• ព័ត៌មានថ្មី

    Monday, February 23, 2015

    Suarez, Torres និង Alonso នឹង​ត្រឡប់​មក​ Liverpool វិញ

    អ្នក ​គាំ​ទ្រ​ក្រុម​ហង្ស​ក្រហម​​ Liverpool កំពុង​ត្រៀម​ខ្លួន​ ដើម្បី​ស្វាគមន៍​វីរបុរស​របស់​​ពួកគេ ​មាន​ដូច​ជា​ Luis Suarez, Fernando Torres និង Xabi Alonso ដែល​នឹង​ត្រឡប់​មក​កាន់​ទឹកដី​​កីឡដ្ឋាន Anfield ​វិញ​នៅ​ថ្ងៃ​ប្រកួត​​​ពិសេស​របស់​ Steven Gerrard។

    Football 2015

    Fernando-Torres-and-Steven-Gerrard


    ​​អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស​ Gerrard នឹង​រៀប​ចំ​ការ​ប្រកួត​ជា​ពិសេស​មួយ នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា​ខាង​មុខ​នេះ ដែល​ក្នុង​នោះ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ បាន​អញ្ជើញ​អតីត​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម​ដ៏​ល្អ​បំផុត​របស់​គេ​ខ្លះ​ៗ​​ មក​ចូល​រួម។

    តាម​កាសែត Marca បាន​​ឲ្យ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​ Suarez, Torres និង​ខ្សែ​បម្រើ​ Alonso គឺ​សុទ្ធ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​​ប្រធាន​ក្រុម​ហង្ស​ក្រហម​។ រីឯ​អ្នកចាំទី Pepe Reina និង​ Javier Mascherano ​ក៏​មាន​ឈ្មោះ​ដែរ។


    960x

    Steven+Gerrard+Xabi+Alonso+Everton+v+Liverpool+doRxaMs4Y4Il

    ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ដើម្បី​​អបអរ​ដល់​ Gerrard ដែល​ស្មោះ​ស្ម័គ្រ​លេង​ឲ្យ​ក្លិប​ហង្ស​ក្រហម​តាំង​ពី​តូច​រហូត​ដល់​ បច្ចុប្បន្ន​ ប៉ុន្តែ​ក៏​ជា​ការ​សោក​សៅ​មួយ​ដែរ មុន​នឹង​​កីឡាករ​​ឆ្នើម​រូប​នេះ​ចាក​ចេញ​ពី​ក្លិប​​អង់គ្លេស ​ទៅ​កាន់​ក្លិប​​ LA Galaxy ​របស់​អាមេរិក ​ក្រោយ​ចប់​រដូវ​កាល​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez, Torres និង Alonso នឹង​ត្រឡប់​មក​ Liverpool វិញ Rating: 5 Reviewed By: Unknown
    Scroll to Top