• ព័ត៌មានថ្មី

    Friday, February 27, 2015

    Motorola ប្រកាស Smartphone ពីរ​ម៉ូដែល​ ទំនើប​​តែ​មាន​តម្លៃ​ថោក

    ក្រុមហ៊ុន Motorola បាន​ប្រកាស​បង្ហាញ​ចេញ​នូវ​ទូរសព្ទ Smartphone ចំនួន​ពីរ​ម៉ូដែល​ ដែល​ជា​ជំនាន់​ទីពីរ​របស់ Moto E ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.0 Lollipop។


    Motorola Moto E ទាំង​ពីរ​ម៉ូដែល​នោះ​រួមមាន​ទីមួយគឺ 4G LTE Moto E និង​មួយ​ទៀត​គឺ 3G LTE Moto E។ Smartphone ទាំង​ពីរ​នេះ​ មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​គ្នា ដោយ​វា​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៤.៥អ៊ីញ ជាមួយនឹង qHD resolution កម្រិត960 x 540 pixels និង245 pixels ក្នុង​មួយ​អ៊ីញ។

    ចំពោះ 4G LTE Moto E បាន​ភ្ជាប់​មក​ជាមួយCPU ប្រភេទ quad cor 1.2GHz Snapdragon 410 និងAdreno 306 GPU ចំណែក​ឯ 3G Moto E បំពាក់​មក​ជាមួយ CPU ប្រភេទ quad core 1.2GHz Snapdragon 200 និងAdreno 302 GPU។

    moto2

    ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​​នេះ ភ្ជាប់​មក​ជាមួយ​នឹង 1GB RAM ម៉េមូរី 8GB និង​មាន​រន្ធmicroSD card ដែល​អាច​ដាក់​ម៉េមូរី​បន្ថែម​បាន​ទំហំ 3GB បន្ថែម​ដូចគ្នា។ បន្ថែម​​លើ​នេះ​​ទៀត​នោះ Motorola Moto E ទាំង​ពីរ​ជំនាន់​នេះ​មាន​កាមេរ៉ា​មុខ​ប្រភេទ VGA camera សម្រាប់ video calls និង​កាមេរ៉ា​ក្រោយ​មាន​ទំហំ 5 megapixel ជាមួយ​នឹង​មុខងារ4x digital zoom, HDR និង​មុខងារ​ជាច្រើន​ទៀត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Motorola ប្រកាស Smartphone ពីរ​ម៉ូដែល​ ទំនើប​​តែ​មាន​តម្លៃ​ថោក Rating: 5 Reviewed By: Unknown
    Scroll to Top