• ព័ត៌មានថ្មី

    Thursday, February 5, 2015

    Furious 7 ចេញ trailer ថ្មី​មួយ​ទៀត​កាន់​តែ​ញាក់​សាច់

    ភាពយន្ត​ជា​ស៊េរី​ដ៏​ល្បីល្បាញ រឿង “Furious 7” បាន​បង្ហាញ trailer ថ្មី​មួយ​ទៀត​ហើយ​នៅ​ថ្ងៃ​នេះ មុន​នឹង​ចេញ​បញ្ចាំង​តាម​រោង​ភាពយន្ត​នៅ​ដើម​ខែ​មេសា ខាង​មុខ។ ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង ថា​តើ​មាន​ឈុត​ឆាក​រន្ធត់​ ខុស​ប្លែក​ពី​វគ្គ​មុន​ៗ​យ៉ាង​ណា​ខ្លះ៖


    ​ក្នុង​វគ្គ​ទី​៧​នេះ តារា​សម្ដែង Vin Diesel, Michelle Rodriguez, The Rock, និង​ Paul Walker បាន​ត្រលប់​មក​កាន់​តំណែង​របស់​ខ្លួន​សារ​ជា​ថ្មី ជាមួយ​តួ​ថ្មី​មួយ​ចំនួន​ដូច​ជា Jornada Brewster, Lucas Black, Kurt Russell, Tony Jaa និង Iggy Azalea។ “Furious 7” ​​នឹង​បង្ហាញ​ពី​ការ​ប្រយុទ្ធ​​​គ្នា​រវាង Dominic (Vin), Brain (Pual), និង​សមាជិក​ក្រុម​របស់​ពួក​គេ​ជាមួយ​នឹង Ian Shaw (Jason Statham) ដែល​​ចង់​សងសឹក​បន្ទាប់​ពី​ការ​ស្លាប់​របស់​បង​ប្រុស​គេ។

    ភាពយន្ត​នេះ​គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​តារា​សម្ដែង​វ័យ ៤០​ឆ្នាំ Pual Walker ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ ដោយ​សារ​ Pual បាន​ស្លាប់​មុន​ពេល​ថត​ចប់ បង​ប្អូន​ប្រុស​របស់​គេ​ពីរ​រូប​គឺ Caleb និង Cody បាន​ដើរ​តួ​ជំនួស​គេ​ដើម្បី​បញ្ចប់​ភាពយន្ត​នេះ ៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: Furious 7 ចេញ trailer ថ្មី​មួយ​ទៀត​កាន់​តែ​ញាក់​សាច់ Rating: 5 Reviewed By: Unknown
    Scroll to Top