• ព័ត៌មានថ្មី

    Friday, February 13, 2015

    Facebook អាច​អោយ​​អ្នក​​​រើស​អ្នកផ្សេង​​​​​គ្រប់គ្រង Account ​នៅ​ពេល​អ្នក​​ស្លាប់

    បណ្ដាញ​សង្គម​ Facebook បាន​ដាក់​ចេញ​ Feature ​ថ្មី​មួយ​ឈ្មោះ​ថា “Legacy Contact ​” ​​​ដោយ​អនុញ្ញាត​អោយ​​អ្នក​ប្រើ​ប្រាស់​​អាច​​ជ្រើស​រើស​អ្នក​ណា​ម្នាក់​អោយ ​គ្រប​គ្រង​គណនី​របស់​ខ្លួន​​បន្ត​នៅ​ពេល​ដែល​បាន​ចែក​ឋាន​ទៅ​។

    ក្នុង​ការ​ជ្រើស​រើស​អ្នក​កាន់​​​កាប់​ Account ឬ “Legacy Contact” ​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​អ្នក​​ជិត​ស្និត​ណា​ម្នាក់​មាន​នៅ​ក្នុង​​ Friend List ដើម្បី​គ្រប់​គ្រង​ Account Facebook របស់​ខ្លួន​នៅ​ពេល​ដែល​ខ្លួន​បាន​ស្លាប់។ ប៉ុន្តែ​ Legacy Contact នោះ​មិន​អាច​គ្រប​គ្រង​បាន​ទាំង​ស្រុង​នោះ​ទេ ​ដោយ​គ្រាន់​តែ​អាច​កាន់​កាប់​ទៅ​លើ​ការ​ Update រូប​ Profile, cover photo,​ Accept Friend Request, និង​ដោនឡូត​ posts ដែល​​បាន​ Share តែ​ប៉ុណ្ណោះ​។ Legacy Contact មិន​អាច​កែប្រែ​ Post ណា​មួយ​ដែល​បាន​ Post ពី​មុន​នោះ​ឡើយ​។

    ចំពោះ​ profile ណា​ដែល​គ្មាន​ Legacy contact ​សមាជិក​គ្រួសារ​ណា​ម្នាក់​របស់​​​គេ​​អាច​ Request ​ទៅ​ Facebook​ អោយ​រក្សា​ និង​ចង​ចាំ​ Account មួយ​នោះ​ ដោយ​ដាក់​បន្ថែម​នូវ​ពាក្យ​ ‘remembering’ ​នៅ​ជិត​ឈ្មោះ​​​​របស់​អ្នក​ដែល​បាន​ស្លាប់​នោះ​។​

    ​​ដើម្បី​ដំណើរ​ការ​ Legacy contact feature គឺ​វា​មាន​នៅ​លើ​​ Facebook  “Setting” ​​ចូល​ “ Security” រួច​អូស​ចុះ​ក្រោម​ស្វែង​រក​ពាក្យ​ “Legacy Contact”  ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​។

    ​ចំពោះ​Feature ថ្មី​នេះ​​គឺ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ហើយ​ក្រុមហ៊ុន​ Facebook ​​​នឹង​ពង្រីក​នៃ​ការ​ប្រើប្រាស់​អោយ​បាន​កាន់​តែ​ទូលំទូលាយ​ក្នុង​ពេល​ឆាប់ ​ៗ​នេះ​៕

    legacy_featured 2

    legacy_featured 3
    legacy-contact_timeline
    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook អាច​អោយ​​អ្នក​​​រើស​អ្នកផ្សេង​​​​​គ្រប់គ្រង Account ​នៅ​ពេល​អ្នក​​ស្លាប់ Rating: 5 Reviewed By: Unknown
    Scroll to Top