• ព័ត៌មានថ្មី

    Tuesday, February 10, 2015

    ហង្ស​ក្រហម ​​អាច​ស៊ី​មាន់​ខ្នាយ​មាស​ បាន​ឬ​អត់​យប់​នេះ?

    ក្រុម​ហង្ស​ក្រហម Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​ក្រុម​ភ្ញៀវ​ Tottenham Hotspur ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​ ដើម្បី​ប្រជែង​យក​តំណែង Top 4 ក្នុង​ក្របខ័ណ្ឌ Premier League  នា​វេលា​ម៉ោង​ ៣:០០​នាទី​​រំលង​អាធ្រាត្រ។

    ដូច្នេះ​ចាំ​មើល​ថា តើ​ក្រុម​កំពុង​ឡើង​ជើង​​ទាំង​២​នេះ ក្រុម​​ណា​​មួយ​នឹង​ទទួល​បាន​៣ពិន្ទុ​បន្ថែម?



    សម្ដី​អ្នក​ចាត់ការ​ក្រុម​ទាំង​២៖

    video-watch-brendan-rodgers-pre-chelsea-press-conference

    លោក​ Brendan Rodgers ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​​ហង្ស​ក្រហម​បាន​និយាយ​ថា៖ «ពួកគេ (Spurs) កំពុង​តែ​លេង​បាន​ល្អ​ណាស់ ខណៈ​ដែល​ពួកគេ​មាន​កីឡាករ​វ័យ​ក្មេង​ល្អ​ៗ ដូចជា Mason និង Kane។ Kane គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ដ៏​ល្អ ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​គេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ យើង​នឹង​ធ្វើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​តែ​ការ​ប្រកួត​របស់​​ក្រុម​យើង ​ឲ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ»។

    full-mauricio-pochettino-press-c

    ​​រីឯ​អ្នក​ចាត់ការ​ក្រុម​មាន់​ខ្នាយ​មាស លោក Mauricio Pochettino ​បាន​និយាយ​ថា៖ «វា​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ និង​​ស្វិតស្វាញ​បំផុត​។ យើង​ត្រូវ​តែ​ត្រៀម​ឲ្យ​បាន​រួច​រាល់​ ព្រោះ​វា​គឺ​ជា​៣ពិន្ទុ​ដ៏​សំខាន់​បំផុត​សម្រាប់​ពួក​យើង។ Liverpool គឺ​ល្អ​ខ្លាំង​ណាស់​បច្ចុប្បន្ន​នេះ​​ ពួកគេ​មាន​កីឡាករ​ល្អៗ​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​សម្រាប់​ប្រកួត​មួយ​នេះ»។

    ជើង​កីឡាករ៖

    ម្ចាស់​ផ្ទះ​ Liverpool នឹង​ត្រូវ​អវត្តមាន​កីឡាករ​ Lucas Leiva ព្រោះ​របួស​ ដែល​អាច​ជំនួស​ដោយ​ Joe Allen វិញ។ Steven Gerrard អាច​នឹង​សម្រាក ព្រោះ​លេង​៩០​នាទី​ពេញ​ កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ដែល Jordan Ibe ​អាច​នឹង​ជាប់​ជម្រើស​ដំបូង​ ព្រោះ​លេង​បាន​ល្អ កាល​ពី​​ប្រកួត Merseyside derby។ Sterling និង Lallana ​អាច​​នឹង​ចូល​លេង​បម្រើ​ឆ្វេង​ស្ដាំ ខណៈ​ដែល Coutinho អាច​បម្រុង​វិញ​។ រីឯ​ខ្សែ​ប្រយុទ្ធ Sturridge អាច​ចូល​លេង​ជម្រើស​ដំបូង​បាន​ក្នុង​ប្រកួត​នេះ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​អាច​ជា៖

    Liverpool-formation-tactics


    រីឯ​ក្រុម​ភ្ញៀវ Tottenham វិញ ពុំ​មាន​កីឡាករ​របួស​ទេ ដូច្នេះ​ពួកគេ​អាច​រក្សា​ជើង​កីឡាករ​ដដែល។ ខ្សែ​ប្រយុទ្ធ Kane ដែល​ស៊ុត​បាន​២២​គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​​នោះ នឹង​ចូល​លេង​ជម្រើស​ដំបូង​ដដែល ខណៈ​ដែល​មាន Eriksen, Lamela និង Dembele ជា​អ្នក​គាំទ្រ​។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​មាន់​ខ្នាយ​មាស​អាច​ជា៖

    Tottenham-semi-final-first-leg-formation-tactics

    ប្រវត្តិ​ជួប​គ្នា៖

    ហង្ស​ក្រហម​ចាញ់​តែ​ម្ដង​គត់ ​ក្នុង​ការ​ប្រកួត​ Premier League ២០​ដង​ចុង​ក្រោយ​ ក្នុង​ផ្ទះ​ខ្លួន​ឯង​ជាមួយ​ក្រុម Spurs ឈ្នះ​១៣ និង​ស្មើ​៦។

    មាន់​ខ្នាយ​មាស ស៊ុត​បាន​តែ​១​ជើង​គត់ កាល​ពី​ប៉ះ​ Liverpool ក្នុង​កីឡដ្ឋាន White Hart Lane ​កាល​ពី​ដើម​រដូវ​កាល។​​​ Liverpool ស៊ុត​​ចូល Spurs បាន​១៥​គ្រាប់ ក្នុង​ជំនួប​គ្នា​​នៅ​ Premier League ៤​ប្រកួត​ចុង​ក្រោយ។

    Sabay ព្យាករ​​ថា៖ Liverpool ៣-១ Tottenham Hotspur។

    គូ​ប្រកួត Premier League​ ទាំង​អស់យប់នេះគឺ៖

    Premier League
    • Blogger Comments
    • Facebook Comments
    Item Reviewed: ហង្ស​ក្រហម ​​អាច​ស៊ី​មាន់​ខ្នាយ​មាស​ បាន​ឬ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top