• ព័ត៌មានថ្មី

    Tuesday, February 17, 2015

    PSG អាច​ស៊ី​តោ​ខៀវ ក្នុង​ទឹកដី​បាន​ឬ​អត់​យប់​នេះ?

    ក្រុម ​ជើង​ឯក​របស់​បារាំង​ Paris Saint Germain ​នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Parc des Princes ​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​មក​ពី​អង់គ្លេស​តោ​ខៀវ Chelsea ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី១​ នៅ​វេលា​ម៉ោង​២:៤៥​នាទី​​រំលង​អាធ្រាត្រ​យប់​នេះ។

    ​ចាំ​មើល​ ក្រុម​របស់​លោក Jose Mourinho ដែល​ល្បី​ខាង​យុទ្ធសាស្រ្ដ​ការពារ​ខ្លាំង​នោះ​ ​អាច​បិទ​ PSG មិន​ឲ្យ​ស៊ុត​ចេញ​បាន​ដែរ​ឬ​ទេ?


    សម្ដី​អ្នក​ចាត់ការ​ក្រុម​ទាំង​២៖

    25BC7B3B00000578-0-image-a-3_1424122087483

    លោក​ Laurent Blanc ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ម្ចាស់​ផ្ទះ​ PSG ​បាន​និយាយ​​មុន​ប្រកួត​នេះ​ថា៖ “យើង​ធ្លាប់​ជួប​ការ​ប្រកួត​ដ៏​ពិបាក​ដូច​នេះ​រួច​ហើយ កាល​ពី​ប្រកួត​ប៉ះ​ក្រុម Barcelona  ក្នុង​វគ្គ​ចែក​ពូល ហើយ​យើង​អាច​ឆ្លង​ផុត​បាន។ Jose Mourinho គឺជា​មនុស្ស​ដែល​អស្ចារ្យ។ គាត់​ធ្លាក់​ចេញ​ពី​​ពាន​ក្នុង​ស្រុក (Cup) ដែល​អាច​ឲ្យ​គាត់​មាន​ពេល​១​សប្ដាហ៍ ដើម្បី​រៀប​ចំ​ក្រុម​​បាន​ល្អ​”។

    25BE05FB00000578-0-image-a-5_1424122126683

    រីឯ​លោក Jose Mourinho ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ភ្ញៀវ​តោ​ខៀវ​ បាន​និយាយ​ថា៖ “Champions League គឺជា​ពាន​រង្វាន់​ដ៏​អស្ចារ្យ។ កាល​ពី​រដូវ​កាល​មុន យើង​ទម្លាក់​ពួកគេ ប៉ុន្តែ​យើង​ចាញ់​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ទី​ក្រុង​ Paris។ ខ្ញុំ​មិន​ហ៊ាន​ថា យើង​នឹង​ឈ្នះ​ទេ ប៉ុន្តែ​យើង​ល្អ​ជាង​ Paris។ យើង​នឹង​ព្យាយាម​រក​គ្រាប់​ក្រៅ​ដី​នៅ​ជើង​ទី១​នេះ និង​ព្យាយាម​មិន​ឲ្យ​គេ​ស៊ុត​ចូល​នៅ​ជើង​ទី​២”។

    ជើង​កីឡាករ៖

    Paris Saint Germain (PSG) coach Laurent Blanc gestures to his players during a training session ahead of their Champions League soccer match against Barcelona at Nou Camp stadium in Barcelona

    ក្រុម​ម្ចាស់​ផ្ទះ​កំពុង​តែ​ខ្វាយ​ខ្វល់​​ខ្លាំង​ ព្រោះ​មាន​កីឡាករ​របួស​ជា​ច្រើន។ កីឡាករ​៤​នាក់ បាន​រង​របួស​កាល​ពី​ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម Caen កាល​ពី​ចុង​សប្ដាហ៍ មាន Yohan Cabaye, Marquinhos  និង Serge Aurier ​បាន​ដូរ​ចេញ​ក្នុង​ការ​ប្រកួត​នោះ​ព្រោះ​របួស ខណៈ​ដែល​ Lucas ​របួស​ក្រលៀន។ ដូច្នេះ​ ១១​នាក់​ដំបូង​របស់ PSG អាច​ជា៖ Sirigu; Maxwell, Thiago Silva, Luiz, Van der Wiel; Verratti, Matuidi, Motta; Lavezzi, Cavani និង Ibrahimovic។

    25BBE0F000000578-0-image-m-48_1424087293401

    ចំណែក​ឯ​ក្រុម​ភ្ញៀវ Chelsea វិញ មាន​កីឡាករ​របួស​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ John Mikel Obi (របួស​ជង្គង់)។ ដូច្នេះ​​ក្រុម​តោ​ខៀវ​យប់​នេះ ពេញ​ជើង​ល្អ​ណាស់ ខណៈ​ដែល​១១​នាក់​ដំបូង​អាច​ជា៖ Courtois; Azpilicueta, Terry, Cahill, Ivanovic; Matic, Fabregas; Oscar, Willian, Hazard និង Costa។

    ប្រវត្តិ​ជួប​គ្នា៖

    ក្រុម​​ខ្លាំង​ទាំង​២​នេះ ​ក៏​បាន​ជួប​គ្នា​​ដែរ​កាល​ពី​ឆ្នាំ​មុន ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ខណៈ​ដែល​ PSG ​យក​ឈ្នះ​​ ៣-១ ក្នុង​ទឹក​ដី។ គ្រាប់​បាល់​១​គ្រាប់​ ដែល​តោ​ខៀវ​រក​បាន​នោះ គឺ​បាន​មក​ពី​​ខ្សែ​ការពារ David Luiz ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ក្រុម​ PSG។

    PSG ​មិន​ដែល​ចាញ់​ទេ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ក្នុង​ទឹក​ដី​ខ្លួន​ឯង ៣២​ប្រកួត​ចុង​ក្រោយ​ (ឈ្នះ​២២ ស្មើ​១០)​។ Paris ធ្លាប់​ប៉ះ​ក្រុម​​​អង់គ្លេស​ចំនួន​៩​លើក ក្នុង​នោះ​ធ្លាប់​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​៤ ប៉ុន្តែ​បើ​រាប់​តែ​ក្នុង​ដី​គឺ ឈ្នះ​២ ស្មើ​២។

    លោក​ Jose Mourinho ​​ដឹក​នាំ​ការ​ប្រកួត​ចាញ់​តែ​១​ម្ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម​បារាំង ១៥​លើក​ក្នុង Champions League (​ឈ្នះ​១១ ស្មើ​៣)៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: PSG អាច​ស៊ី​តោ​ខៀវ ក្នុង​ទឹកដី​បាន​ឬ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top