• ព័ត៌មានថ្មី

    Friday, February 20, 2015

    ប្រិយមិត្ត​​​ទាំង​អស់​បាន​ Update​ ​​Facebook​ ទទួល​យក​មុខងារ​ថ្មី​ឬ​នៅ?

    Facebook បាន​បញ្ចេញ​មុខងារ​ថ្មី ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី Facebook លើ iOS និង Android ទាំង​អស់​បន្ថែម​រូប​​ Sticker ប្លែក​ៗ​ផ្ទាល់​​ទៅ​លើ​រូបថត​ មុន​ពេល​អ្នក​បង្ហោះ​វា​លើ​ Facebook។


    មុខ​ងារ​ថ្មី​ដែល​បាន​ដាក់​ឱ្យ Update នេះ​ស្រដៀង​គ្នា​ទៅ​នឹង​កម្មវិធី​ Stickered for Messenger ដែរ។ នៅ​ពេល​ Update កម្មវិធី​ Facebook អ្នក​នឹង​​ឃើញ​ icon តូច​មួយ​នៅ​ខាង​ក្រោម​រូប​ថត​នីមួយ​ៗ ដែល​បាន​ Upload  ដើម្បី​ឱ្យ​អ្នក​​អាច​បន្ថែម​ Sticker ប្លែក​ៗ ដោយ​ផ្ទាល់​ទៅ​លើ​រូប​ថត​ផ្សេង​ៗ​ មុន​ពេល​​បង្ហោះ​វា​​។

    ដូច្នេះ​នៅ​ពេល Update ទទួល​យក​មុខ​ងារ​ថ្មី​នេះ ​អ្នកនឹង​​រីករាយជាមួយ​​​​ការ​បន្ថែម​ Sticker ប្លែក​ៗ​លើ​រូបថត ដោយ​​​ពុំុំ​​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី Stickered for Messenger នាំ​តែ​ខាត​ Space ទូរសព្ទ​នោះ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រិយមិត្ត​​​ទាំង​អស់​បាន​ Update​ ​​Facebook​ ទទួល​យក​មុខងារ​ថ្មី​ឬ​នៅ? Rating: 5 Reviewed By: Unknown
    Scroll to Top