• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    Pacquiao ​ថា​មិន​ចូល​និវត្តន៍​ទេ បើ​មិន​បាន​វ៉ៃ​ជាមួយ Floyd

    Manny Pacquiao បាន​និយាយ​ថា វា​ពិត​ជា​គួរ​ឲ្យ​អៀនខ្មាស​ណាស់ បើ​រូបគេ​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់ ដោយ​មិន​បាន​វ៉ៃ​ជាមួយ​នឹង​​​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather Jr។

    Manny-Pacquiao-vs-Floyd-Mayweather-Fight


    1397369689000-USP-Boxing-Timothy-Bradley-Jr-vs-Manny-Pacquiao-010

    ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​៨ស្ថាប័ន​ Pacquiao បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ការ​ប្រកួត​នឹង​អាច​កើត​ឡើង។ ដូច្នេះ​សង្ឃឹម​ថា​ក្នុង​រយៈពេល​១​សប្ដាហ៍ យើង​នឹង​អាច​ឮ​ដំណឹង​ពី​ពួកគេ និង​អាច​រៀបចំ​ការ​ប្រកួត​បាន»។

    អ្នក​ប្រដាល់​ជើង​ខ្លាំង​អាស៊ី វ័យ​៣៦​ឆ្នាំ បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ចង់​ចូល​និវត្តន៍ ដោយ​មិន​បាន​វ៉ៃ​ជាមួយ​គាត់ (​Floyd) នោះ​ទេ ព្រោះ​ការ​ប្រកួត​នេះ​ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​ណាស់​កំពុង​តែ​រង់ចាំ​​»។

    manny-pacquiao-19933-1920x1080

    Pacquiao និង​ Floyd ​សុទ្ធ​តែ​ចេញ​មក​ប្រកាស​ថា​ ចង់​ឲ្យ​ការ​ប្រកួត​កើត​មាន​ឡើង​ដូចគ្នា ខណៈ​ដែល​ថ្មីៗ​នេះ អ្នក​ប្រដាល់​វ័យ​៣៧​ឆ្នាំ​របស់​អាមេរិក បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ Instagram របស់​គេ។

    r141850_490209

    ក្នុង​វីដេអូ​នោះ Floyd បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ចូល​រួម​ត្រេកអរ​ សម្រាប់​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​គាត់ (Pacquiao)។ គាត់​មាន​អាជីព​មួយ​ដ៏​អស្ចារ្យ ខ្ញុំ​ក៏​ដូច​គ្នា ប៉ុន្តែ​មុន​នឹង​យើង​បញ្ចប់​អាជីព​ ប្រាកដ​ណាស់​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​មួយ​នេះ​កើត​​មាន​ឡើង»។

    ពេល​វេលា​ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ពិភពលោក​​ទាំង​២​រូប​នេះ​ គ្រោង​ធ្វើ​ឡើង​គឺ​ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​១០០%​នៅ​ឡើង​ទេ ខណៈ​ដែល​អាច​នឹង​មាន​ការ​​ប្រែ​ប្រួល ព្រោះ​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao ​ថា​មិន​ចូល​និវត្តន៍​ទេ បើ​មិន​បាន​វ៉ៃ​ជាមួយ Floyd Rating: 5 Reviewed By: Unknown
    Scroll to Top