• ព័ត៌មានថ្មី

    Thursday, February 12, 2015

    នៅ​ឥណ្ឌា​អាច​លេង​ Facebook ​​​ម៉ាស៊េរី​ ​មិន​បាច់​អស់​លុយ​

    ក្រុមហ៊ុន Facebook បាន​អនុញាត​ឱ្យ​ប្រទេស​​​ឥណ្ឌា​ប្រើ​ប្រាស់​កម្មវិធី​ Internet.org ដែល​ជា​កម្មវិធី​មួយ​ អាច​ឱ្យ​​មនុស្ស​ទាំង​អស់​ប្រើប្រាស់​អ៊ីនធឺណិត​ ដោយ​មិន​អស់​ប្រាក់។

     
    ដើម្បី​ឱ្យ​ប្រជាជន​ក្រីក្រ​នៅ​ឥណ្ឌា​មាន​លទ្ធភាព​ប្រើ​​អ៊ីនធឺណិត​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ​ឬ​ស្វែង​យល់​ពី​ព័ត៌មាន​ផ្សេង​ៗ ដែល​កំពុង​តែ​កើន​​ឡើង​នៅ​ជុំវិញ​ពិភព​លោក Facebook បាន​សហការ​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​របស់​ឥណ្ឌា​ឈ្មោះ Reliance Communications ធ្វើ​ការ​លើ​គម្រោង​នេះ។

    កម្មវិធី​ Internet.org សម្រាប់​ដំឡើង​លើ​​ទូរសព្ទ​នេះ  អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​បើក​វិបសាយ​និង​សេវាកម្ម​ផ្សេង​ៗ​​ចំនួន ៣៨ (រួម​នឹង​​បណ្តាញ​ Facebook​​) ហើយ​​មាន​ភាសា​ចំនួន​៧ ( English, Hindi, Tamil, Telugu, Malayalam, Gujarati, និង​ភាសា Marathi) សម្រាប់​ប្រជាជន​ឥណ្ឌា។ ​

    TH11_BU_FACEBOOK_2306368f

    វិបសាយ​និង​សេវាកម្ម​​ទាំង​នោះ​មាន៖
    -Aaj Tak: News in Hindi
    -AccuWeather: Weather information
    -amarujala.com: News in Hindi
    -AP Speaks: Engage with local government
    -Babajob: Search for jobs
    -BabyCenter & MAMA: Learn about pregnancy and childcare
    -BBC News
    -Bing Search Cleartrip: Check train and flight schedules & buy tickets
    -Daily Bhaskar: Read local news
    -Dictionary.com
    -ESPN Cricinfo: Cricket updates
    -Facebook
    -Facts for Life: Health and hygiene information
    -Girl Effect: Articles and tips for girls
    -HungamaPlay: Music
    -IBNLive: News
    -iLearn: Learn from Women Entrepreneurs
    -India Today: Local news
    -Internet Basics
    -Jagran: Local news
    -Jagran Josh: Education and career information
    -Maalai Malar: News in Tamil
    -Maharashtra Times: News in Marathi
    -Malaria No More: Malaria information
    -manoramanews.com: Local news
    -Messenger: Send messages to friends and family
    -NDTV: Read news
    -Newshunt: Read news in English
    -OLX: Buy and sell products and services
    -Reliance Astrology: Read your horoscope
    -Reuters Market Lite: Get farming and crop information
    -Socialblood: Register to donate blood
    -Times of India: Read news
    -TimesJobs: Search for jobs
    -Translator: Translate words and phrases
    -Wikipedia: Find information
    -wikiHow: Find information

    ដូច្នេះ​ ឥណ្ឌា​ជា​​ប្រទេស​នៅ​អាស៊ី​ទី​មួយ​ហើយ​ដែល​បាន​​ទទួល​សេវាកម្ម​ប្រើ​ អ៊ីនធឺណិត​ឥត​គិត​ប្រាក់ ហើយ​នៅ​ពេល​អនាគត Facebook នឹង​ប្រឹង​ប្រែង​​​ចែក​ចាយ​កម្មវិធី​នេះ ទៅ​តាម​បណ្តា​ប្រទេស​ក្រី​ក្រ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នៅ​ឥណ្ឌា​អាច​លេង​ Facebook ​​​ម៉ាស៊េរី​ ​មិន​បាច់​អស់​លុយ​ Rating: 5 Reviewed By: Unknown
    Scroll to Top