• ព័ត៌មានថ្មី

    Friday, February 13, 2015

    អ្នក​ពាក់ព័ន្ធ៖ ចែក​ស្រោម​អនាម័យ​ទ្រង់​ទ្រាយ​ធំប្រចាំ​ឆ្នាំ​​​ ​​ថ្ងៃ​នេះ​មិន​មែន​​ជំរុញ​ការ​រួម​ភេទ​ទេ!

    តាម​​ការ​​គ្រោង​ទុក ​​​ស្រោម​​អនាម័យ​ប្រមាណ​ ១០ ​ម៉ឺន​ នឹង​ត្រូវ​​ចែក​ជួនដោយ​​ឥត​គិត​​ថ្លៃ​​ទៅ​ក្រុម​​គោល​ដៅ​​ ដែល​​ងាយ​នឹង​​ប្រឈម​នឹង​មេរោគ​អេដស៍​ និង​ជំងឺអេដស៍​នៅ​ថ្ងៃ​​នេះ​។ នេះ​បើ​តាម​​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត​ ស្រី​ វណ្ណធួន​ ប្រធាន​កម្មវិធី​ប្រចាំ​ប្រទេស​​នៃ​អង្គការ​ AHF​​ បាន​​ប្រាប់​ Sabay កាល​ពី​ម្សិល​មិញ​។


    ការ​​ចែក​ស្រោម​អនាម័យ​​ទ្រង់​ទ្រាយ​ធំប្រចាំ​​​​​ ដែល​​បាន​ធ្វើ​ឡើង​នៅ​មុន​​មួយ​ថ្ងៃ​ នៃ​ទិវា​​សេចក្តី​ស្រលាញ់​​មក​ដល់​ ត្រូវ​បាន​​លោក​វេជ្ជបណ្ឌិត​ ពន្យល់​ថា​ យុទ្ធនាការ​នេះ​មិន​មែន​​ធ្វើ​ឡើង​​ដើម្បី​​ជំរុញ​ឲ្យ​មាន​​ការ​រួម​ភេទ​​ នោះ​ទេ​។ ​​​​ការ​អប់រំ​ និង​សារ​ពន្យល់​​ពី​បញ្ហា​ផ្លូវ​ភេទ​​ នឹង​ត្រូវ​បាន​​ផ្ដោត​ជា​សំខាន់​ សម្រាប់​យុទ្ធនាការ​​ថ្ងៃ​នេះ​​។ “ជា​ទូទៅ​​មាន​​ការ​បក​​ស្រាយ​ពីរ​ ចំពោះ​អ្នក​​ដែល​​យល់​ថា ​សកម្មភាព​ខាង​លើ​គឺ​​ជា​​ការ​​ជំរុញ​ឲ្យ​មាន​​ការ​រួម​ភេទ​​ជា​ការ​យល់​ខុស ​ យុទ្ធនាការ​នេះ​យើង​​មាន​​​អម​ជាមួយ​សារ​អប់រំ​សុខភាព​​ ចុះ​​ទៅ​កាន់​ក្រុម​គោល​ដៅ​​ដែល​មាន​​ការ​ប្រឈម​​ខ្លាំង​ ក្នុង​នោះ​មាន​ក្រុម​​ MSM អ្នក​បម្រើ​ការងារ​ក្នុង​សេវា កម្សាន្ត​សប្បាយ និង​​​ក្រុម​សេព​គ្រឿង​ញៀន​ជា​ដើម ក្នុង​រាជ​ធានី​ភ្នំពេញ​ មាន​កោះ​ពេជ្រ​ វត្តភ្នំ​ និង​ការ​ជិះ​ស៊ីក្លូ​ផ្សព្វផ្សាយ​តាម​ដង​​ផ្លូវ​មួយ​ចំនួន​​​”។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​​មាន​លក្ខណៈ​ងាយ​ស្រួល សាមញ្ញ​ តម្លៃ​​សមរម្យ​ និង ​ មាន​​សុវត្ថិភាព​ ពី​ការ​​ចម្លង​មេរោគ​អេដស៍​។ ​ដូច្នេះ​ជា​​រួម​​នេះ​​មិន​​មែន​​​ជា​ការ​​ជំរុញ​ ឬ​បង្ខំ​ទេ​។ ​ប៉ុន្តែ​បើ​មាន​​តម្រូវ​​ការ​ ​​គឺ​មាន​​​រួច​ជា​ស្រេច​​​នៅ​ក្នុង​ដៃ​។ “​ករណី​ឆ្លង​រីក​រាល​ដាល​​នៅ​ក្នុង​ឃុំ​​រកា​ ជា​ឧទាហរណ៍​ស្រាប់​​ អាច​ថា​គ្មាន​មធ្យោបាយ​​​នៅ​ក្នុង​ដៃ។ បើ​មាន​​ឧបករណ៍​គ្រប់​គ្រាន់​នោះ​មិន​​មាន​បញ្ហា​នោះ​ទេ​”។

    បើ​តាម​​លោក​វេជ្ជបណ្ឌិត​​ យុទ្ធនាការ​​អប់រំ​​សុខភាព​ និង​ចែក​ស្រោម​អនាម័យ​ថ្ងៃ​នេះ​មិន​មែន​​ ធ្វើ​ឡើង​តែ​ប្រទេស​កម្ពុជា​មួយ​ទេ​។ ​មាន​​អង្គការ​​ដៃ​គូ​ ៣៦ ប្រទេស​ ហើយ​ប្រទេស​​ ៣១ បាន​រៀប​ចំ​នៅ​ថ្ងៃ​នេះ​ដូច​កម្ពុជា​ដែរ​​​៕

    Cambodia-Valentine's-Day(9)

    Cambodia-Valentine's-Day(4)
    (សកម្មភាព​ឆ្នាំ​មុខ​ នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់)
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ពាក់ព័ន្ធ៖ ចែក​ស្រោម​អនាម័យ​ទ្រង់​ទ្រាយ​ធំប្រចាំ​ឆ្នាំ​​​ ​​ថ្ងៃ​នេះ​មិន​មែន​​ជំរុញ​ការ​រួម​ភេទ​ទេ! Rating: 5 Reviewed By: Unknown
    Scroll to Top