• ព័ត៌មានថ្មី

    Thursday, February 12, 2015

    Neymar ​ប៉េណាល់​ទី​អត់​ចូល តែ Messi ​ជួយ​ Barca ​ឈ្នះ​ផុយ

    ​ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​ជើង​ទី​មួយ​រវាង​ក្រុម​ម្ចាស់​ផ្ទះ Barcelona ​និង​ Villarreal ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ​៣-១ ដោយ​កីឡាករ Lionel Messi ​ក្លាយ​ជា​តួឯក​ដោយ​សារ​បាន​ស៊ុត​ចូល​មួយ​គ្រាប់ ​និង​ Assists ​បាន​មួយ​គ្រាប់ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Neymar ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល។

    2594470800000578-2949668-image-a-24_1423687662515

    ក្រុម​ម្ចាស់​ផ្ទះ​ Barcelona ​វាយ​សម្រុក​ក្រុម​ភ្ញៀវ​យក​តែ​មែនទែន ដោយ​អាច​​គ្រប់គ្រង​បាល់​បាន​រហូត​ដល់​ទៅ​៧៤​%​ ឯ​ណោះ ប៉ុន្តែ​មិន​អាច​បំបែក​ពងមាន់​បាន​ភ្លាម​ៗ​នោះ​ទេ​​ ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​នាទី​៤១​ឯ​ណោះ ទើប​ខ្សែ​ប្រយុទ្ធ Messi ​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ក្រោយ​ទទួល​បាន​បាល់​ពី Suarez ។ ប៉ុន្តែ​គ្រាន់​តែ​ចូល​ដល់​តង់​ទី​២​ភ្លាម ក្រុម​ Villarreal ​អាច​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ Manu Trigueros ​នៅ​នាទី​៤៨។ Iniesta ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​សា​ជា​ថ្មី​វិញ​ភ្លាម​តែ​ម្ដង​នៅ​នាទី​៤៩​ បន្ទាប់​ពី​កែ​បាល់ ខណៈ​ដែល​ខ្សែ​ការពារ Pique ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៦៤​ ដោយ​ទទួល​បាល់​ពី Messi ។

    2593CD5400000578-2949668-image-a-5_1423683037461

    25943F9D00000578-2949668-image-a-14_1423687410669

    25946D3B00000578-2949668-image-a-39_1423688721320

    អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នោះដែរ ​គឺ​ខ្សែ​ប្រយុទ្ធ​ Neymar ​មាន​ឱកាស​រក​បាន​មួយ​គ្រាប់​ទៅ​ហើយ​ ពេល​ដែល​ក្រុម Barca ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ខណៈ​ដែល Messi ​បដិសេធ​មិន​ទាត់​ ហើយ​ឱ្យ​ឱកាស​នេះ​ទៅ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល។ ជា​អកុសល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បែរ​ជា​ស៊ុត​តិច​ៗ​ឱ្យ​អ្នក​​ចាំ​ទី Asenjo ​សង្គ្រោះ​បាន​ទៅ​វិញ។

    2593CB6A00000578-2949668-image-a-9_1423683052092

    259475B400000578-2949668-image-a-32_1423688514079

    មួយ​គូ​ទៀត​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នេះ​ដែរ​គឺ​ក្រុម​ Athletic Bilbao ​បាន​ត្រឹម​ស្មើ​ Espanyol ​ក្នុង​លទ្ធផល ១-១ ។ ការ​ប្រកួត​ជើង​ទី​២​របស់​ក្រុម​ទាំង​៤​ខាង​លើ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ​ខែ​មិនា​ខាង​មុខ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar ​ប៉េណាល់​ទី​អត់​ចូល តែ Messi ​ជួយ​ Barca ​ឈ្នះ​ផុយ Rating: 5 Reviewed By: Unknown
    Scroll to Top