• ព័ត៌មានថ្មី

    Wednesday, February 25, 2015

    លេច​រូប​​ប្លែក​ៗ​​ច្រើន​សន្លឹក​ពី​​ក្រុម​វីរបុរស Avengers មើល​ហើយ​​ហួស​ចិត្ត

    អ្នក ​ថត​រូប​ឈ្មោះ Edy Hardjo មក​ពី​ក្រុមហ៊ុន Hrjoe Photography បាន​ធ្វើ​ឲ្យ​ក្រុម​វីរបុរស​ក្នុង​ខ្សែ​ភាពយន្ត “Avengers” ប្រែ​ក្លាយ​ជា​តួ​អង្គ​កំប្លែង​តាម​រយៈ​សិល្បៈ​ថត​រូប​ពោរពេញ​ដោយ​គំនិត​ ច្នៃ​ប្រឌិត​របស់​ខ្លួន រួម​ជាមួយ​ការ​កែច្នៃ​តាម​កម្មវិធី Photoshop។

    រូប​ថត​ជា​ច្រើន​សន្លឹក​របស់​លោក​ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​លើ​ បណ្ដាញ​សង្គម Facebook នា​ដើម​សប្ដាហ៍​នេះ ដែល​មាន​រូប​ភាព​ប្លែក​ៗ​ដូច​ជា​រូប The Hulk ដេរ​ខោ   Black Widow មាន​ផ្ទៃ​ពោះ   ក្រុម​វីរបុរស​លេង​លោត​មឹក និង​ថត​រូប Selfie ជា​ដើម។ ទស្សនា​រូបភាព​ខ្លះ​ៗ​ខាង​ក្រោម​នេះ៖​

    Avengers HRJOE (1)



    Avengers HRJOE (3)

    Avengers HRJOE (4)

    Avengers HRJOE (5)

    Avengers HRJOE (6)

    Avengers HRJOE (7)

    Avengers HRJOE (8)

    Avengers HRJOE (9)

    Avengers HRJOE (10)

    Avengers HRJOE (11)

    Avengers HRJOE (12)

    Avengers HRJOE (13)

    ថ្មី​ៗ​នេះ​ ខ្សែ​ភាពយន្ត “Avengers” ក៏​បាន​បង្ហាញ​រូបភាព​ថ្មី​​មួយ​ដែរ​សម្រាប់​វគ្គ​ពីរ ដែល​ត្រៀម​ចេញ​បញ្ចាំង នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ខាង​មុខ។ ក្នុង​រូបភាព​នេះ​ គេ​ឃើញ​មាន​តួ​អង្គ​ពី​វគ្គ​មុន​ដូច​ជា Iron Man (Robert Downey Jr.), Captain America (Chris Evans), Thor (Chris Hemsworth), The Hulk (Mark Ruffalo), Black Widow (Scarlett Johansson) និង Hawkeye (Jeremy Renner) រួម​ជាមួយ​តួ​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Scarlet Witch (Elizabeth Olsen) and Quicksilver (Aaron Taylor-Johnson) ៕

    11024485_865729330151741_8911941536980042752_o
    • Blogger Comments
    • Facebook Comments
    Item Reviewed: លេច​រូប​​ប្លែក​ៗ​​ច្រើន​សន្លឹក​ពី​​ក្រុម​វីរបុរស Avengers មើល​ហើយ​​ហួស​ចិត្ត Rating: 5 Reviewed By: Unknown
    Scroll to Top