• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    តោ​ខៀវ​ អាច​ស៊ី Everton ផុយ​​ដូច​លើក​មុន​បាន​​អត់​យប់​នេះ?

    ការ​ប្រកួត​រវាង​ក្រុម​តោ​ខៀវ Chelsea ​និង​ Everton ​ក្នុង​ក្របខ័ណ្ឌ English Premier League ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​២:៤៥​រំលង​អាធ្រាត្រ​យប់​នេះ​ហើយ។ ចាំ​មើល​ក្រុម​លោក Roberto Martinez ​អាច​ទៅ​សង​សឹក​ក្រុម​លោក Jose Mourinho ​បាន​ដែរ​ឬ​អត់ ព្រោះ​កាល​ពី​ឆ្នាំ​ទៅ​ក្រុម​តោ​ខៀវ​ទៅ​ស៊ី​ដល់​ដី Everton ​ដល់​ទៅ ​៦-៣ ​ឯ​ណោះ ។



    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ

    mourinho-presser


    លោក Jose Mourinho ​អ្នក​ចាត់​ការ​ក្រុម​ Chelsea ​បាន​និយាយ​មុន​ប្រកួត​យប់​នេះ​ថា៖ “បច្ចុប្បន្ន ក្រុម​យើង​មាន​៧​ពិន្ទុ​នាំ​មុខ​គេ​ ហើយ​សល់​ ១៤​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​នេះ។ ប្រសិន​បើ​៧​ពិន្ទុ​នេះ​ ហើយ​សល់​តែ​៧​ប្រកួត​ដែរ​នោះ នោះ​យើង​នឹង​មាន​សង្ឃឹម​ច្រើន​មែន​ទែន​ក្នុង​ការ​ឈ្នះ​ពាន ប៉ុន្តែ​នេះ​មិន​មែន​នោះ​ទេ។ រយៈ​ពេល​១៤​ប្រកួត​ទៀត​ គឺ​ជា​ពេល​យូរ​ណាស់​សម្រាប់​ក្រុម​យើង ដូច្នេះ​យើង​មាន​តែ​ប្រឹង​ប្រែង​បន្ត​ទៀត​។ត្បិត​តែ​ Everton ​ធ្លាប់​ចាញ់​យើង​ដល់​ទៅ ​៦-៣​ មែន ប៉ុន្តែ​ពេល​នេះ​យើង​មិន​អាច​មើល​ស្រាល​ពួកគេ​បាន​ទេ”។


    _79750696_martinezstill


    ងាក​ទៅ​ខាង​លោក Roberto Martinez វិញ ​ក៏​បាន​បញ្ចេញ​មតិ​ខ្លះ​មុន​ប្រកួត​យប់​នេះ​ដែរ​ថា៖ “ប្រកួត​ជាមួយ Chelsea  ខ្ញុំ​គិត​ថា​មិន​មែន​ជា​រឿង​លេង​សើច​បាន​នោះ​ទេ។ យើង​ត្រូវ​តែ​ពង្រឹង​តំបន់​ការពារ​ឱ្យ​បាន​មែនទែន មិន​ត្រូវ​ឱ្យ​មាន​ចន្លោះ​ប្រហោង​នោះ​ទេ។ មួយ​វិញ​ទៀត ក្រុម​ទាំង​មូល​ត្រូវ​ព្យាយាម​គ្រប់គ្រង​បាល់​ឱ្យ​បាន​ច្រើន​ ទោះ​ជា​មិន​អាច​រុល​ទៅ​មុខ​បាន​ក៏​ត្រូវ​លេង​តំបន់​បម្រើ​សិន​​ដែរ ព្រោះ​ថា​បើ​ហ៊ាន​តែ​បុក​ខ្លាំង យើង​នឹង​មាន​គ្រោះ​ថ្នាក់​ជាក់ជា​មិន​ខាន។ កីឡាករ​ពួកគេ​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ឈ្នះ​យើង​បាន”។

    ជើង​កីឡាករ

    255539D500000578-0-image-a-118_1423064019851


    ខ្សែ​ប្រយុទ្ធ Diego Costa ​នៅ​តែ​អវត្តមាន​ដដែល​ក្នុង​ប្រកួត​យប់​នេះ​ព្រោះ​នៅ​បម្រាម​មួយ​ប្រកួត​ ខណៈ​ដែល​ Jonh Obi Mikel ​ក៏​មិន​បាន​ចូល​លេង​ដែរ​ព្រោះ​របួស​ជង្គង់​មិន​ទាន់​ជា​សះស្បើយ។ ចំណែក​ឯ​ Filipe Luis ​និង​ Fabregas ​វិញ​ទំនង​ជា​អាច​ចូល​លេង​បាន​វិញ​អស់​ហើយ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ម្ចាស់​ផ្ទះ​អាច​ជា Courtois , Ivanovic , Cahill , Terry , Azpilicueta , Fabregas , Matic , Willian , Oscar , Hazard ​និង​ Drogba ។

    1408102960421_wps_6_Everton_s_James_McCarthy_


    ចំណែក​ឯ Everton ​វិញ អ្នក​ចាំ​ទី Tim Howard ​អាច​នឹង​បង្ហាញ​ខ្លួន​វិញ​ហើយ​នា​យប់​នេះ​បន្ទាប់​ពី​សះស្បើយ​ពី​របួស​ កំភួន​ជើង។ យ៉ាង​ណា​មិញ Leon Osman , Steven Pienaar , Leighton Baines , James McCarthy , Tony Hibbert , Aiden McGeady ​និង​ Christian Atsu ​គឺ​សុទ្ធ​តែ​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ ព្រោះ​មាន​របួស ​និង​ខ្លះ​ជាប់​បម្រាម។  ដូច្នេះ​ជម្រើស​ដំបូង​របស់​លោក Roberto Martinez ​អាច​ជា Robles , Oviedo , Jagielka , Stones , Coleman , Besic , Barry , Lennon , Mirallas ,  Naismith  ​និង​ Lukaku ។

    ប្រវត្តិ​ជួប​គ្នា

    • Chelsea ​១៦​ប្រកួត​ចុង​ក្រោយ​ប៉ះ Everton ​នៅ Premier League ​នេះ​ឈ្នះ​៦​ ស្មើ​៦​ និង​ចាញ់​៤​ដង។
    • កីឡាករ Steven Naismith ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ពេល​ប៉ះ​ Chelsea ​៤​ប្រកួត​ចុង​ក្រោយ​នេះ​។
    • ចំណែក​ឯ​តោ​ខៀវ​វិញ ប៉ះ​ Everton ​ក្នុង​ដី​ខ្លួន​​ឯង​១៩​ប្រកួត​កន្លង​មក​នេះ ​មិន​ដែល​ចាញ់​នោះ​ទេ ពោល​គឺ​ឈ្នះ​១០​ និង​ស្មើ​៩​ប្រកួត។
    • Everton ឈ្នះ​ Chelsea ​ក្នុង​ទឹក​ដី Stamford Bridge ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៩៤​ ដែល​ពេល​នោះ​កីឡាករ Paul Rideout ​ជា​អ្នក​រក​បាន​មួយ​គ្រាប់​គត់​ក្នុង​ប្រកួត​នោះ ឈ្នះ​តែ​ម្ដង។
    • ក្រុម​លោក Jose Mourinho ​៣៩​ប្រកួត​ចុង​ក្រោយ​ក្របខ័ណ្ឌ Premier League ​នៅ​ទឹក​ដី​ខ្លួន​ឯង​ឈ្នះ​៣២​ប្រកួត ​ស្មើ​៦ ​និង​ចាញ់​តែ​ម្ដង​គត់។
    • ខ្សែ​ប្រយុទ្ធ Diego Drogba ​រក​គ្រាប់​បាល់​បាន​៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឱ្យ​ Chelsea ​ពេល​ប៉ះ Everton ​៩​ប្រកួត​ចុង​ក្រោយ​នេះ។

    ព្យាករណ៍​សម្រាប់​គូ​នេះ Chelsea ៣-១ Everton ​។ ចុះ​បើ​តាម​គំនិត​មិត្ត​អ្នក​អាន​វិញ​គិត​ថា​យ៉ាង​ណា​ដែរ?

    នៅ​រាត្រី​នេះ​ក៏​មាន​ច្រើន​ក្រុម​ទៀត​ដែរ ដែល​ត្រូវ​ប៉ះ​គ្នា​គឺ

    fgfgs
    • Blogger Comments
    • Facebook Comments
    Item Reviewed: តោ​ខៀវ​ អាច​ស៊ី Everton ផុយ​​ដូច​លើក​មុន​បាន​​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top