• ព័ត៌មានថ្មី

    Sunday, February 1, 2015

    ត្រកូល Real នៅ​អេស្ប៉ាញ​ទាំង​ពីរ ទម្លាយ​សំណាញ់​ទី​គ្នា​បាន ៥​គ្រាប់

    ការ​ដឹក​នាំ​ក្រុម Real Sociedad របស់​លោក David Moyes ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ Real Madrid ដល់​ទឹក​ដី Bernabeu  បាន​ត្រឹម​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​ភាព​បរាជ័យ ក្រោយ​ចាញ់​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល ៤-១ កាល​ពី​យប់​មិញ​នេះ ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ La Liga។ ក្រុម​ម្ចាស់​ផ្ទះ ទទួល​ភ្ញៀវ​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​ម្ចាស់​ពាន​រង្វាន់ Ballon d’Or ឆ្នាំ​២០១៤ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ដោយសារ​ជាប់​ពិន័យ​កាត​ក្រហម អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Córdoba។

    8
    ​​
    បើក​ឆាក​ដំបូង​ត្រឹម ៣៨​វិនាទី​ប៉ុណ្ណោះ កីឡាករ Aritz Elustondo តែត​បញ្ចូល​ទី Real Madrid ធ្វើ​ឲ្យ ក្រុម​លោក David Moyes ដែល​ធ្លាប់​យក​ឈ្នះ Barcelona កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ ហាក់​មាន​ទឹក​មាត់​លេប​បន្តិច។ យ៉ាង​ណា​ក្ដី ភាព​រីករាយ​បាន​​កើត​ឡើង​ត្រឹម​មួយ​ចម្អិន​កំពឹស​ប៉ុណ្ណោះ ក្រោយ​ខ្សែបម្រើ​សញ្ជាតិ​កូឡុំប៊ី James Rodriguez តែត​សង​ភ្លាមៗ​នៅ​នាទី​ទី​៣ ធ្វើ​ឲ្យ Real Madrid តាម​ស្មើ​វិញ និង​បន្ថែម​មួយ​គ្រាប់​ទៀត នៅ​នាទី​ទី​៣៧ ដោយ​កីឡាករ Sergio Ramos បញ្ចប់​តង់​ទី​មួយ​ដោយ​លទ្ធផល ២-១។

    2

    ចូល​ដល់​តង់​ទី​២ ក្រុម​លោក Carlo Ancelotti នៅ​តែ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ភ្ញៀវ​យ៉ាង​ខ្លាំង ទាំង​ការ​គ្រប់​គ្រង​បាល់ ទាំង​ការ​ស៊ុត​សំដៅ​សំណាញ់​ទី រហូត​បន្ថែម​បាន​ពីរ​គ្រាប់​ទៀត​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema នៅ​នាទី​ទី ៥២ និង ៧៦។ លទ្ធផល​នេះ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត ខណៈ​គេ​មើល​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale បាន​បាត់​បង់​ឱកាស​មាស​ជាច្រើន និង​មិន​អាច​រក​គ្រាប់​បាល់​ទី​១៤ សម្រាប់ Real Madrid រដូវ​កាល​នេះ៕

    7

    5

    6

    10


    11
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រកូល Real នៅ​អេស្ប៉ាញ​ទាំង​ពីរ ទម្លាយ​សំណាញ់​ទី​គ្នា​បាន ៥​គ្រាប់ Rating: 5 Reviewed By: Unknown
    Scroll to Top