• ព័ត៌មានថ្មី

    Thursday, February 12, 2015

    វិធី​ធម្មជាតិ​ងាយ​ៗ​ ​លុបបំបាត់​ស្នាម​សម្លាក

    ស្នាម​សម្លាក ​គឺជា​សត្រូវ​របស់​មនុស្ស​គ្រប់រូប ជាពិសេសនារី ព្រោះ​វា​បាន​បិទបាំង​ភាព​ស្រស់​ស្អាត​បាន។ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​កម្ចាត់​ស្នាម​សម្លាក​បាន? ​បើ​ចង់​ដឹង សូម​មើល​វិធី​ធម្មជាតិ​ងាយ​ៗ ដូច​ខាង​ក្រោម៖

    Woman with beautiful legs

    ១. ក្រូចឆ្មារ

    ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ដាក់​លើ​ក្រណាត់​ស​ស្អាត រួច​យក​ទៅ​ត្រដុសលើ​ស្នាម​នោះ​ហើយ​ទុក​ចោល​១០​នាទី សឹម​លាង​ទឹក​ចេញ។ ក្រូចឆ្មារ​មាន​សារធាតុ​អាស៊ីដ​ធម្មជាតិ​ដែល​អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់ និង​ជួយ​ឲ្យ​កោសិកា​ថ្មី​ឆាប់​លូតលាស់ ត្រូវ​ចាំ​ថា​សម្អាត​ស្បែក​កន្លែង​នោះ​ឲ្យ​ស្អាត​សិន​ សឹម​យកទៅត្រដុស។

    ២. ទឹកឃ្មុំ

    honey

    ទឹកឃ្មុំ​ គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ព្យាបាល​របួស ​និង​ពន្លឿន​កោសិកា​ឲ្យ​ដុះ​ថ្មី ជាពិសេស​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្ថយ​ស្នាម​សម្លាក​តែ​ម្ដង។

    ៣. ខ្ទឹមបារាំង

    ខ្ទឹមបារាំង​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ប្រឆាំង​ការ​រលាក ហើយ​ទឹក​របស់​វា​អាច​បន្ថយ​​​ស្លាកស្នាម​បាន​យ៉ាង​ល្អ។

    ៤. ប្រទាល​កន្ទុយក្រពើ



    លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ប្រទាល​កន្ទុយក្រពើ​ គឺ​កម្ចាត់​ស្លាកស្នាម អាច​ប្រឆាំង​នឹង​ការ​រលាក  ជួយ​កាត់បន្ថយ​ការ​កើត​នូវ​ផល​រំខាន​ចំពោះ​ស្បែក និង​ជួយ​កម្ចាត់​ស្បែក​ដែល​ងាប់​ពី​របួស។ វិធី​ប្រើ​៖ យក​ប្រទាល​កន្ទុយក្រពើ​បិទលើ​​ស្នាម​ផ្ទាល់ ​រៀងរាល់ថ្ងៃ​ពីរ​សប្ដាហ៍​នឹង​ឃើញ​វា​រលុបបន្ដិចម្ដងៗទាល់តែអស់ ។

    ៥. ប្រេង​រុក្ខជាតិ

    ប្រេង​រុក្ខជាតិ​អាច​ប្រឆាំង​នឹង​បាក់តេរី​ អាច​លុបបំបាត់​ស្នាម​បន្តិច​ម្ដង​ៗ​រហូត​ដល់​រលុប​បាត់​ទាំងស្រុង​ដូចជា​ ស្នាម​មុន ស្នាម​វះកាត់ និង​ស្នាម​រលោក​ជាដើម។ វិធី​ប្រើ​៖ លាង​សម្អាត​កន្លែង​នោះ​ឲ្យ​ស្អាត រួច​យក​ប្រេង​រុក្ខជាតិ​មក​លាប​លើ​ស្នាម​នោះ​ទុកចោល​មួយ​យប់ ព្រឹក​ឡើង​ចាំ​លាង​សម្អាត​ចេញ។

    ៦. ប្រេង​អូលីវ

    olive-oil-massage

    ប្រេង​អូលីវ​គឺ​សម្បូរ​វីតាមីន E និង K ដែល​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់វាសម្រាប់​លុប​ស្នាម​សម្លាក និង​បណ្ដឹង​ស្បែក​ឲ្យ​ភ្លឺ​រលោង។ វិធី​ប្រើ៖ ​យក​ប្រេង​អូលីវ​ទៅ​លើ​លាប​លើ​ស្បែក​ដែល​មាន​បញ្ហា​នោះ រួច​ម៉ាស្សា​៥​នាទី បន្ទាប់​មក​ទុក​ចោល​១០​នាទី​ចាំ​លាង​ទឹក​ចេញ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: វិធី​ធម្មជាតិ​ងាយ​ៗ​ ​លុបបំបាត់​ស្នាម​សម្លាក Rating: 5 Reviewed By: Unknown
    Scroll to Top