• ព័ត៌មានថ្មី

    Monday, February 2, 2015

    ដូនជី​ម្នាក់​ថា Messi ​ដូចជា​ព្រះ ប៉ុន្តែ​ Ronaldo ​វិញ​ដូច​…

    ដូនជី​ល្បី​​ម្នាក់​ឈ្មោះ​ Lucia Caram ​បាន​និយាយ​ថា​ Lionel Messi ​មាន​អាកប្បកិរិយា​ និង​ចិត្ត​ ស្លូតបូត​ដូច​ព្រះ ប៉ុន្តែ​ Cristiano Ronaldo ​ក៏​មិន​អាក្រក់​ដល់​ថ្នាក់​ដូច​បិសាច​ដែរ​ ទោះ​ជា​រូប​គេ​មាន​អាកប្បកិរិយា​មិន​សូវ​​ល្អ​យ៉ាង​ណា​ក៏​ដោយ។

    887452_heroa

    ដូនជី​មាន​ដើម​កំណើត​អាហ្សង់ទីន ​តែ​មក​រស់​នៅ​អេស្ប៉ាញ​អស់​ជាង​២០​ឆ្នាំ​មក​ហើយ​ខាង​លើ​ បាន​ប្រាប់​ទៅ​កាសែត Sport ​ថា៖ “សម្រាប់​ខ្ញុំ ​ព្រះ​ជា​ម្ចាស់​តែងតែ​មាន​ចិត្ត​ស្លូតបូត​ មិន​ចេះ​ខឹង​នរណា​ និង​មាន​ចិត្ត​សន្ដោស​ប្រណី​ណាស់ ហើយ​ពេល​ខ្ញុំ​មើល​ទៅ​ Messi ​គឺ​រូប​គេ​ក៏​ដូច​គ្នា​​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ទឹកមុខ​របស់​គេ​ក៏​មើល​ទៅ​ស្អាត​បាត​ប្រៀប​បាន​ទៅ​នឹង​ផ្ទាំង​គំនូរ​ឬ​ព្រះ​អាទិត្យ​រៀប​លេច​ដែរ។ ខ្ញុំ​និយាយ​នេះ​គឺ​មិន​មែន​ថា Messi ​ជា​ព្រះ​នោះ​ទេ ប៉ុន្តែ​គាត់​អាច​ដើរ​តាម​គន្លង​នេះ​បាន”។


    ងាក​ទៅ​ខាង​ Ronaldo ​វិញ ដូនជី Lucia Caram ​ក៏​បាន​និយាយ​ដែរ​ថា៖ “Cr7 ​ពូកែ​លេង​បាល់​ខ្លាំង​ណាស់ ប៉ុន្តែ​គាត់​មាន​ចរិក​​គឃ្លើន​ និង​ឥរិយាបថ​មិន​រស់រាយ​រាក់ទាក់​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា​គាត់​ជា​បិសាច​នោះ​ឡើយ។ គាត់​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពូកែ​លេង​បាល់​ទាត់​ប៉ុណ្ណោះ”។

    ការ​ដែល​ដូនជី​ខាង​លើ​និយាយ​ពី​កីឡាករ​ទាំង​ពីរ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មក​ពី​ម្ចាស់​ពាន​ Ballon d’Or 2014 ​ខាង​លើ​បាន​ទទួល​កាត​ក្រហម​កាល​ពី​ប្រកួត​ជាមួយ Cordoba ​ដែល​ត្រូវ​ខកខាន​លេង​ឱ្យ Real Madrid ​២​ប្រកួត រី​ឯ Messi ​វិញ ​រដូវ​កាល​នេះ​​មាន​ទម្រង់​លេង​ល្អ​ ​និង​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​មិត្ត​រួម​ក្រុម​ឡើយ ហើយ​កាត​ក្រហម​វិញ​មិន​ដែល​បាន​ឡើយ​នៅ​អេស្ប៉ាញ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដូនជី​ម្នាក់​ថា Messi ​ដូចជា​ព្រះ ប៉ុន្តែ​ Ronaldo ​វិញ​ដូច​… Rating: 5 Reviewed By: Unknown
    Scroll to Top