• ព័ត៌មានថ្មី

    Wednesday, February 4, 2015

    ថាម៉េច​! Galaxy S6 នឹង​មាន​អេក្រង់​តូច​ជាង​មុន​ទៀត?

    ក្រុមហ៊ុន​ Samsung អាច​នឹង​ផលិត​ Galaxy S6 មាន​អេក្រង់​​តូច​ជាង​ត្រកូល Galaxy មុន​ៗ​ ដើម្បី​​វ៉ា​​ឱ្យ​ដាច់ Apple និង Xiaomi។ ​



    ទូរសព្ទ​​ថ្មី​ទាំង​ពីរ​របស់ Samsung បាន​លេច​​មុខ​​លើ​វិបសាយ​មួយ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ Zauba ដោយ​មាន​លេខ​កូដ​ម៉ូដែល  SM-G920V និង SM-G920F និង​​មាន​អេក្រង់​ត្រឹម​តែ ៥អ៊ីញ​ប៉ុណ្ណោះ។ GS6 មួយ​ម៉ូដែល​គឺ​សម្រាប់​ធ្វើ​តេស្ត និង​វាយ​តម្លៃ ចំណែក​ឯ​មួយ​ម៉ូដែល​ទៀត​ គឺ​សម្រាប់​​​ប្រើ​​ក្នុង​​គោល​បំណង​ស្រាវជ្រាវ​និង​ការ​​អភិវឌ្ឍ ហើយ​ក៏​សម្រាប់​ការ​វាយ​តម្លៃ​ផង​​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន SlashGear។ ​​

    1223

    នេះ​​បាន​បង្ហាញ​ថា​ GS6 ទាំង​ពីរ​ម៉ូដែល​ខាង​លើ​មាន​អេក្រង់​តូច​ជាង​ត្រកូល GS5 (៥,១អ៊ីញ)​ ដោយ​មាន​អេក្រង់​ត្រឹម​តែ ៥អ៊ីញ​​។ ចំណែក​ឯ​ប្រភព​ផ្សេង​ទៀត​ដូចជា​ NowhereElse និង SamMobile ឱ្យ​ដឹង​ថា GS6 មាន​បណ្ដោយ​វែង​និង​ស្ដើង​​ជាង GS5 រីឯ​​ Chip ប្រភេទ Exynos 7420 ហើយ​កាមេរ៉ា​ក្រោយ​អាច​ឡើង​ដល់ 20MP ។  ​លើស​ពី​នេះ​ GS6 នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​អេក្រង់​ប្រភេទ Quad HD និង​មាន​ Resolution ខ្ពស់​ដល់​ទៅ 2,560 x 1,440 pixels។

    ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​លេចឮ​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ ប៉ុណ្ណោះ តែ​វា​ក៏​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដែល​ក្រុមហ៊ុន Samsung កំពុង​តែ​​ប្រើ​ប្រាស់​ដើម្បី​ទាញ​​យក​ចំណែក​ទីផ្សារ​​ត្រឡប់​មក​វិញ​ ខណៈ​ដែល​ទីផ្សារ​នៅ​ចិន​ត្រូវ Apple និង Xiaomi វ៉ា​ដាច់​កាល​ពី​ចុង​ឆ្នាំ ២០១៤ កន្លង​ទៅ។ ​ គួរ​បញ្ជាក់​ថា GS6 នឹង​​ត្រូវ​លាត​ត្រដាង​​នៅ​ដើម​ខែ​មិនា​ ក្នុង​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​ Barcelona ​ប្រទេស​​​អេស្ប៉ាញ៕ ​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ថាម៉េច​! Galaxy S6 នឹង​មាន​អេក្រង់​តូច​ជាង​មុន​ទៀត? Rating: 5 Reviewed By: Unknown
    Scroll to Top