• ព័ត៌មានថ្មី

    Wednesday, February 11, 2015

    ភាពយន្ត “Spider-Man” លេច​មុខ​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៧

    ភាពយន្ត​បែប​កំប្លែង លោត​ភ្លោះ​លើ​អគារខ្ពស់ៗ ដ៏ស្រៀវសាច់ “Spider-Man” នឹង​លេខ​មុខ​សារជាថ្មី នៅ​ថ្ងៃ​ទី២៨ ខែ​កក្ដដា ឆ្នាំ​២០១៧ ដែល​ជា​ការសហការ ​រវាង​ផលិតកម្មធំៗពី​គឺ​ Sony Pictures និង Marvel Studios របស់​ក្រុមហ៊ុន Disney។


    សេចក្ដីប្រកាស​តាម​រយៈ​សារព័ត៌មានមួយ​កាល​ពី​ថ្ងៃច័ន្ទ​បាន​ឱ្យ​ដឹង​ថា ផលិតកម្មយក្ស Sony និង Marvel Studios នឹង​រួមគ្នា​ផលិត​ភាពយន្ត “Spider-Man” ថ្មី ដែល​នឹង​ត្រូវ​ចំណាយ​ប្រាក់​អស់​៤ពាន់​លាន​ដុល្លារ​អាមេរិក។

    ចំពោះ​តួសម្ដែង Super Hero ក្នុង​រឿង​ថ្មី​ខាងលើ គេហទំព័រ BuzzFeed បាន​ឱ្យ​ដឹង​ថា តារា​សម្ដែង​ Andrew Garfield ​​ក្នុង​រឿង ” The Amazing Spider-Man 2″   នឹង​មិន​ត្រលប់​មក​សម្ដែង​វិញ​ទេ តែ​ប្រភពមិន​បាន​បញ្ជាក់​ថា ​មក​ពី​ខាង​ផលិតកម្ម​​​​ត្រូវការ​តួថ្មី ​ឬ​ដោយសារ​តារា​រូបនេះ​ជាប់រវល់​ឬ​យ៉ាងណាទេ​។ ​

    ប្រធាន ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Disney លោក Bob Iger មាន​ប្រសាសន៍​ថា ” Spider-Man” ជា​តួអង្គ​ល្អ​បំផុត​របស់​ផលិតកម្ម Marvel និង​ជា​តួអង្គ​ដែល​ពិភពលោក​ចូលចិត្ត។ យើង​រីករាយ​ណាស់ ដែល​បាន​ធ្វើការ​ជាមួយ Sony Pictures ក្នុង​ការ​នាំ​យក​ភាពយន្ត​អស្ចារ្យ ចូល​ផលិតកម្ម Marvel Cinematic Universe ដែល​នឹង​បើក​ឱកាស​ថ្មី​ ក្នុង​ការ​​ផលិត​រឿង​ជាស៊េរី​​នេះ”។

    ចំណែក​ប្រធាន និង​នាយកប្រតិបត្តិ Sony Pictures Entertainment លោក Michael Lynton វិញ​ថ្លែង​ថា “យើង​តែងចង់​សហការ​ជាមួយ​ផលិតករ​ល្អ​និង​ជោគជ័យ ដើម្បី​ពង្រីកជំនួញ​ផ្ដាច់មុខ និង​អភិវឌ្ឍ​តួ​របស់​យើង។ ផលិតករ​របស់ Marvel លោក Kevin Feige និង Amy ជា​ក្រុម​ដ៏៏ល្អ​ ដែលនឹង​ជួយ​ផលិត​រឿង “Spider-Man” បន្ទាប់”។ ​

    “Spider-Man” ជារឿង​ដែល​បាន​បង្ហាញ​ខ្លួន​ ក្នុងភាពយន្ត​ កំប្លែង គំនូរជីវចល ភាពយន្ត សៀវភៅ ប្រលោមលោក និង​សៀវភៅ​ក្មេងៗ​ជាដើម។ រឿង​នេះ​មាន​ច្រើន​ស៊េរី​ដូចជា Spider-Man (១៩៦៧-១៩៧០), The Amazing Spider-Man (១៩៧៨–១៩៧៩), syndicated Spider-Man (១៩៨១–១៩៨២), Spider-Man & His Amazing Friends (១៩៨១–១៩៨៣), Fox Kids’ Spider-Man (១៩៩៤–១៩៩៨), Spider-Man Unlimited (១៩៩៩–២០០០), Spider-Man: The New Animated Series (២០០៣), The Spectacular Spider-Man (២០០៨–២០០៩), Ultimate Spider-Man ( ២០១២) និង The Amazing Spider-Man” ជាដើម ហើយ​ឆ្នាំ​២០១៤ គឺ “The Amazing Spider-Man 2” សម្ដែង​ដោយ​តារាប្រុស​សញ្ចាតិអង់គ្លេស Andrew Garfield ៕

    slide_347880_3694234_free

    slide_347880_3694235_free

    slide_347880_3694239_free

    andrew-garfield2
     លោក Andrew Garfield
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត “Spider-Man” លេច​មុខ​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៧ Rating: 5 Reviewed By: Unknown
    Scroll to Top