• ព័ត៌មានថ្មី

    Friday, February 27, 2015

    ហង្ស​ក្រហម​​​ធ្លាក់​​ពី​ Europa League ដោយ​បាល់​​ប៉េណាល់ទី​​​លើក​ដំបូង

    ក្រុម ​ហង្ស​ក្រហម​ Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​​ទ្វីប​អឺរ៉ុប UEFA Europa League ​​​ដោយ​បាល់​ប៉េណាល់ទី​​កាត់​សេចក្ដី​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​​ទាត់​បាល់​ប៉េណាល់ទី​ចាញ់​ក្រុម​ Besiktas ​របស់​ទួរគី​ ដោយ​លទ្ធផល​ ៥-៤ ​កាល​ពី​យប់​មិញ។


    2621A51600000578-2970765-image-m-103_1424983712639


    ​សម្រាប់​ការ​ប្រកួត​ម៉ោង​ធម្មតា​ គឺ​បញ្ចប់​ទៅ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ​ Besiktas យក​ឈ្នះ​ ១-០ ​ដែល​ស៊ុត​​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត​ដោយ​កីឡាករ​ Tolgay Arslan នៅ​តង់​ទី​២ នាទី​៧២។ លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី។ ​សរុប​លទ្ធផល​ទាំង​២​ជើង​គឺ​​ ក្រុម​ទាំង​២​​ស្មើ​គ្នា ១-១ ដូច្នេះ​អាជ្ញា​កណ្ដាល​ក៏​បន្ថែម​ម៉ោង​ ១៥​នាទី​ ២​ដង​ទៀត។

    ទោះ​យ៉ាង​ណា ក្រុម​ទាំង​២​ខាង​លើ​ នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​​បញ្ចូល​ទី​​បាន​ដដែល​ ទោះ​បី​ជា​ព្យាយាម​វាយ​សម្រុក​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ម៉ោង​បន្ថែម​នៅ​តែ​ស្មើ​គ្នា។ ​ដូច្នេះ​​មាន​តែ​ការ​ក្ដី​ចុង​ក្រោយ​ គឺ​​ទាត់​បាល់​​ប៉េណាល់​ទី​កាត់​សេចក្ដី។

    2621A81F00000578-2970765-image-m-112_1424983784601

    2621B04200000578-2970765-image-a-118_1424984082840

    2621A3DC00000578-2970765-image-m-113_1424983812636

    ក្រុម​​ Besiktas ស៊ុត​ ៥​គ្រាប់​ ចូល​ទាំង​៥ ដោយ​គ្មាន​កីឡាករ​រូប​ណា​មួយ​ ភ្លាត់​ស្នៀត​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុម​ Liverpool វិញ គ្មាន​សំណាង​ត្រង់​គ្រាប់​ទី​៥ ដែល​ជា​ការ​ស៊ុត​ដោយ​ខ្សែ​ការពារ​ Dejan Lovren ​បែរ​ជា​ហោះ​រំលង​របារ​ទី​ខាង​លើ​ទៅ​វិញ។

    2621BB3100000578-2970765-image-a-127_1424984633827


    លោក​ Brendan Rodgers ​បាន​និយាយ​ក្រោយ​ក្រុម​របស់​លោក​ ត្រូវ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​អឺរ៉ុប​ថា៖ “ខ្ញុំ​អាច​បាន​ត្រឹម​តែ​ជួយ​លើក​ទឹក​ចិត្ត​កីឡាករ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ Istanbul ​គឺ​មិន​មែន​ជា​កន្លែង​ដែល​រីករាយ​សម្រាប់​ពួក​យើង​ទេ​យប់​នេះ។ ខ្ញុំ​គិត​ថា យើង​​នឹង​ធ្លាក់​តាំង​ពី​ឃើញ ​ពួក​គេ​ស៊ុត​ចូល​ទី​​មក​ម្ល៉េះ ​​​​ព្រោះ​គោលដៅ​របស់​យើង​ គឺ​​មក​ដើម្បី​​បិទ​គេ​​ឲ្យ​ជាប់​ កុំ​ឲ្យ​របូត​គ្រាប់”៕

    សម្រាប់លទ្ធផលគូទាំងអស់​ ប្រកួតយប់មិញគឺ៖

    997025_892716270795600_8991149484600487783_n

    11012827_892716250795602_2468997079841422148_n

    • Blogger Comments
    • Facebook Comments
    Item Reviewed: ហង្ស​ក្រហម​​​ធ្លាក់​​ពី​ Europa League ដោយ​បាល់​​ប៉េណាល់ទី​​​លើក​ដំបូង Rating: 5 Reviewed By: Unknown
    Scroll to Top