• ព័ត៌មានថ្មី

    Wednesday, February 4, 2015

    ញាក់​សាច់!​ ​​តម្លៃ​ខ្លួន​ Ronaldo ១,៥​ពាន់​លាន​ដុល្លារ

    លោក Jorge Mendes ​ភ្នាក់ងារ​របស់​កីឡាករ Crsitiano Ronaldo ​បាន​ប្រកាស​ប្រាប់​ទៅ​ក្លិប​ដទៃ​ថា​ទាល់តែ​ហ៊ាន​ដល់​១​ពាន់​លាន​ផោន (១,៥១​លាន​ដុល្លារ​អាមេរិក)​ ទើប​អាច​មាន​សំណាង​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​ពី Real Madrid ​បាន។

    ហេតុ​ដែល​តម្លៃ​ខ្លួន​ថ្លៃ​សឹង​តែ​ស្មើ​ក្លិប​បាល់ទាត់​មួយ​ដូច្នេះ គឺ​មក​ពី​ខ្សែ​ប្រយុទ្ធ​កូន​មួយ​រូប​នេះ​នៅ​សល់​កុងត្រា​ជាមួយ Real Madrid ​ច្រើន​ឆ្នាំ​ទៀត ប៉ុន្តែ​បើ​រូប​គេ​ចង់​ចេញ​​ពី​​ក្លិប​នៅ​ពេល​នេះ ហើយ​ក្លិប​ក៏​​ចង់​លក់​​ដែរ​​នោះ ​គឺ​តម្លៃ​ខ្លួន​ប្រហែល​ជា​៣០០​លាន​ផោន​អី​ប៉ុណ្ណោះ។ នេះ​បើ​តាម​សម្ដី​លោក Jorge Mendes ​ប្រាប់​ទៅ​ BBC ។



    កាល​ពី​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​ម្សិលមិញ​នេះ លោក Mendes ​បាន​ប្រាប់​ទៅ​ BBC ​រឿង​តម្លៃ​ខ្លួន​ Ronaldo ​ថា៖ “បើ​និយាយ​ពី Cr7 ​ទាល់​តែ​អ្នក​ហ៊ាន​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​ជា​រឿង​ពិត​ ប្រសិន​បើ​អ្នក​ចង់​បាន​រូប​គេ ហើយ​ចង់​ឱ្យ Real Madrid ​លក់​គេ​នោះ។ គាត់​ពិត​ជា​ស្រលាញ់​ Man Utd ​មែន​ ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​ថា​នឹង​នៅ​អេស្ប៉ាញ​រហូត​ដល់​ចូល​និវត្តន៍​ ហើយ”។

    mendes

    បុរស​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៤៩​ឆ្នាំ​ខាង​លើ​នេះ​បាន​និយាយ​ពី​ច្បាប់ ​បាល់​ទាត់​មួយ​ចំនួន​ដែរ​ថា៖ “FIFA ​និង​ UEFA ​មិន​មែន​ជា​ប៉ូលិស​នោះ​ទេ។ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​សំខាន់​ហើយ​ក្នុង​ការ​បង្កើត​ច្បាប់​ ហើយ​ច្បាប់​នោះ​ត្រូវ​តែ​ត្រឹមត្រូវ ប៉ុន្តែ​មិន​មែន​បិទ​សិទ្ធ​នរណា​ម្នាក់​នោះ​ទេ។ អ្នក​មាន​លុយ​គួរ​តែ​អាច​ចាយវាយ​លុយ​របស់​គេ​បាន”។

    Cristiano-Ronaldo-celebro-el-B_54399162124_54115221152_960_640

    លោក Jorge Mendes ​ធ្វើ​ជា​ភ្នាក់ងារ​ដោះដូរ​កីឡាករ​អស់​ពេល​ជា​យូរ​ណាស់​មក​ហើយ ហើយ​រូប​លោក​ក៏​ជា​បុគ្គល​ល្បី​ម្នាក់​ផង​ដែរ​នៅ​ក្នុង​វិស័យ​បាល់ទាត់។ បច្ចុប្បន្ន​នេះ បុរស​ដែល​កើត​នៅ​ថ្ងៃ​៧​មករា​រូប​នេះ ​ជា​ភ្នាក់ងារ​របស់​កីឡាករ​ និង​អ្នក​ចាត់ការ​ជា​ច្រើន​ដូចជា Jose Mourinho, Luiz Felipe Scolari, Radamel Falcao, Angel Di Maria, James Rodriguez, David De Gea, Victor Valdes , Diego Costa ​និង​ Cristiano Ronaldo ​នេះ​ឯង។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ញាក់​សាច់!​ ​​តម្លៃ​ខ្លួន​ Ronaldo ១,៥​ពាន់​លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top