• ព័ត៌មានថ្មី

    Friday, February 20, 2015

    ត្រូវ​ ឬ​ខុស ដែល​ Balotelli ​ដណ្តើម​​ទាត់​បាល់​ប៉េណាល់ទី​ពី Henderson?

    ក្រុម ​ហង្ស​ក្រហម​ Liverpool បាន​យក​ឈ្នះ​ក្រុម Besiktas ១-០ នៅ​ចុង​ម៉ោង​យប់​មិញ បន្ទាប់​ពី​ការ​ស៊ុត​បាល់​ប៉េណាល់ទី ដោយ​​ខ្សែ​ប្រយុទ្ធ Mario Balotelli នៅ​នាទី​៨៥។ ប៉ុន្តែ​​មុន​នឹង​គ្រាប់​បាល់​នេះ​កើត​ឡើង​ គឺ​មាន​ការ​ដណ្ដើម​គ្នា​ រវាង​ប្រធាន​ក្រុម Jordan Henderson, Daniel Sturridge និង​ Balotelli សុទ្ធ​តែ​ចង់​ទាត់​បាល់​ប៉េណាល់ទី​១​គ្រាប់​នេះ។


    Liverpool-v-Besiktas១

    ​​តាម​ច្បាប់ និង​វិន័យ​របស់​ក្លិប​ហង្ស​ក្រហម​​គឺ Steven Gerrard ជា​​ជម្រើស​ទី១ ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី ខណៈ​ដែល​ Jordan Henderson ​ជា​ជម្រើស​ទី២ ដរាប​ណា​​​អវត្តមាន​ Gerrard។ ប៉ុន្តែ​ Mario Balotelli គឺ​ជា​កីឡាករ​ដែល​ស៊ុត​បាល់​ប៉េណាល់ទី​ដ៏​ល្អ​​បំផុត​មួយ​រូប​ នៅ​លើ​ពិភពលោក។

    ដូច្នេះ​ចង់​ដឹង​ថា Balotelli ធ្វើ​ត្រូវ​ ឬ​ខុស​នោះ​​ សូម​​មើល​នូវ​ទស្សនៈ​ផ្សេងៗ​គ្នា​ដូច​ខាង​ក្រោម៖

    25D7F8AA00000578-2960677-image-a-44_1424381705381


    Steven Gerrard៖ Balotelli (ខុស)

    ​​​ប្រធាន​ក្រុម​ Steven Gerrard ​បាន​និយាយ​ប្រាប់​ដល់ ITV ​ថា៖ ” Henderson គួរ​តែ​ជា​អ្នក​ទាត់​ប៉េណាល់ទី។ ច្បាប់​គឺ​ច្បាប់ ​គួរ​តែ​ឲ្យ​ទៅ​​​ Henderson ​ជា​អ្នក​ទាត់។ Mario រប៉ិលរប៉ូច​បន្តិច ប៉ុន្តែ​គាត់​ធ្វើ​បាន​ល្អ និង​អាច​ស៊ុត​បញ្ចូល​ទី​បាន។ Henderson ជា​ប្រធាន​ក្រុម ហើយ​ Mario គាត់​ហាក់​ដូច​ជា​ខ្វះ​ការ​គោរព”។


    Clinton Morrison៖ Balotelli (ខុស)

    ខ្សែ​ប្រយុទ្ធ​ក្រុម Exeter City ​បាន​សរសេរ​នៅ​លើ​ Twitter ថា៖ “បើ​ខ្ញុំ​ជា​ខ្សែ​ប្រយុទ្ធ ខ្ញុំ​ចង់​ទាត់​បាល់​ប៉េណាល់ទី ប៉ុន្តែ​បើ​ប្រធាន​ក្រុម​​មាន​តួនាទី​ជា​អ្នក​ទាត់ អ្នក​មិន​អាច​ប្រកែក​បាន​ទេ ទោះ​ជា​អ្នក​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ”។


    25DA9C3200000578-2960677-image-a-61_1424395986960


    Jamie Carragher៖ Balotelli (ត្រូវ)

    វីរបុរស​ក្រុម​ហង្ស​ក្រហម​លោក Jamie Carragher ក៏​បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ Twitter ដែរ​ថា៖ “ការ​ទាត់​បាល់​ប៉េណាល់ទី​នៅ​ចុង​ម៉ោង​ ក្នុង​ការ​ប្រកួត​ដ៏​ធំ​របស់​អឺរ៉ុប អ្នក​ត្រូវ​តែ​ឲ្យ​ទៅ​កីឡាករ​សំខាន់ (Best Man) ​ជា​អ្នក​ទាត់។ Balotelli ​ទើប​ស័ក្ដិសម”។


    Didi Hamann៖ Balotelli (ត្រូវ)

    រីឯ​អតីត​កីឡាករ​ Liverpool លោក Didi Hamann វិញ​ បាន​សរសេរ​​លើ Twitter ថា៖ ” Balotelli ត្រូវ​តែ​ជា​អ្នក​ទាត់​ប៉េណាល់ទី។ គាត់​មាន​ជំនាញ​ល្អ​ខាង​​ហ្នឹង​​ គ្មាន​ហេតុផល​អ្វី​ឲ្យ​ទៅ​កីឡាករ​ផ្សេង​​ជា​អ្នក​ទាត់​នោះ​ទេ”។

    25D819E300000578-2960677-image-a-28_1424379969732


    ក្នុង​អាជីព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ Balotelli ធ្លាប់​ស៊ុត​បាល់​ប៉េណាល់ទី​ចំនួន​ ២៩​លើក​ហើយ ​ក្នុង​នោះ​ស៊ុត​អត់​ចូល​តែ​ ២​លើក​​ប៉ុណ្ណោះ និង​ស៊ុត​ចូល​ទី​​បាន​ ២៧​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រូវ​ ឬ​ខុស ដែល​ Balotelli ​ដណ្តើម​​ទាត់​បាល់​ប៉េណាល់ទី​ពី Henderson? Rating: 5 Reviewed By: Unknown
    Scroll to Top