• ព័ត៌មានថ្មី

    Tuesday, February 10, 2015

    Carragher ថា Man Utd គួរ​ដាក់ Rooney លេង​ប្រយុទ្ធ មិន​មែន​បម្រើ​ទេ

    អ្នក​វិភាគ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​ Sky Sport លោក Jamie Carragher បាន​លើក​ឡើង​ថា​ អ្នក​ចាត់​ការ​ Louis van Gaal ដាក់​​កីឡាករ​ Wayne Rooney ឲ្យ​លេង​​ជា​ខ្សែ​បម្រើ​កណ្ដាល គឺ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ សម្រាប់​ក្រុម​បិសាច​ក្រហម Manchester United  ហើយ​ពួកគេ​គួរ​តែ​ដាក់​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​វិញ។​

    257FE4F700000578-2945614-image-m-2_1423475886533



    25782E7100000578-2945614-image-a-10_1423476081923

    ​​​Rooney ​​ត្រូវ​បាន​លោក Van Gaal បន្ត​ដាក់​ឲ្យ​លេង​ជា​ខ្សែ​បម្រើ​ទៀត អំឡុង​ពេល​​​ការ​ប្រកួត Premier League ​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ Man Utd ធ្វើ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​នឹង​ក្រុម West Ham។ កីឡាករ​វ័យ​២៩​ឆ្នាំ លេង​មិន​បាន​ល្អ​ទេ នៅ​ក្នុង​​តំណែង​ថ្មី​នេះ ហើយ​ក៏​មិន​បាន​បញ្ជូន​បាល់​ល្អ​ណា​មួយ​ដល់​​មិត្ត​​រួម​ក្រុម​របស់​គេ​ដែរ។

    2578C8ED00000578-2945614-image-a-9_1423476016534

    អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់ បាន​ដាក់​កីឡាករ​ Robin van Persie និង Radamel Falcao ឲ្យ​លេង​ជា​ដៃ​គូ​​ប្រយុទ្ធ​នៅ​ខាង​លើ​វិញ ប៉ុន្តែ​កីឡាករ​ទាំង​២​ ធ្វើ​ឲ្យ​ខូច​គ្រាប់​បាល់​ជា​ច្រើន​នៅ​តង់​ទី​២។

    25782E0A00000578-2945614-United_striker_centre_Robin_van_Persie_controls_the_ball_under_p-a-15_1423476182036

    2578C64C00000578-2945614-Falcao_centre_wasted_a_glorious_chance_to_equalise_for_United_wh-a-11_1423476126437

    អតីត​ខ្សែ​ការ​ពារ​ក្រុម Liverpool លោក Carragher ជឿ​ថា​អ្នក​ចាត់​ការ​វ័យ​៦៣​ឆ្នាំ Van Gaal គួរ​តែ​ដាក់​ Rooney ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​វិញ ព្រោះ​នោះ​ទើប​ជា​តំណែង​មក​ពី​ធម្មជាតិ​របស់​គេ។

    លោក​បាន​និយាយ​ថា៖ «តំណែង​របស់ Rooney គឺ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​គាត់​កំពុង​តែ​លេង​ជា​ខ្សែ​បម្រើ​ការពារ។ ហេតុអ្វី​បាន​ជា​លោក Van Gaal មិន​ដាក់​គាត់​ឲ្យ​លេង​​ប្រយុទ្ធ​វិញ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​២​នាក់​​ខាង​លើ ហាក់​គ្មាន​ចលនា​សោះ? ពួកគេ​ប៉ះ​បាល់​ស្ទើរ​តែ​តិច​ជាង David De Gea ទៀត​ ក្នុង​ការ​ប្រកួត​នោះ»។

    ​បិសាច​ក្រហម នឹង​ត្រូវ​​ស្វាគមន៍​ក្រុម Burnley ​ក្នុង​ការ​ប្រកួត Premier League ​ជា​បន្ត​ទៀត​ នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Carragher ថា Man Utd គួរ​ដាក់ Rooney លេង​ប្រយុទ្ធ មិន​មែន​បម្រើ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top