• ព័ត៌មានថ្មី

    Monday, February 16, 2015

    Preston ​អាច​ទប់​ Man Utd ​​បាន​អត់​យប់​នេះ?

    ការ ​ប្រកួត​ជុំ​ទី​៥​ពាន​រង្វាន់ FA Cup របស់​អង់គ្លេស​ ​នៅ​សល់​មួយ​គូ​ទៀត​នៅ​យប់​នេះ​គឺ ក្រុម Preston North End ​នឹង​ត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម​ Manchester United ​នា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ។ ចាំ​មើល​ក្រុម​លេង​នៅ​លីក​លំដាប់​ទី​៣​ អាច​យក​ឈ្នះ​ក្រុម​ម្ចាស់​ពាន​រង្វាន់ Premier League ​២០​សម័យ​បាន​ដែរ​ឬ​ទេ?


    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    75765655  Football

    លោក Grayson ​អ្នក​ចាត់​ការ​ក្រុម Preston ​ដែល​ជាអតីត​​អ្នក​ធ្លាប់​ដឹក​នាំ​ក្រុម​ Leeds United ​​ទម្លាក់​ក្រុម​ Man Utd ​ពី​ពាន​រង្វាន់​នេះ​នៅ​ឆ្នាំ​២០១០​នោះ បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “ខ្ញុំ​នៅ​តែ​ចាំ​មិន​ភ្លេច​នោះ​ទេ ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Leeds ​ទម្លាក់​ក្រុម​បិសាច​ក្រហម​នោះ។ ហើយ​ពេល​នេះ​ខ្ញុំ​បាន​មក​ដឹក​នាំ​ក្រុម Preston ​ម្ដង​ ហើយ​បាន​មក​ប៉ះ​ក្រុម Man Utd ​ទៀត។ ដូច្នេះ ប្រកួត​យប់​នេះ​ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ ទោះ​ Preston ​មិន​សូវ​មាន​កីឡាករ​ខ្លាំង​ៗ​ក៏​ដោយ”។

    1415483464928_wps_107_epa04481674_Manchester_Un

    ងាក​មក​ខាង​លោក Van Gaal ​ដែល​ធ្លាប់​បាន​និយាយ​ថា​នឹង​ជួយ​ក្រុម​យក​ពាន​មួយ​នេះ​ឲ្យ​បាន​​​នោះ ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​ពិភពលោក​នេះ​មិន​ប្រឆាំង​នឹ​ង​ខ្ញុំ​ទេ​នៅ​យប់​នេះ។ ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ថា​ យើង​បាន​លេង​ជាមួយ​ក្រុម​លំដាប់​អន់​៣​ប្រកួត​មក​ហើយ ប៉ុន្តែ​យើង​​បែរ​ជា​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ទៅ​វិញ។ ដែល​នេះ​ប្រហែល​ជា​ពិភព​លោក​​​កំពុង​តែ​ប្រឆាំង​នឹង​យើង​ហើយ​មើល​ទៅ។ វា​ពិត​ជា​ពិបាក​នឹង​ទទួល​យក​ណាស់​ចំពោះ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យប់​នេះ​អ្វី​គ្រប់យ៉ាង​នឹង​ដំណើរ​ការ​បាន​ល្អ”។

    ជើង​កីឡាករ

    training4x349-275133_478x359

    ម្ចាស់​ផ្ទះ Preston ​នឹង​អវត្តមាន​កីឡាករ​២​នាក់​គឺ Sam Johnstone ​និង​ Daniel Johnson ព្រោះ​ជាប់​បម្រាម ខណៈ​ដែល​អ្នក​ចាំ​ទី Thorsten Stuckmann ​វិញ​អាច​នឹង​ចូល​លេង​វិញ​បាន​ហើយ​ក្នុង​យប់​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Stuckmann, Huntington, Clarke, Wright, Wiseman, Gallagher, Welsh, Kikenny, Laird, Garner ​និង​ Davies ។

    Victor-Valdes-training

    ចំណែក​ក្រុម​ភ្ញៀវ Man Utd ​វិញ​ខ្សែ​ប្រយុទ្ធ Van Persie ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់​នៅ​ឡើយ​ទេ ខណៈ​ដែល​ Michael Carrick , Phil Jones ​និង​ Daley Blind ​អាច​នឹង​អវត្តមាន​នៅ​យប់​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា​ De Gea , McNair , Smalling , Evans , Rojo , Herrera , Di Maria , Mata , Rooney , Wilson ​និង​ Falcao ។

    • Blogger Comments
    • Facebook Comments
    Item Reviewed: Preston ​អាច​ទប់​ Man Utd ​​បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top