• ព័ត៌មានថ្មី

    Monday, February 9, 2015

    Barca តាម​ប្រកៀក​ Real ក្រោយ​ឈ្នះ​ ៥-២ យប់​មិញ

    ក្រុម FC Barcelona កាន់​តែ​ខិត​ជិត​ក្រុម​​​កំពូល​តារាង Real Madrid ហើយ បន្ទាប់​ពី​​ក្រុម​​មួយ​នេះ លត់​​ក្រុម​ម្ចាស់​ផ្ទះ​​ Athletic Bilbao ​៥-២ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២២ កាល​ពី​យប់​មិញ។


    បើក​ឆាក​តង់​ទី​១​ បាន​១៥​នាទី​ ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ទាត់​បាល់​ពិន័យ​ហ្រ្វីឃីក​ទម្លុះ​ដៃ​អ្នកចាំទី Gorka Iraizoz Moreno ​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន មុន​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Luis Suarez រក​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​២៦។

    257AB07700000578-0-image-a-2_1423429342828

    257AB99200000578-0-image-a-5_1423429365110

    257AC3D000000578-0-image-a-4_1423429356395

    នៅ​តង់​ទី២​ នាទី​៦០ ខ្សែ​បម្រើ​ Mikel Rico រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បាន​១​គ្រាប់​វិញ មុន​ពេល​ដែល​កីឡាករ​ Oscar de Marcos របស់​ Athletic Bilbao ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ នៅ​នាទី​៦២។ ២​នាទី​បន្ទាប់ ខ្សែ​ប្រយុទ្ធ Neymar ស៊ុត​គ្រាប់​ទី​៤​ ​ឲ្យ​ Barca ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ Aritz Aduriz  ​​​បាន​សង​មួយ​គ្រាប់​ទៀត​​ឲ្យ​ម្ចាស់​ផ្ទះ​ នៅ​នាទី​៦៧​។

    257B15F800000578-2945080-image-a-11_1423438083202

    257B460E00000578-2945080-image-a-16_1423438316072

    257B093600000578-2945080-image-a-17_1423438323507

    ខ្សែ​ការពារ​ Xabier Etxeita របស់ Bilbao ត្រូវ​ពិន័យ​កាត​ក្រហម​នាទី​​ទី៧៥ បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នឹង​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Liverpool កីឡាករ​ Suarez ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​កាន់​តែ​មាន​ប្រៀប​ និង​បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​ចុង​តង់​ ដោយ​ខ្សែ​ប្រយុទ្ធ Pedro Rodriguez នាទី​ទី​៨៦ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​​ក្រុម​ Athletic Bilbao ចាញ់​ក្រុម​ខ្លាំង Barca យ៉ាង​ចាស់​ដៃ ២-៥។

    257B108600000578-2945080-image-a-12_1423438159517

    257B486600000578-2945080-image-a-13_1423438245077

    257BCAE800000578-2945080-image-a-20_1423438393185

    2579D3A600000578-0-image-a-6_1423429370342

    2579E92E00000578-0-image-a-1_1423429331500
    ជ័យជម្នះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​៥៣​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Real Madrid តែ​១​ពិន្ទុ​ប៉ុណ្ណោះ និង​នាំ​មុខ​ក្រុម​លេខ​៣ Atletico Madrid ៣ពិន្ទុ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca តាម​ប្រកៀក​ Real ក្រោយ​ឈ្នះ​ ៥-២ យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top