• ព័ត៌មានថ្មី

    Friday, February 6, 2015

    Ascend G7 ល្បី​ថា​ខ្លាំង មួួ​យ​​គ្រឿង​ជិត ៣០០ ដុល្លារ

    គ្រប់​គ្នា​មានការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​ក្រុមហ៊ុន Huawei បាន​បញ្ចេញ​លក់​ Ascend G7 ​នៅលើទីផ្សារ​។ Ascend G7 ត្រូវ​បាន​ក្រុមហ៊ុន Huawei សម្រិតសម្រាំង​ទាំង​ការ​ឌីហ្សាញ​រូបរាង ក៏​ដូចជា​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ ទូរសព្ទ​លំដាប់​កំពូល​ប្រចាំ​ឆ្នាំ​២០១៥។



    មាន​អ្វី​ដែល​ធ្វើ​ឲ្យ Ascend G7 អស្ចារ្យ​បែប​នេះ? Ascend G7 ត្រូវ​បាន​គេ​រចនា​រូបរាង​ថ្មី ជាមួយ​តួ​ស្រោប​ពី​អាលុយមីញ៉ូម​ស្ដើង​ស្រាល បង្ហាញ​ភាព​ទាន់សម័យ​ក្នុង​ការ​ប្រើប្រាស់។ ម៉ូដែល Ascend G7 បាន​បំពាក់​អេក្រង់​ទំហំ​ធំ​ ៥,៥​ អ៊ីញ ​​ប្រភេទ​ HD Display ​កាន់​ពេញ​ដៃ ជាមួយ​​រូបភាព​ភ្លឺ​ច្បាស់។

    Ascend G7 ដំណើរ​ការ​ដោយ​ Android 4.4.2 (Kitkat) ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ ជាមួយ CPU ប្រភេទ​ quad core (Qualcomm Snapdragon) 1.2GHz ដែល​ធ្វើ​ឲ្យ​ការ​ដំណើរការ​កម្មវិធី​នានា​មាន​ភាព​រលូន​ល្អ។ Ascend G7 បាន​ដំឡើង Ram ដល់​ទំហំ​ 2GB អង្គ​ចងចាំ​ខាង​ក្នុង 16 GB ល្បឿន​អ៊ី​ន​ធើ​ណេ​ត 4G LTE Cat 43 និង​ថ្ម​ប្រើ​បានយូរ​កម្លាំង 3000 mAh។

    និយាយ​ពី​កាមេរ៉ា​ Ascend G7 បាន​ភ្ជាប់​ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 13 MP និង​មុខ 5MP ជាមួួយ​មុខងារ​ជំនួយ​ការ​ថត​ដ៏​សំបូរ​បែប ដែល​នឹង​​ផ្តល់​ភាព​រីករាយ​សម្រាប់​ប្រិយមិត្ត​ក្នុង​ការ​ថត​រូប​កម្សាន្ត​ ផ្សេងៗ​បាន​យ៉ាង​ពេញចិត្ត ។ កាន់​តែ​អស្ចារ្យ​នេះ Ascend G7 បាន​ប្រើ​​បច្ចេកវិទ្យា Smart Energy Saving ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​កម្សាន្ត​បាន​ពេញ​មួយ​ថ្ងៃ ទោះ​បី​ថាមពល​ថ្ម​នៅ​សល់​តែ​១០ ភាគរយ​ក៏​ដោយ។

    Ascend G7 តម្លៃ​ប្រហែល​ ៣០០ ដុល្លារ​ និង​​បាន​បញ្ចេញ​លក់​លើទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ដើម​ខែ​កុម្ភៈ​នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ascend G7 ល្បី​ថា​ខ្លាំង មួួ​យ​​គ្រឿង​ជិត ៣០០ ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top