• ព័ត៌មានថ្មី

    Wednesday, February 25, 2015

    Google ឈប់​ឱ្យ​បង្ហោះ​រូបភាព​ និង​វីដេអូ​អាសអាភាស​​លើ​ Blogger​ ទៀត​ហើយ

    នៅ ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​​ក្រុមហ៊ុន​ Google ​បាន​​ផ្ញើ​ទៅ​ម្ចាស់​ Blog ​ដែល​​ប្រើ​ប្រាស់​​ Blog​ របស់​ Website ខ្លួន​ថា​​​នឹង​ហាម​មិន​ឲ្យ​​អ្នក​ប្រើ​ប្រាស់ ​Blog ទាំង​នេះ​បង្ហោះ​រូបភាព ​ឬ​វីដេអូ​អាសអាភាស​ជា​សាធារណៈ​​ទេ ​ចាប់​ពី​ថ្ងៃ​ទី​​២៣ មីនា​ឆ្នាំ​នេះ​ទៅ។

    google-700


    ​​ក្រុមហ៊ុន​ Google មិន​ចង់​លុប​​​​ ឬ​បិទ Blog ​ទាំង​នោះ​​ទេ តែ​គ្រាន់​តែ​​រក្សា​វា​ជា​សម្ងាត់​ (private blog )​ ដូច្នេះ​រូបភាព ​និង​វីដេអូ​​អាសអាភាស​គឺ​នឹង​​មិន​​អាច​​ត្រូវ​បាន​​ស្វែង​ជា​សាធារណៈ​ទេ ​​​(​​​public search)។ ​ចំពោះ​​រូបភាព​និង​វីដេអូ​​អាសអាភាស (Private content) ដែល​បាន​បង្ហោះ​ទាំង​នោះ​​គឺ​អាច​មើល​បាន​តែ​ម្ចាស់​ Blog​​, admin​ និង​ user ក្នុង​ Blog តែ​ប៉ុណ្ណោះ​។


    ​​
    Google ​បាន​ឱ្យ​ដឹង​ទៀត​ថា​​ ​​ Blogger ​គឺ​នៅ​តែ​​អាច​​មាន​រូបភាព និង​ វីដេអូ​​អាសអាភាស​​​ តែ​​ស្ថិត​​​​​ក្នុង​ន័យ​អប់រំ​ ឬ​សិក្សា​ស្រាវ​ជ្រាវ។ ចំណែក​ឯ​​ Blog ដែល​ត្រូវ​បាន​បិទ​ចោល​នោះ​គឺ​មាន​តែ​ Blog ណា​ដែល​ទទួល​បាន​សារ​បម្រាម​ពី​​ Google តែ​ប៉ុណ្ណោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Google ឈប់​ឱ្យ​បង្ហោះ​រូបភាព​ និង​វីដេអូ​អាសអាភាស​​លើ​ Blogger​ ទៀត​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top