• ព័ត៌មានថ្មី

    Monday, February 9, 2015

    ភាពយន្ត “The SpongBob” តែ​៣​ថ្ងៃ​រក​បាន ៨៣លាន​ដុល្លារ

    បន្ទាប់​ពី​ខ្សែ​ភាពយន្ត​កំពូល​អ្នក​បាញ់​ប្រហារ “American Sniper” បាន​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល ៣សប្ដាហ៍​ជាប់​គ្នា សប្ដាហ៍​នេះ​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ចំណូល​ភាពយន្ត​អាមេរិក Box Office បាន​ទៅ​លើ​ភាពយន្ត​តុក្កតា​ចេញ​ថ្មី​រឿង “The SpongeBob Movie: Sponge Out of Water”។


    ក្នុង​រយៈ​ពេល ៣​ថ្ងៃ​នា​ចុង​សប្ដាហ៍​មុន ភាពយន្ត “The SpongeBob” អាច​រក​ចំណូល​បាន ៥៦លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​អាមេរិក និង​កាណាដា។ សម្រាប់​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន ២៧លាន​ដុល្លារ។ សរុប​មក​សប្ដាហ៍​ទី​មួយ​នេះ “The SpongeBob” រក​ចំណូល​បាន​ជិត ៨៣លាន​ដុល្លារ ខណៈ​ដើម​ទុន​ផលិត​អស់​ជាង ៧៤លាន​ដុល្លារ។

    “SpongeBob” ដែល​បាន​ចេញ​វគ្គ​មួយ​កាល​ពី​ឆ្នាំ​២០០៤ បរិយាយ​ពី​តុក្កតា​អេប៉ុង​ពណ៌​លឿង និង​មិត្តភ័ក្ដិ​របស់​គេ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​​មហាសមុទ្រ​ដើម្បី​ ស្វែង​រក​រូបមន្ត​ពិសេស​ដែល​ក្រុម​ចោរ​សមុទ្រ​បាន​លួច​ទៅ​បាត់។

    ចំណាត់​ថ្នាក់​បន្ត​បន្ទាប់​​នា​សប្ដាហ៍​នេះ​បាន​ទៅ​លើ​ខ្សែ​ភាពយន្ត “American Sniper” , “Jupiter Ascending”, “Seventh Son” និង “Paddington”។​

    ទស្សនា​ចំណាត់ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ) ៖

    ចំ. ចំណង​ជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    The SpongeBob Movie: Sponge Out of Water ៥៦លាន​ដុល្លារ ៥៦​លាន​ដុល្លារ
    American Sniper ២៤,១​លាន​ដុល្លារ ២៨២,២​លាន​ដុល្លារ
    Jupiter Ascending ១៩​លាន​ដុល្លារ ១៩​លាន​ដុល្លារ
    Seventh Son ,១​លាន​ដុល្លារ ,១​លាន​ដុល្លារ
    Paddington ,៣៦​លាន​ដុល្លារ ៥៧,២​លាន​ដុល្លារ
    Project Almanac ,៣៣​លាន​ដុល្លារ ១៥,៧​លាន​ដុល្លារ
    The Imitation Game ,៨៨​លាន​ដុល្លារ ៧៤,៧​លាន​ដុល្លារ ១១
    The Wedding Ringer ,៨០​លាន​ដុល្លារ ៥៥,១​លាន​ដុល្លារ
    Black or White ,៥​លាន​ដុល្លារ ១៣,១​លាន​ដុល្លារ
    ១០ The Boy Next Door ,១​លាន​ដុល្លារ ៣០,៨​លាន​ដុល្លារ

    ទស្សនា​ឈុត​ខ្លី​ៗ​ ពី​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១​ដល់​លេខ ៥៖
    ១. The SpongeBob Movie: Sponge Out of Water
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត “The SpongBob” តែ​៣​ថ្ងៃ​រក​បាន ៨៣លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top