• ព័ត៌មានថ្មី

    Monday, February 16, 2015

    Pacquiao និង Floyd ព្រម​វ៉ៃ​គ្នា​​ហើយ

    កំពូល ​អ្នក​ប្រដាល់​ទាំង​២​​នា​ពេល​បច្ចុប្បន្ន​គឺ Manny Pacquiao និង Floyd Mayweather ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យល់​ព្រម​ឡើង​រេញ​ដើម្បី​ប្រកួត​គ្នា​ហើយ ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។

    ប្រភព​​ជិតស្និទ្ធ​នឹង​ Pacquiao បាន​ទម្លាយ​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ​នេះ​ថា​អ្នក​ប្រដាល់​ហ្វីលីពីន បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​ប្រកួត​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ Mayweather ក៏​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ តម្លៃ​​ខ្លួន​នៃ​ការ​ប្រកួត​គូ​នេះ រំពឹង​ថា​​នឹង​ថ្លៃដល់ ២៥០លាន​ដុល្លារ ខណៈ​ទីតាំង​នៃ​ការ​ប្រកួត​គឺ MGM Grand Arena នៅ Las Vegas។


    កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ Mayweather ធ្លាប់​បង្ហើប​​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ឡើង​ប្រកួត​ជាមួយ Pac Man នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ខាង​មុខ។ ​កីឡាករ​ដែល​ធ្លាប់ឌឺដង​ដាក់​គ្នា​តាម​បណ្ដាញ​សង្គម​ទាំង​២​នេះ ក៏​​ធ្លាប់​បាន​ជួប​និយាយ​គ្នា​ដល់​ទៅ​១ម៉ោង​ផង​ដែរ កាល​ពី​ខែ​មុន ក្រោយ​ជួប​គ្នា​នៅ​កន្លែង​ប្រកួត​បាល់បោះ​នៅ Miami សហរដ្ឋ​អាមេរិក។

    កាន់​តែ​ច្បាស់​ជាង​នេះ​ទៀត គឺ Pacquiao បាន​បញ្ជាក់​ថា​ខ្លួន​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​ កន្លង​ទៅ ដើម្បី​ប្រកួត​បន្ទាប់។

    ចាំ​មើល​ទាំង​អស់គ្នា ថា​តើ​កំពូល​កីឡាករ​ប្រដាល់​ទាំង​២​នេះ អាច​ជួប​ប្រកួត​គ្នា​ថ្ងៃ​២ ខែ​ឧសភា​មែន​ឬ​យ៉ាង​ណា?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao និង Floyd ព្រម​វ៉ៃ​គ្នា​​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top