• ព័ត៌មានថ្មី

    Monday, February 16, 2015

    Mourinho ​ចត​ឡាន​ក្រុង​ទៀត​អត់​ពេលប៉ះ PSG ​នៅ UCL?

    ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប UEFA Champions League ​នឹង​ចាប់​ផ្ដើម​បន្ត​ទៀត​ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ឈាន​ចូល​​ដល់​វគ្គ​​នេះ គេ​ឃើញ​មាន​មួយ​គូ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ តោ​ខៀវ​ Chelsea ​និង​ PSG ​ព្រោះ​ថា​ក្រុម​ទាំង​ពីរ​នេះ កាល​ពី​រដូវ​កាល​មុន​ក៏​ប៉ះ​គ្នា​ម្ដង​ហើយ​ដែរ​នៅ​ពាន​រង្វាន់​នេះ ក្នុង​​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

    fghdfghdjhndj

    ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​កីឡា​បាល់ទាត់​មិន​អាច​បំភ្លេច​បាន​នោះ​គឺ ក្រុម​លោក Jose Mourinho ​ប្រើ​យុទ្ធសាស្ត្រ​បិទ​យក​តែ​មែន​ទែន​ពេល​ប្រកួត​ជើង​ទី​មួយ​នៅ​ទឹក​ដី PSG ​ប៉ុន្តែ​ក្រុម​យក្ស​នៅ​បារាំង​មួយ​នេះ​នៅ​តែ​បំបែក​ពងមាន់​បាន​ដោយ​លទ្ធផល​ ៣-១។ យ៉ាង​ណា​មិញ​ ក្បាច់​​ការពារ​ខ្លាំង​ដែល​គេ​ចំណាំ​ហៅ​ថា​ក្បាច់​ចត​ឡាន​ក្រុង​របស់​តោ​ខៀវ ​​នោះ នៅ​តែ​មាន​ប្រសិទ្ធភាព​ដដែល​នៅ​ជើង​ទី​២​ ពោល​គឺ​ទឹក​ដី Stamford Bridge ​ដោយ​អាច​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ​២-០។ លទ្ធផល​នេះ​ដែរ គឺ​អាច​គ្រប់​គ្រាន់​ឲ្យ​​ក្រុម Chelsea ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

    Chelsea Bus
    យុទ្ធសាស្ត្រ​នេះ លោក Jose Mourinho ​ក៏​បន្ត​ប្រើ​ទៀត​ពេល​ប៉ះ Atletico Madrid ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ប៉ុន្តែ​លើក​នោះ​មិន​សំណាង​នោះ​ទេ​ ពោល​គឺ​អាច​ទប់​ត្រឹម​ស្មើ​នៅ​ដី At Madrid ​តែ​ជើង​ទី​២​មក​ដី Chelsea ​វិញ​ បែរ​ជា​ត្រូវ​ក្រុម​ម្ចាស់​ជើង​ឯក La Lia ​មួយ​នេះ​លត់​ដល់​ទៅ ៣-១ ​ទៅ​វិញ។

    jose


    យ៉ាង​ណាមិញ រដូវ​កាល​ថ្មី​នេះ​ក្រុម​តោ​ខៀវ​បាន​ទិញ​យក​កីឡាករ​ចំណូល​ថ្មី​បាន​ច្រើន​ ហើយ​ក៏​មិន​សូវ​ជា​ប្រើ​ក្បាច់​ចត​ឡាន​ក្រុង​នោះ​ទៀត​ដែរ ព្រោះ​មាន​ទាំង​ខ្សែ​បម្រើ​ និង​ប្រយុទ្ធ​ល្អ​ទាំង​ព្រម​ ហើយ​បច្ចុប្បន្ន​ពួកគេ​ក៏​ឈរ​នៅ​កំពូល​តារាង​ Premier League ​ផង​ដែរ។ ចំណែក​ឯ​ក្រុម​ PSG ​វិញ​រដូវ​កាល​នេះ​ហាក់​ដូចជា​ធ្លាក់​បន្តិច ​ព្រោះ​មិន​មែន​ឈរ​នៅ​កំពូល​តារាង​ដូច​ឆ្នាំ​ទៅ​នោះ​ទេ ​​គឺ​អាច​ត្រឹម​លេខ​៣​ជា​បណ្ដោះ​អាសន្ន។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ចត​ឡាន​ក្រុង​ទៀត​អត់​ពេលប៉ះ PSG ​នៅ UCL? Rating: 5 Reviewed By: Unknown
    Scroll to Top