• ព័ត៌មានថ្មី

    Friday, February 13, 2015

    លេច​រូបភាព និង​វីដេអូ​ក្រៅ​ឆាក​​​គួរ​​ឲ្យ​ចាប់​អារម្មណ៍ ពី​រឿង James Bond វគ្គ​ថ្មី​

    រូបភាព និង​វីដេអូ​ពី​សកម្មភាព​ថត​រឿង “James Bond” វគ្គ​ថ្មី ត្រូវ​បាន​បង្ហាញ​ហើយ កាល​ពី​ម្សិលមិញ។
    សម្រាប់​វគ្គ​ថ្មី​មាន​ចំណង​ជើង​ថា “Spectre” តារា​សម្ដែង​វ័យ ៤៦ឆ្នាំ Daniel Craig នឹង​ត្រលប់​មក​កាន់​តំណែង​តួ 007 វិញ បន្ទាប់​ពី​វគ្គ​មុន​ដែល​មាន​ចំណង​ជើង​ថា “Skyfall”។ បច្ចុប្បន្ន​តារា​សម្ដែង​រូប​នេះ និង​ក្រុម​ការងារ​កំពុង​ថត​ភាពយន្ត​នេះ​នៅ​ប្រទេស​អូទ្រីស។ វគ្គ​ថ្មី​នេះ នឹង​ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ខាង​មុខ។

    cast-of-spectre

    សហការី​ផលិត​ភាពយន្ត​ Gregg Wilson បាន​និយាយ​ថា “ពួក​យើង​នឹង​នាំ​មក​នូវ​វគ្គ​បន្ត​ដ៏​អស្ចារ្យ​មួយ​ទៀត​ដែល​ប្រកប​ដោយ​ឈុត​ ឆាក​វាយ​ប្រហារ​កាន់​តែ​ប្លែក។ ឈុត​ឆាក​នីមួយ​ៗ​ត្រូវ​តែ​មាន​ទស្សនីយភាព​ស្រស់​ស្អាត ហើយ​យើង​គិត​ថា​ប្រទេស​អូទ្រីស​គឺ​មាន​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ​ដើម្បី ​ថត​វគ្គ​នេះ”។

    ភាពយន្ត “Spectre” ដែល​ជា​វគ្គ​ទី​២៤ នៃ​ភាពយន្ត​ជា​ស៊េរី “James Bond” មាន​ការ​ចូលរួម​សម្ដែង​ពី​តួ​អង្គ​ក្នុង​វគ្គ​មុន​មួយ​ចំនួន​ទៀត​ដូច​ជា Naomi Harris ជា​តួ Eve Moneypenny, Ben Whishaw ជា​តួ Q និង Ralph Fiennes ជា​តួ M, រួម​ជាមួយ​តួ​អង្គ​ថ្មី​ៗ​​ទៀត ​ដូច​ជា​តារា​ម៉ូដែល​ឆ្នាំ​អ៊ីតាលី ​​វ័យ ៥០​ឆ្នាំ​ Monica Bellucci ​​​ជា​តួ​ឯក​ស្រី​វ័យ​ចាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត “James Bond”។​

    អ្នក​និពន្ធ Neil Purvis និង Rob Wade ដែល​បាន​និពន្ធ​រឿង “Skyfall” នឹង​ត្រលប់​មក​និពន្ធ​វគ្គ​ថ្មី​នេះ​បន្ត​ទៀត ដោយ​មាន​លោក Sam Mendes ​ជា​អ្នក​ដឹកនាំ​រឿង។

    ទស្សនា​រូបភាព និង​វីដេអូ​ដំបូង​ពី​សកម្មភាព​ថត​ភាពយន្ត “Spectre”៖

    Bond-Filming1

    Bond-Filming2

    Bond-Filming3

    Bond-Filming

    Bond-Filming4

    Bond-Filming5
    • Blogger Comments
    • Facebook Comments
    Item Reviewed: លេច​រូបភាព និង​វីដេអូ​ក្រៅ​ឆាក​​​គួរ​​ឲ្យ​ចាប់​អារម្មណ៍ ពី​រឿង James Bond វគ្គ​ថ្មី​ Rating: 5 Reviewed By: Unknown
    Scroll to Top