• ព័ត៌មានថ្មី

    Monday, February 2, 2015

    ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា?

    បច្ចេកវិទ្យា​បាន​រីក​ចម្រើន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​បាន​បង្កើត​​ជា​ឧបករណ៍​សម្រាប់​បម្រើ​​​​ផលប្រយោជន៍​ដ៏​សម្បូរ​បែប។ ថ្វី​ត្បិត​តែ​វា​បាន​សម្រួល​ដល់​ការ​ងារ​យ៉ាង​ច្រើន​ និង​មាន​ភាព​រហ័ស​ក៏​ពិត​មែន​ តែ​វា​ក៏​បាន​ផ្ដល់​នូវ​ផល់​ប៉ះ​ពាល់​​ដល់​សុខភាព​របស់​មនុស្ស​ ជា​ពិសេស​សារធាតុ​វិទ្យុសកម្ម។ តែ​ទោះ​បី​ជា​យ៉ាង​ណា​យើង​មិន​អាច​ចាក​ឆ្ងាយ​ពី​ឧបករណ៍​ទាំង​នោះ​ដែរ​ ដូច្នេះ​មាន​តែ​រក​វិធី​ការពារ​តែ​ប៉ុណ្ណោះ។ ​ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះ​ៗ​ ក្នុង​ទំព័រ​នេះ​ Sabay ​នឹង​​​លើក​យក​នូវ​គន្លឹះ​ការពារ​មួយ​ចំនួន​ដើម្បី​ការ​ពារ ​និង​កាត់​បន្ថយ​​ពី​ការ​ប៉ះ​ពាល់​នៃ​វិទ្យុសកម្ម។

    Doctors-FCC-Conclude-WiFi-Networks-Cause-Migraine-Headaches

    @ ជៀស​វាង​ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដោយ​ដាក់​ផ្ទាល់​នៅ​លើ​ភ្លៅ​៖ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​តែង​តែ​ដាក់​កុំព្យូទ័រ​ Laptop​ ប្រើ​នៅ​លើ​ភ្លៅ​ តែ​ទង្វើ​​បែប​នេះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​ដែល​បង្ក​អោយ​មាន​ការ​ចុះ​ថយ​មេ​ជីវិត។


    @ ​អេក្រង់​កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ក៏​ជា​មូលហេតុ​ដែល​បញ្ចេញ​នូវ​សារធាតុ​វិទ្យុសកម្ម​ដែរ​ ដូច្នេះ​គួរ​ជ្រើស​រើស​ប្រភេទ​អេក្រង់​ដែល​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​តិច​ដូច​ជា​ប្រភេទ​ LCD​ ជា​ដើម​ ព្រោះ​អេក្រង់​ប្រភេទ​នេះ​បញ្ចេញ​វិទ្យុសកម្ម​តិច​ជាង​ប្រើ​ភេទ​ CRT។

    @ គួរ​សម្អាត​ និង​រៀប​ចំ​ខ្សែ​ភ្លើង​ ព្រមទាំង​ប្ដូរ​កន្លែង​ខ្សែភ្លើង​ទាំង​នោះ​​អោយ​ឆ្ងាយ​​ពី​ជើង ​ឬ​បរិវេណ​កន្លែង​អង្គុយ​ ព្រោះ​ខណៈ​ពេល​ដែល​អង្គុយ​ប្រើ​កុំព្យូទ័រ​វា​អាច​បញ្ចេញ​ជាតិ​​វិទ្យុសកម្ម​ ជាពិសេស​បើ​ប្រើ​រយៈ​ពេល​យូរ។
     
    @ ​ជៀស​វាង​ការ​ប្រើ​ទួរសព្ទ​នៅ​ក្នុង​ជណ្ដើរ​យន្ត​ ឡាន​ រថភ្លើង​ និង​យន្តហោះ ​ព្រោះ​ទូរសព្ទ​​បញ្ចេញ​វិទ្យុសកម្ម​ខ្លាំង​នៅ​ពេល​ដែល​វា​ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​ហ៊ុមព័ទ្ធ​​ដោយ​​​​លោហៈ។
     
    @ ជៀស​វាង​ការ​សាក​ថ្ម​ឧបករណ៍​អេឡិចត្រូនិក ​ជា​ពិសេស​គឺ​ទូរសព្ទ​ និង​ទុក​វា​នៅ​ក្បែរ​ខ្លួន​អំឡុង​ពេល​ដេក។ គួរ​តែ​បិទ​វា ​ឬ​ក៏​ដំណើរ​ការ​ Airplane mode។
     
    @ ​កាត់​បន្ថយ​នូវ​ការ​ប្រើ​ប្រើស​​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ Wireless ​ដូច​ជា​ម៉ាស៊ីន​ព្រីន​  Mouse, Keyboard, Speaker និង​កាស​ជាដើម។ គួរ​ប្រើ​ឧបករណ៍​ដោយ​ប្រើ​ខ្សែ​​ជំនួស​វិញ​ និង​បិទ​នូវ​មុខ​ងារ​មួយ​ចំនួន​ដូច​ជា​​​ Bluetooth ​និង​ Wi-Fi​ ​នៅ​លើ​កុំព្យូទ័រ​ប្រសិន​បើ​មិន​ត្រូវ​ការ​ជា​ចាំ​បាច់​ប្រើ​ទេ។

    @ ​​ដាក់​កូន​ផ្កា​​​​នៅ​ក្នុង​ការិយាល័យ​ ឬ​ក្នុង​ផ្ទះ​​​ដើម្បី​​កាត់​បន្ថយ​ចំហាយ​វិទ្យុសកម្ម​ ព្រោះ​រុក្ខជាតិ​ទាំង​នេះ​​​អាច​ជួយ​ស្រូប​យក​នូវ​ជាតិ​វិទ្យុសកម្ម​ដែល​ភាយ​​ចេញ​ពី​កុំព្យូទ័រ​ និង​ឧបករណ៍​អេឡិចត្រូនិក​បាន​។

    @ ​រក្សា​​នូវ​រយៈ​ចម្ងាយ​ពី​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា​អង្គុយ​អោយ​ឆ្ងាយ​ពី​អេក្រង់​កុំព្យូទ័រ​ ឬ​ក៏​ពេល​និយាយ​ទូរសព្ទ​ដោយ​ប្រើ​កាស​ ឬ​បើក​សំឡេង​ Speaker ​ជំនួស​ការ​និយាយ​ទូរសព្ទ​ដោយ​ដាក់​ផ្ទាល់​នឹង​ត្រចៀក។

    @ ​​ប្រសិន​បើ​មាន​ឧបករណ៍​ Wi-Fi Router ​នៅ​ក្នុង​ផ្ទះ​វិញ ​គួរ​ដាក់​វា​អោយ​ឆ្ងាយ​​តាម​តែ​អាច​ធ្វើ​បាន។ ​ប្រការ​ដែល​គួរ​ជៀស​វាង​បំផុត​នោះ​គឺ​គួរ​កុំ​ដាក់​វា​នៅ​ក្បែរ​បន្ទប់​គេ ​ឬ​ក៏​ផ្នែក​ខាង​ក្រោយ​នៃ​ជញ្ជាំង​ជាប់​នឹង​បន្ទប់​គេង​ ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ពី​រលក​សញ្ញា​របស់​វា​។ លើស​ពី​នេះ​ទៅ​ទៀត​នោះ វា​បញ្ចេញ​នូវ​វិទ្យុសកម្ម​ខ្លាំង​បំផុត​នៅ​ពេល​យប់ ​ដូច្នេះ​គួរ​តែ​បិទ​វា​ចោល​នៅ​ពេល​យប់។

    @ លុប​លាង​មុខ៖ នៅ​ពេល​ដែល​ប្រើ​កុំព្យូទ័រ​ មុខ​របស់​អ្នក​គឺ​ស្ថិត​នៅ​ជិត​​អេក្រង់​របស់​កុំព្យូទ័រ​ជាង​គេ​ ដូច្នេះ​ត្រូវ​លុប​លាង​មុខ​បន្ទាប់​ប្រើ​កុំព្យូទ័រ​រួច។ វា​អាច​ជួយ​កាត់​បន្ថយ​សារធាតុ​វិទ្យុសកម្ម​ ដែល​នៅ​ជាប់​នឹង​មុខ​បាន។

    @ ​ហូប​អាហារ​ប្រឆាំង​អុកស៊ីតកម្ម​ ព្រោះ​អាហារ​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​អោយ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ ​វា​ថែម​ទាំង​អាច​ជួយ​ការ​ពារ​វិទ្យុសកម្ម​បាន​​​ផង​​ដែរ។​ អាហារ​ទាំង​នោះ​រួម​មាន​ប៉េងប៉ោះ​ ផ្លែ​ប៉ោម​ បន្លែ​ខាត់ណា​ និង​ការ៉ុត​ជា​ដើម។អាហារ​ទាំង​នេះ​ផ្ទុក​នូវ​វីតាមីន​ A​ និង​ C​  គ្រប់​គ្រាន់​​សម្រាប់​ប្រឆាំង​នឹង​សារធាតុ​​អុកស៊ីតកម្ម។

    @ ចំពោះ​ឧបករណ៍​អេឡិចត្រូនិក​​ស្ថិត​នៅ​ក្នុង​បន្ទប់​គេង​ យើង​ប្រើ​ប្រាស់​ហើយ​គួរ​តែ​ដក​ឌុយ​ចេញ​ពី​ព្រី​ភ្លើង​តែ​ម្ដង​ ព្រោះ​បើ​ទោះ​បី​ជា​យើង​បាន​បិទ​វា​ក៏​ដោយ​ ក៏​វា​នៅ​តែ​បន្ត​បញ្ចេញ​នូវ​សារធាតុ​វិទ្យុសកម្ម​ដដែល៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top