• ព័ត៌មានថ្មី

    Wednesday, February 25, 2015

    Suarez រក​បាន​ពីរ​គ្រាប់​ឲ្យ Barca ខណៈ Messi ប៉េណាល់ទី​អត់​ចូ


    ការ ​ប្រកួត​ក្នុង​​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​មួយ រវាង​ម្ចាស់​ជើង​ឯក​លីក​កំពូល​អង់គ្លេស Manchester City និង​ម្ចាស់​ជើង​ឯក​រង​លីក​កំពូល​អេស្ប៉ាញ Barcelona បាន​បញ្ចប់​ទៅ​ដោយ ១-២។ ពីរ​គ្រាប់​ជ័យ​ជម្នះ​របស់ Barca រក​បាន​ដោយ​អតីត​សមាជិក​ក្រុម Liverpool កីឡាករ Luis Suarez ខណៈ​​ជិត​ចប់​ម៉ោង កីឡាករ Lionel Messi មាន​ឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ តែ​ត្រូវ​អ្នក​ចាំ​ទី​ក្រុម​មេឃខៀវ​ជួយ​សង្គ្រោះ​បាន​យ៉ាង​ល្អ។


    ក្រុម​ភ្ញៀវ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន ដោយ​ការ​ស៊ុត​​ជើង​ឆ្វេង​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ អ៊ុយរុយហ្គាយ Luis Suarez នៅ​នា​ទី​ទី​១៦។ បន្ទាប់​មក នៅ​នា​ទី​ទី៣០ កីឡាករ​​ដែល​ពាក់​អាវ​លេខ៩ ដដែល​នេះ បាន​ផ្ដួល​ខ្លួន​ឈូស​បាល់​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត ក្រោយ​មាន​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Jordi Alba។ ចប់​តង់​ទី​មួយ ក្រុម​ម្ចាស់​ផ្ទះ Manchester City ត្រូវ​ក្រុម​សត្រូវ​ចាស់ Barcelona នាំ​មុខ​មុន​ដោយ​លទ្ធផល ០-២។

    1

    ចូល​ដល់​តង់​ទី​ពីរ ក្រុម​ម្ចាស់​ផ្ទះ វាយបក​បាន​មួយ​គ្រាប់​វិញ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីនSergio Aguero នៅ​នាទី​ទី៦៩។ ក្រុម​ម្ចាស់​ផ្ទះ​គ្មាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែម​ទេ ហើយ​នៅ​នា​ទី៧៤ ខ្សែ​ការពារ​សញ្ជាតិ​បារាំង Gael Clichy ទទួល​បាន​កាត​លឿង​ជា​លើក​ទី​ពីរ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​សល់​គ្នា ១០​នាក់ រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ក្រុម​ភ្ញៀវ។ ​

    3

    ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​គឺ​នៅ​នាទី​ទី៩៣ ក្នុង​ម៉ោង​បន្ថែម ខ្សែ​ការពារ​ចាស់​វស្សា Pablo Zabaleta របស់​ក្រុម Manchester City បាន​បង្ក​កំហុស​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​ក្រុម Barcelona មាន​ឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ។ ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច Lionel Messi ជា​អ្នក​រ៉ាប់រង​លើ​ការ​ទម្លាយ​សំណាញ់​ទី ប៉ុន្តែ​សំណាង​អាក្រក់​ត្រូវ​អ្នក​ចាំ​ទី​ដៃ​ស្អិត Joe Hart ជួយ​សង្គ្រោះ​បាន៕

    4

    6

    7

    8

    9

    11

    12

    13
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez រក​បាន​ពីរ​គ្រាប់​ឲ្យ Barca ខណៈ Messi ប៉េណាល់ទី​អត់​ចូ Rating: 5 Reviewed By: Unknown
    Scroll to Top