• ព័ត៌មានថ្មី

    Monday, February 9, 2015

    ដល់​ក…ហង្សមាស​បើក​ផលិតកម្ម​មួយ​ទៀត​ទទួល​បេក្ខជន The Voice Cambodia ១៥​នាក់

    តាម​ព័ត៌មាន​​ធ្លាយ​ចេញ ផលិតកម្ម​រស្មី​ហង្សមាស ដែល​មាន​ផលិតកម្ម​ចម្រៀង​ពីរ​រួច​ស្រេច​ហើយ​នោះ បាន​បើក​ផលិតកម្ម​ថ្មី​មួយ​ទៀត​ទទួល​យក​បេក្ខជន​១៥​នាក់ ដែល​ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice Cambodia

    ព័ត៌មាន​នេះ បាន​ធ្លាយ​ចេញ​ថ្មី​ៗ…ស្រប​ពេល​គេ​ឃើញ​បេក្ខជន The Voice Cambodia សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា លោក វ៉ាន់ ផល្លី វង្ស តារា​រតនា សយ រតនៈ និង​កញ្ញា កែវ សុ​បញ្ញា ជា​ដើម បាន​បង្ហាញ​ខ្លួន​បន្ត​បន្ទាប់​ជាមួយ​កម្មវិធី​តន្ត្រី​ដែល​រៀប​ចំ​ដោយ​ ហង្សមាស។ គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៀត ពួក​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​២០១៥ របស់​ផលិតកម្ម​មួយ​នេះ។


    ( រាប់​ពី​ឆ្វេង) សយ រតនៈ ប៉ាច គីម​មួយ ឃុន វុត្ថា ចំរើន សុភ័ក្ដ្រ និង​ វ៉ាន់ ផល្លី
    លោក អ៊ឺង សុងលាភ អ្នក​ចាត់​ការ​ទូទៅ​ហង្សមាស មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​នា​ព្រឹក​នេះ ដោយ​សារ​ឆ្លើយ​តប​ថា​កំពុង​ជាប់​ប្រជុំ​មិន​អាន​និយាយ​បាន។ ប៉ុន្តែ​លោក អ៊ិន ទីតូ មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​រូប បញ្ជាក់​ថា​រឿង​ខាង​លើ គឺ​ជា​ការ​ពិត។ “បាទ​មែន…យើង​បង្កើត​ផលិតកម្ម​មួយ​ទៀត​ឈ្មោះ WE Production សម្រាប់​ពួក​គេ”។

    បេក្ខជន​ទាំង​នោះ​មាន​ចំនួន ១៥ នាក់ ក្នុង​នោះ​មាន​មួយ​ចំនួន​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តន្ត្រី​រៀប​ចំ​ដោយ ​ហង្សមាស​រួច​ហើយ អ្នក​ខ្លះ​នៅ។ និយាយ​ពី​អត្តសញ្ញាណ​របស់​ពួក​គេ លោក ទីតូ ស្នើ​ឲ្យ​មើល​នៅ​ប្រតិទិន​ប្រចាំ​ឆ្នាំ​២០១៥​របស់​ហង្សមាស។

    តាម​រូបភាព​មាន​នៅ​លើ​ប្រតិទិន​ឆ្នាំ ២០១៥ របស់​ហង្សមាស ពួក​គេ​ទាំង​នោះ​មាន៖ កញ្ញា នាក់ ភួង​សុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខ​មារិន កញ្ញា សាមុត ស្រីកា កញ្ញា ចំរើន សុភ័ក្ដ្រ លោក សយ រតនៈ វង្ស តារា​រតនា លោក ឈាវ ឡើន កញ្ញា សុ វណ្ណនីតា លោក ឃុន វុត្ថា លោក វ៉ាន់ ផល្លី កញ្ញា កែវ សុបញ្ញា កញ្ញា បាន មុន្នីល័ក្ខ និង​កញ្ញា ប៉ាច គីម​មួយ។


     (រាប់​ពី​ឆ្វេង) មាស រចនា សុខ ម៉ារិន ពេជ្រ ស៊ីកា(អាវ​ស) នាក់ ភួង​សុភី និង​ សាមុត ស្រី​កា


     (រាប់​ពី​ឆ្វេង) វង្ស តារា​រតនា សុ វណ្ណនីតា កែវ សុបញ្ញា បាន មុន្នីល័ក្ខ និង​ ឈាវ ឡើន

    តាម​ព័ត៌មាន Sabay ទទួល​បាន​ពី​ប្រភព​ផ្សេង​ទៀត ពួក​គេ​ទាំង​នេះ​ចែក​ជា​ពីរ​ក្រុម គឺ​កញ្ញា នាក់ ភួង​សុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខ​មារិន និង​កញ្ញា សាមុត ស្រីកា ស្ថិត​ក្នុង​ក្រុម​ជាមួយ​គ្នា ឯ​បេក្ខជន ១០​រូប​ផ្សេង​ទៀត ស្ថិត​នៅ​មួយ​ក្រុម​ជាមួយ​គ្នា។

    លោក អ៊ិន ទីតូ អះអាង​ថា បទ​ចម្រៀង​របស់​បេក្ខជន The Voice Cambodia ទាំង ១៥​នាក់​នឹង​ចេញ​លើ​លក់​ទីផ្សារ​ឆាប់​ៗ។ “ពួក​គាត់​នឹង​ចេញ​បទ​ចម្រៀង​ឆាប់​ៗ ព្រោះ​ពួក​យើង​ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​ដែរ”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដល់​ក…ហង្សមាស​បើក​ផលិតកម្ម​មួយ​ទៀត​ទទួល​បេក្ខជន The Voice Cambodia ១៥​នាក់ Rating: 5 Reviewed By: Unknown
    Scroll to Top