• ព័ត៌មានថ្មី

    Thursday, February 5, 2015

    Samsung បង្ហាញ​​​ទស្សនៈ​វិស័យ​ជីវិត​កាន់​តែឆ្លាត​វៃក្នុង​ពិព័រណ៌​ CES 2015

    ទូរទស្សន៍ SUHD ដំណើរការដោយTizen ​នាំជូន​យុគសម័យ​ថ្មីនៃ​បច្ចេកវិជ្ជា​អេក្រង់​កម្រិតUHD​ ជាមួយ​ភាពឆ្លាតវៃ ​ហៅថា​ Re-mastering ​Engine ​និង​មុខងារ​របស់​ ​Smart TV។​
    -ឧបករណ៍​ផ្ទះ​បាយ​ប្រើប្រាស់​ដោយ​កំពូល​ចុងភៅ​ត្រូវបាន​បង្កើតឡើង​ សម្រាប់​ស្រ្តីមេផ្ទះ​គ្រប់រូប ស្របពេល​ម៉ាស៊ីន​បោកសម្លៀក​បំពាក់​ និង​ម៉ាស៊ីន​បូម​ធូលី កាន់​តែមាន​ភាពងាយ​ស្រួល។
    -សេវាកម្សាន្ត​Milk VR ផ្តល់​ជូនលោកអ្នក​នូវពិភព​កម្សាន្តដ៏អស្ចារ្យ​សម្រាប់​អ្នកប្រើ​ប្រាស់វ៉ែនតា ​Gear VR។

    កាល​ពី​ថ្ងៃ ៥ មករា ២០១៥  ​ក្រោមប្រធានបទ ​“ការបង្កើតលទ្ធភាព​ដើម្បី​មើលឃើញពីអនាគត” ​ Samsung Electronics ​បានលាត​ត្រដាង​ក្នុងសន្និសីទ​កាសែតតំាង​ពិព័រណ៌​ផលិតផល​អេឡិចត្រូនិក​ អន្តរជាតិ​ CES 2015​ នូវ​ទស្សនៈវិស័យ​របស់ខ្លួន​លើបច្ចេកវិជ្ជា​ដើម្បីជីវិតកាន់​តែឆ្លាតវៃ។ ក្នុងនោះ​ Samsung បានធ្វើ​ការ​បង្ហាញឧបករណ៍​អេឡិចត្រូនិក​ជំនាន់ថ្មី ​និងសេវា​ដែលនាំមុខ​គេ ដែល​នោះ ​គឺ​ទូរទស្សន៍ខ្នាត​យក្ស​ SUHD​ អេក្រង់ ៨៨​ អ៊ីញ ​និង​ការ​បន្ថែមមាតិកា​លើវ៉ែនតា ​Samsung Milk VR។ ​នៅឆ្នាំ ២០១៥ ​នេះSamsung​ទទួលបាន​ពាន​រង្វាន់ចំនួន ​៣៦ ​ផ្នែក​គំនិតច្នៃប្រឌិត​លើ​ឧបករណ៍​អេឡិចត្រូនិក​ប្រើប្រាស់​ក្នុងផ្ទះ​ ដែលពោពេញ​ទៅដោយភាព​ឆ្លាតវៃ។

    SAMSUNG CSC

    យោងតាមសម្តីរបស់​លោក Tim Baxter ​ប្រធាន និងនាយកប្រតិបត្តនៃ​ Samsung ​Electronic ​ប្រចាំសហរដ្ឋ​អាមេរិក ​បានមានប្រសាសន៍​ថា “គោលបំណង​ធំដែលយើង​យកចិត្ត​ទុកដាក់​ក្នុង​ឆ្នាំ ​២០១៥​​នេះ​​ គឺការផ្តល់បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន”។ លោកក៏បាន​បន្ថែម​ទៀតដែរ​ថា “អ្វីដែលអស្ចារ្យ​ជាងនេះ​ទៅទៀត​នោះ​ គឺ ​Samsung ​នឹងផ្តោតការ​យកចិត្តទុក​ដាក់យ៉ាង​ខ្លាំង​លើការ​រស់នៅ​ដ៏ឆ្លាត​វៃតាមរយៈ​ បច្ចេកវិជ្ជា​កម្មវិធីកម្សាន្ត ​និង​សេវាផ្សេងៗ។ ហើយអ្វី​ដែល​យើង​ធ្វើការបង្កើត​ឡើងនោះ​គឺផ្តោតទៅ​លើ​បទពិសោធន៍​នៃអ្នកប្រើ​ ប្រាស់​ផលិតផល​ Samsung។


    ទូរទស្សន៍SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត​
    Samsung ​បានដាក់បង្ហាញ​ទូរទស្សន៍ខ្នាត​ធំទំហំ ​៨៨ អ៊ីញ ​JS9500 ​ ដែលបំពាក់ដោយបច្ចេកវិជ្ជា​ផ្ទាល់របស់ ​Samsung​គឺ Eco-friendly nano-crystal ​ដែល​កែ​ពន្លឺ ​និង​ពណ៌រូបភាព​ឲ្យដូចពណ៌​ធម្មជាតិ​ពិតៗ​ ដែល​ច្បាស់ជាង​ទូរទស្សន៍​ធម្មតា រហូត​ដល់​ទៅ ៦៤ដង​ឯ​ណោះ។ ជាមួយបច្ចេកវិជ្ជា​ដ៏ភ្ញាក់ផ្អើល ​SUHD Re-mastering ​Engine ​មានលទ្ធភាព​កែសម្រួល​ពន្លឺ ​និង​ធ្វើឲ្យរូបភាព​ដិតល្អ​ដោយស្វ័យ​ប្រវត្តិ​ដើម្បី​រូបភាព​កាន់តែ​ ម៉ត់ច្បាស់​ឥតខ្ចោះ​ក្នុងកម្រិត​ UHD ​ក៏ដូចជាគ្មានការរំខាន​រឿង​បញ្ហាផ្លាត​ពន្លឺផងដែរ។

    “ពណ៌រូបភាពពិតជាអាចបញ្ជាក់ពីអត្ថន័យនៃសាច់រឿងរបស់ខ្សែភាពយន្ត”​  រីឯលោក  ​Nakamura ​ ដែលបាន​ផលិតខ្សែ​ភាពយន្ត X-Men, ​Days of Future Past, ​Quantum of Solace and Exodus ​បាន​និយាយ​ផងដែរ​ថា “ពណ៌ពិត​ជាអាចផ្លាស់ប្តូរ ​និង​នាំអារម្មណ៍អ្នក​ទស្សនាឲ្យចូល​ទៅ ​ក្នុងខ្សែភាពយន្ត​ដែលកំពុង​ទស្សនានោះ​”។ ​លោកក៏បាន​បន្ថែមទៀត​ដែរ​ថា “ថ្មីៗនេះ ​ខ្ញុំបានធ្វើ​ការ​លើខ្សែ​ភាពយន្ត ​Exodus ​សម្រាប់ដាក់​បញ្ចូលទៅ​ក្នុងទូរទស្សន៍ ​SUHD ដែលនេះ​ពិតជា​បទពិសោធន៍​ដ៏​អស្ចារ្យ។ វាពិតធ្វើឲ្យ​ខ្សែភាពយន្ត​នេះ​មានជីវិត​រស់រវើក​ ដែល​មិននឹក​ស្មានថា​មាន​បច្ចេកវិជ្ជា​ដែល​អាច​ធ្វើ​បែប​នេះទេ។”

    ឧបករណ៍ប្រើប្រាស់ឌីជីថលក្នុងផ្ទះដើម្បីកែខៃជីវិតកាន់តែប្រសើរ
    ការរចនានៅប្រព័ន្ធ Digital ​ថ្មីនេះ​បានធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​ទទូល​បានភាពជោគជ័យ​កាន់តែខ្លំាង​ឡើង​ នៅ​ឆ្នាំបន្ទាប់ពី​ការលក់​​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​មានការ​កើនឡើង​មិន​ គួរឲ្យ​ជឿ។ បច្ចុប្បន្ន​នេះ​ Samsung ​បានធ្វើការ​បង្ហាញ​គម្រោង​ទី២​  របស់ខ្លូន​នូវឈុត​សម្ភារៈផ្ទះ​បាយ Chef Collection ​ដោយភ្ជាប់​មកជាមួយ​  Tablet និង​Chef Collection​ App ​សម្រាប់​មេផ្ទះ​គ្រប់រូប​ទទួល​បាន​ចំណេះដឹង​ក្នុងនិង​របៀប​ចំអិនម្ហូប។ ​ក្រៅពី​នេះ​ Samsung​ ក៏ធ្វើការ​ណែនាំនូវ​ម៉ាស៊ីនអូវិន​មាន​ទ្វារពីរ ​ដែលទើបទទួល​បាន​ពានរង្វាន់ ​Flex Duo TM ​សម្រាប់ភាព​ងាយស្រួល ​និង​ធំទូលាយ​ដែល​អាចឲ្យ​អ្នក​ចម្អិន​អាហារ២​ មុខ​ដូច​ជាដុត​សាច់ ​និង​ដុតនំ។

    ម៉ាស៊ីនបោកសម្លៀកបំពាក់Activewash TM ពិតជាឆ្លាតវៃដែលអាចជម្រះ​ស្នាម​ប្រឡាក់ខ្លំាង​បាន​ងាយ ​​តាមរយៈបច្ចេកវិជ្ជា​ផ្ទាល់ដោយ​បញ្ចេញ​កាំរស្មី​ដែលធ្វើ​ឲ្យការ​បោកគក់​បាន ​ស្អាតល្អ​និង​ចំណាយ​ពេល​ខ្លី។​  រឹតតែអស្ចារ្យ​ជា​មួយ​មនុស្សយន្ត Power​ VR9000​ របស់ ​Samsung ដែលអាច​ធ្វើការ​សំអាតផ្ទះ​របស់អ្នក​គ្មាន​ចន្លោះ។ ហើយ​មនុស្សយន្ត​ប្រភេទថ្មី​នេះ​មានថាមពល​ជាង​ពីមុន៦០​ ដង​ជាមួយ​ប្រព័ន្ធ ​Digital​ Inverter​ Motor ​និងVisionary ​Mapping Plus​ ដែលអនុញ្ញាត​ឲ្យ ​Powerbot ​ដែលអាច​បញ្ចូល​ផែនទីផ្ទះ​អ្នក​ទៅក្នុង​ប្រព័ន្ធ​ចងចាំ ​និងអាច​គណនា​ការសម្អាត​គ្រប់កន្លែង​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

    MILK VR ផ្តល់កម្នវិធីពិភពកម្សាន្តពិតៗ
    ក្រុមហ៊ុន Samsung កំពុងបន្តការច្នៃប្រឌិតបន្ថែមលើទូរស័ព្ទ។ ខណៈពេលដែលឧបករណ៏ជំនាន់ក្រោយនឹងវិវឌ្ឍចេញពី Galaxy Note Edge, នាឡិកា Gear S និង វ៉ែនតា Gear VR ដែលអាចបន្តពង្រីកលើគំនិត Samsung MIILK។ រហូតដល់ពេលនេះ យើងមានអ្នកប្រើប្រាស់រាប់លានអ្នកដែលកំពុងប្រើសេវាកម្មបទចំរៀង ហើយ Samsung MIILK មិនត្រឹមតែបន្ថែមនៅវិដេអូ MILK Video នោះទេ យើងនឹងពង្រីកវានៅក្នុងទូរទស្សន៍Smart TV និងផ្នែកតន្រ្តីចូលទៅក្នុង Web របស់យើងផងដែរ។

    អ្នកគាំទ្រ Samsung Gear VR និងកាសរបស់ Samsung Galaxy Note 4 នឹងអាចរីករាយជាមួយបទពិសោធន៏របស់ MIILK ជាមួយកម្មវិធីប្រចាំថ្ងៃរបស់ Stream 360 Degree វីដេអូ និងប៉ុស្ត៍VR សម្រាប់តន្ត្រី កីឡា សកម្មភាពផ្សេងៗ និងភាពស៊ីវិល័យ។ ហើយកម្មវិធីនេះនឹងផ្តល់បានទាំង 2 យ៉ាងរបស់ Instant Play (មើលតាមអ៊ីនធើណិត) និង “Best Quality” សំរាប់ការដោនឡូតដែលមានជម្រើសម្រាប់អ្នកក្នុងកម្រិតទំហំ 4K x 2K ទៀតផង។ ដោយមានការបន្ថែមនៅវីដេអូ និងកម្មវិធីថ្មីៗជាច្រើន វាធ្វើឲ្យអ្នកប្រើប្រាស់អាចស្វែងរកនៅអី្វដែលថ្មីរាល់ថ្ងៃ។ នេះគឺជាការប្រកាសលើកដំបូងដែល Samsung នឹងធ្វើការសហការជាមួយ Sky Entertainment និងផលិតករ The Walking Dead ដើម្បីបង្កើតអ្វីដែលជាអាថ៍កំបាំងសម្រាប់ឆ្នាំ 2015។ បន្ថែមពីនេះទៅទៀតការសហនេះមានដៃគូសហការជាច្រើនផ្សេងទៀតដូចជា the National Basketball Association (NBA), Skybound Entertainment, RedBull, Mountain Dew, Acura, Artists Den, Refinery 29 និង Boiler Room។

    សំរាប់ព័តមានបន្ថែមលោកអ្នកអាចចូលទៅកាន់គេហទំព័រ: http://global.samsungtomorrow.com/CES2015

    អំពីក្រុមហ៊ុន Samsung Electronics co., Ltd
    គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន ២៨៦.០០០ នាក់ នៅទូទំាង ៨០ ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Samsung បង្ហាញ​​​ទស្សនៈ​វិស័យ​ជីវិត​កាន់​តែឆ្លាត​វៃក្នុង​ពិព័រណ៌​ CES 2015 Rating: 5 Reviewed By: Unknown
    Scroll to Top