• ព័ត៌មានថ្មី

    Monday, February 2, 2015

    Drogba ចេញ​មក​បញ្ជាក់​អនាគត​ជាមួយ​ Chelsea

    ខ្សែ​ប្រយុទ្ធ Didier Drogba ​បាន​ចេញ​មក​បញ្ចប់​មន្ទិល​សង្ស័យ​ពី​អនាគត​​​របស់​ខ្លួន​ហើយ បន្ទាប់​ពី​កីឡាករ​រូប​នេះ ប្រាប់​ថា​នឹង​បន្ត​លេង​ឲ្យ​ក្រុម Chelsea ទៀត ក្រោយ​ចប់​រដូវ​កាល​នេះ។
    ថ្មីៗ​នេះ​កីឡាករ​ជើង​ចាស់​វ័យ​៣៦ឆ្នាំ ធ្លាប់​បង្ហើប​ប្រាប់​ថា រូបគេ​សង្ឃឹម​ថា​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដុង នឹង​បន្ត​កិច្ច​សន្យា​ឲ្យ​រូបគេ​ទៀត បន្ទាប់​ពី​ចប់​កុង​ត្រា​នៅ​ចប់​រដូវ​កាល។ ប៉ុន្តែ​ឥឡូវ​​អ្វី​ហាក់​ដូច​ជា​រួច​រាល់​អស់​ហើយ បន្ទាប់​ Drogba ចេញ​មក​បញ្ជាក់​ថា រូបគេ​នឹង​បន្ត​លេង​ឲ្យ​​ក្រុម​តោ​ខៀវ​​ទៀត នៅ​រដូវ​កាល​ក្រោយ។

    អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឌីវ័រ បាន​ប្រាប់​ដល់​កម្ម​វិធី​ស្ថានីយ​ទូរទស្សន៍​បារាំង Telefoot ​យ៉ាង​ខ្លី​ថា៖ «នៅ​រដូវ​កាល​ក្រោយ ខ្ញុំ​នឹង​នៅ​តែ​ជា​កីឡាករ​របស់​ក្រុម Chelsea»។

    គួរ​រំឭក​ថា Drogba បាន​ផ្ទេរ​មក​ចូល​រួម​ជាមួយ​​ក្លិប​តោ​ខៀវ​វិញ កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ​ក្នុង​​កិច្ច​សន្យា​១​ឆ្នាំ​ បន្ទាប់​ពី​​ចាក​ចេញ​ពី​កីឡដ្ឋាន Stamford Bridge ​កាល​ពី​ឆ្នាំ​២០១២ ទៅ​លេង​ឲ្យ​ក្រុម​លីក​កំពូល​របស់​ចិន Shanghai Shenhua និង​ក្រុម​យក្ស​របស់​ទួរគី Galatasaray៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Drogba ចេញ​មក​បញ្ជាក់​អនាគត​ជាមួយ​ Chelsea Rating: 5 Reviewed By: Unknown
    Scroll to Top