្ដិ​ដ៏​​​ជិត​ស្និទ្ធ​បំផុត​​​នឹង​គ្នា និង​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន តាំង​ពី​ឈុត​យុវជន​មក។ ជាង​នោះ​ទៅ​​ទៀត​ពួកគេ​ទាំង​២​ ក៏​ធ្លាប់​គេង​ក្នុង​បន្ទប់​១​​ជាមួយ​គ្នា​ទៀត​ផង ក្នុង​យុទ្ធនាការ លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។


    25B7FCD300000578-2954893-image-a-31_1424041530155

    25B81FBA00000578-2954893-image-a-45_1424044464682

    2321908A00000578-2954893-image-a-29_1424041176596

    08E96AA900000514-2954893-image-a-28_1424040503934

    ទោះ​យ៉ាងណា ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​២​រូប​នេះ​​នឹង​ជួប​គ្នា​ម្ដង​ទៀត ខណៈ​ដែល​ក្រុម Man City ​ប៉ះ​ Barcelona នៅ​ក្នុង​កីឡដ្ឋាន Etihad នា​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​នេះ ក្នុង​ការ​ប្រកួត Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ មុន​ពេល​​ប្រកួត​ជើង​ទី​២ នៅ​កីឡដ្ឋាន Nou Camp នា​ថ្ងៃ​ទី​១៨ ខែ​មិនា​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Aguero ទៅ​ជួប​​ Messi ដើម្បី​ផ្ទេរ​ទៅ​កាន់ Barca? Rating: 5 Reviewed By: Unknown
    Scroll to Top