• ព័ត៌មានថ្មី

    Saturday, February 21, 2015

    អ្នក​ប្រើ​ Android ប្រយ័ត្ន​មេរោគ​ថ្មី​​វាយ​ប្រហារ​ ពេល​​​​ទូរសព្ទកំពុង​​បិទ​​

    Malware ថ្មី​មូយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​​ បាន​បង្កប់​ខ្លួន​នៅ​ក្នុង​ទូរសព្ទ Android ​ជា​ច្រើន​ម៉ឺន​គ្រឿង​ ដើម្បី​លួច​យក​រូបថត​ និង​អាច​បញ្ជា​មុខងារ​ជា​ច្រើន​ផ្សេង​ទៀត​ នៅ​ពេល​ទូរសព្ទ​បិទ។ នេះ​បើ​តាម​ក្រុមហ៊ុន​ផលិត​ Software កម្ចាត់​មេរោគ AVG។ ​​


    ​ក្រុមហ៊ន AVG បាន​ឱ្យ​ដឹង​ថា​ Malwar​e ថ្មី​​​ដែល​ខ្លួន​ទើប​រក​ឃើញ​នេះ​ឈ្មោះ ​Android/PowerOffHijack.A ដែល​អាច​លួច​យក​ទិន្នន័យ​ចាំ​បាច់​ណា​មួយ​ក្នុង​ទូរសព្ទ​ ផ្ទេរ​សារ​ទៅ​កាន់​ភាគី​ទីបី​ ធ្វើ​ការ​ហៅ (Call) ហើយ​​​ថែម​ទាំង​អាច​បញ្ជា​មុខងារ​កាមេរ៉ា​ ដើម្បី​ថត​សកម្មភាព ​ឬ​រូបភាព​​ផ្សេង​ៗ​របស់​ម្ចាស់​ទូរសព្ទ​បាន​ទៀត​ផង​ បើ​ទោះ​បី​ជា​ទូរសព្ទ​បាន​​បិទ​ក៏​ដោយ​។

    Malware មួយ​នេះ​បាន​បំភាន់​ភ្នែកឱ្យ​​ម្ចាស់​ទូរសព្ទ​គិត​ថា​ ទូរសព្ទ​របស់​ពួក​គេ​ពិត​ជា​បាន​បិទ តែ​តាម​ពិត​ទូរសព្ទ​នៅ​តែ​ដំណើរការ​​ដដែល​។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចង់​បិទ​ទូរសព្ទ វា​នឹងបញ្ចេញ​​ផ្ទាំង​ Shutdown សិប្បនិមិត្ត​មួយ​ ដើម្បី​ចុច​បិទ ដូច្នេះ​ហើយ​ទើប​ទូរសព្ទ​នៅ​ដំណើរ​ការ​ដដែល​ ទោះ​បី​ជា​ទូរសព្ទ​ងងឹត​ចុច​លែង​កើត​ក៏​ដោយ។

    Malware មួយ​នេះ​អាច​​វាយ​ប្រហារ​ទូរសព្ទ Android Version ក្រោម 5.0 និង​ទូរសព្ទ​ Android ​ដែល​បាន​ Root។​​ យ៉ាង​ហោច​ណាស់​មាន​ទូរសព្ទ​ចំនួន ១ម៉ឺន​គ្រឿង​ ដែល​បាន​រង​គ្រោះ​ដោយ​សារ​ Malware ឈ្មោះ Android/PowerOffHijack.A នេះ​ ហើយ​ក្នុង​នោះ​ទូរសព្ទ Android នៅ​ប្រទេស​ចិន​រង​គ្រោះ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ AVG។

    ចំពោះ​​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​ៗ​ អាច​ចាប់​ Malware ​នេះ​បាន​​ តែ​ខាង​ក្រុមហ៊ុន​ AVG នៅ​តែ​ផ្តល់​ដំបូន្មាន​ឱ្យ​អ្នក​ប្រើ​ប្រាស់ទូរសព្ទ Android ទាំង​អស់​​ដោះ​ថ្ម​ចេញ​ ដើម្បី​បញ្ជាក់​ថា​ទូរសព្ទ​ពិត​ជា​បាន​បិទ​ប្រាកដ​មែន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ប្រើ​ Android ប្រយ័ត្ន​មេរោគ​ថ្មី​​វាយ​ប្រហារ​ ពេល​​​​ទូរសព្ទកំពុង​​បិទ​​ Rating: 5 Reviewed By: Unknown
    Scroll to Top