• ព័ត៌មានថ្មី

    Saturday, February 21, 2015

    Galaxy S6 និង S6 Edge មិន​ទាន់​ចេញ តែ​រូបរាង​គំរូ​នេះ​ពិត​ជា​ស្អាត​មែន​

    អ្នក ​ជំនាញ​ពីរ​រូប​បាន​រចនា​ Galaxy S6 និង S6 Edge ក្រៅ​ផ្លូវ​ការ​ មាន​រាង​ពិត​ជា​ស្អាត​ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​ផ្អែក​ទៅ​លើ​រូបរាង​ និង​ព័ត៌មាន​ផ្សេង​ៗ​​ជុំវិញ​ Smartphone ទាំង​ពីរ​នេះ​ដែល​បាន​លេច​ឮ​នា​ពេល​កន្លង​​មក​​។

    តាម​រយៈ​រូបរាង​ S6 និង​ S6 Edge ដែល​រចនា​ដោយ​លោក Ivo Maric និង Jermain Smit មាន​ផ្នែក​គែម​រាង​មូល​ ​តួ​ស្រោប​ដោយ​លោហៈ​ធាតុ​យ៉ាង​រលើបរលោង រី​ឯ​កាមេរ៉ា​ក្រោយ​វិញ​រាង​ធំ​ជាង​មុន។ ការ​រចនា​នេះ គឺ​ផ្អែក​ទៅ​លើ​រូបរាង​ក៏​ដូចជា​ព័ត៌មាន​ ដែល​លេចឮ​​ជាហូរហែរ​កន្លង​មក។

    បើ​តាម​ពាក្យចចាមអារ៉ាម​កន្លង​មក​ថា GS6 និង GS Edge មាន​អេក្រង់​ ៥,១អ៊ីញ​​ និង​មាន Resolution 2560 x 1440 pixels ដូច​គ្នា ហើយ​ចំពោះ S6 Edge នឹង​មាន​អេក្រង់​កោង​ទាំង​សង​ខាង។

    Galaxy-S6-and-S6-Edge-3D-design-renders (2)

    Galaxy-S6-and-S6-Edge-3D-design-renders

    s6-edge3
    • Blogger Comments
    • Facebook Comments
    Item Reviewed: Galaxy S6 និង S6 Edge មិន​ទាន់​ចេញ តែ​រូបរាង​គំរូ​នេះ​ពិត​ជា​ស្អាត​មែន​ Rating: 5 Reviewed By: Unknown
    Scroll to Top