• ព័ត៌មានថ្មី

    Wednesday, February 25, 2015

    Ring Girl ​ប្រាប់​អាថ៌កំបាំង​ធ្វើ​ឱ្យ​រាង​ស្អាតឃើញ​ហើយ​គួរ​ឱ្យ​ស្រលាញ់

    ដោយសារ ​តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ នារី​ Ring Girl ​ភាគ​ច្រើន​មាន​សម្រស់​ស្រស់​ស្អាត​សឹង​តែ​ដូច​តារា​ល្បី​ៗ​ហើយ​នោះ គេហទំព័រ​ Singapore #Fitspo of the Week ​បាន​ធ្វើ​បទ​​សម្ភាសន៍​មួយ​ទៅ​កាន់​ Ring Girl ​ម្នាក់​ពី​វិធី​សាស្ត្រ​ក្នុង​ការ​រក្សា​រាង​និង​សម្រស់​ឱ្យ​ស្រស់​ផូរផង់។



    491419d0-bb1c-11e4-b970-11146e7a3976_CTT_3790_edited


    ម្នាក់​ដែល​គេហទំព័រ​ខាង​លើ​បាន​ជ្រើស​មក​នេះ​គឺ​នារី​រូប​ស្រស់​ Mel Tan ​ដែល​មាន​តួនាទី​ជា​ Ring Girl ​ក្នុង​ការ​ប្រកួត One Championship ​ផង​ហើយ​​និង​មាន​អាជីព​ជា​ Assistant HR manager ​ម្នាក់​ផង​ដែរ។ ស្រី​ស្រស់​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ពី​របៀប​តម​អាហារ​របស់​នាង ​និង​ឆ្លើយ​សំនួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ៖

    ១. ​របៀប​តម​អាហារ

    Mel Tan ​បាន​និយាយ​ថា​មិន​ខ្លាច​ក្នុង​ការ​ញ៉ាំ​អាហារ​ច្រើន​នោះ​ទេ​ប៉ុន្តែ​រឿង​ ដែល​សំខាន់​នោះ​គឺ​កុំ​ញ៉ាំ​បាយ​ពេល​យប់។ គួរ​តែ​ញ៉ាំ​សាឡាត់​ឬ​ផឹក​ទឹក​ក្រូច​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​២​ដង​ក្នុង​ មួយ​សប្ដាហ៍។

    ២.​ របៀប​ហាត់​ប្រាណ

    ក្នុង​មួយ​សប្ដាហ៍​ស្រី​ស្រស់​ទម្ងន់​៥៧​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ គួរ​តែ​ហាត់​ប្រាណ​ដោយ​វិធី​ងាយ​ៗ​ដូចជា រត់ រាំ​បង្គោល ​និង​ដើរ​ មួយ​សប្ដាហ៍​២​ដង​អី​គឺ​គ្រប់គ្រាន់​ហើយ។

    ៣. តើ​ Tan ​ធ្លាប់​លេង​កីឡា​អ្វី​ដែរ​ទេ មុន​ពេល​ដែល​ក្លាយ​ជា​ Ring Girl ​ដ៏​ស្រស់​ស្អាត​បែប​នេះ?

    ស្រី​ស្រស់​សាច់​ស​ខ្ចី​ខាង​លើ​បាន​ប្រាប់​ថា​ពិត​ជា​ធ្លាប់​មែន។ រូប​នាង​ធ្លាប់​លេង​បាល់​ទះ​​តាំង​ពី​អាយុ​១២​ឆ្នាំ​ម្ល៉េះ​ហើយ​ក៏​ជា​ កីឡាករ​រត់​ប្រណាំង​ចម្ងាយ​៤០០​ម៉ែត្រ​ផង​ដែរ​នៅ​ពេល​រៀន​នៅ​វិទ្យាល័យ។ មក​ដល់​ឆ្នាំ​២០១២ Tan ​ត្រូវ​បាន​មិត្ត​របស់​ខ្លួន​ប្រាប់​ឱ្យ​រៀន​រាំ​នៅ​បង្គោល​ ហើយ​តាំង​ពី​ពេល​នោះ​មក​រូប​នាង​តែង​តែ​ធ្វើ​​ដូច្នេះ​នេះ​រហូត​មក​ជំនួស​ ការ​រត់​ចម្ងាយ​ និង​លេង​បាល់ទះ។

    ៤. តើ​មុន​ពេល​ដែល​មាន​រាង​ស្អាត​ដូច​សព្វ​ថ្ងៃ​នេះ តើ​ធ្លាប់​មាន​គ្រូ​បង្ហាត់​ដែរ​ឬ​ទេ?

    Mel Tan ​បាន​ឆ្លើយ​ថា​ពិត​ជា​មាន​មែន​គឺ​លោក​ Michelle Lewis ​ជា​អ្នក​បង្ហាត់​រូប​នាង។

    26612070-bb1e-11e4-9225-9526c5e717d6_CTT_3687_edited

    យ៉ាង​ណា​មិញ​ខាងលើ​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ​ចំនួន​របស់​នារី Ring Girl ​ដែល​អ្នក​គ្រប់​គ្នា​តែង​តែ​និយាយ​ថា​មាន​រាង​ស្អាត។ ផ្ទុយ​ទៅ​វិញ​​វា​មិន​មែន​ជា​លំហាត់​ប្រាណ​ដែល​អាច​ធ្វើ​ឱ្យ​មិត្ត​នារី​មាន ​រាង​ស្អាត​ទាំង​អស់​នោះ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ring Girl ​ប្រាប់​អាថ៌កំបាំង​ធ្វើ​ឱ្យ​រាង​ស្អាតឃើញ​ហើយ​គួរ​ឱ្យ​ស្រលាញ់ Rating: 5 Reviewed By: Unknown
    Scroll to Top