• ព័ត៌មានថ្មី

    Friday, February 27, 2015

    គេង​ច្រើនពេក បង្ក​ហានីភ័យ​សុខភាព​៦យ៉ាង​

    ការ ​គេង គឺជា​រឿង​ដែល​សំខាន់​​បំផុតសម្រាប់បំពេញ​បន្ថែម​ថាមពល​ដែល​រាងកាយ​ត្រូវការ ជាង​ការ​ញ៉ាំ​ទៅ​ទៀត ។ ប៉ុន្តែ​ការ​គេង​ មិន​ត្រូវ​យូរ​ពេក ឬ​តិច​ពេក​ឡើយ ​ពោល​គឺ​ជា​ធម្យម​ត្រឹម​​ប្រាំពីរ ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​បាន​ហើយ។  យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ជាច្រើន​ប្រទេស​បាន​ឲ្យ​ដឹង​ថា​គេង​លើស​ពី​ នេះ​ទៀត ​អ្នក​នឹង​ប្រឈមមុខ​ហានិភ័យ​សុខភាព៦យ៉ាង៖


    ១. ប៉ះពាល់​ដល់​ខួរក្បាល

    ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១២​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ស្ត្រី​វ័យ​ ចំណាស់​ដែល​​គេង​​ច្រើនពេក (ឬ​តិច​ពេក) អាច​ធ្វើឲ្យ​មុខងារ​របស់​ខួរក្បាល​​​​ធ្លាក់​ចុះ​​ការ​ចងចាំ។ ស្ត្រី​ដែល​​គេង​​ច្រើន​ជាង​ប្រាំបួន​ម៉ោង​ក្នុង​មួយ​យប់​ អាច​ផ្លាស់ប្ដូរ​ការ​គិត​យឺត​ជាង​អាយុ​ពីរ​ឆ្នាំ។

    ២. ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ

    Untitled-3

    នៅ​ឆ្នាំ​២០១៣​ក្រុម​អ្នកស្រាវជ្រាវ​របស់​កូរ៉េ​ខាងត្បូង​បាន​វិភាគ​លើ​ ទម្លាប់​គេង​របស់​ស្ត្រី​ជាង​៦៥០​នាក់ ដែល​កំពុង​បង្ក​កំណើត។ ពួកគេ​បាន​រក​ឃើញ​ថា​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ​មាន​ច្រើន​ជាង​ ស្ត្រី​ដែល​គេង​បាន​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់ ហើយ​ស្ត្រី​ដែល​គេង​បាន​១១​ម៉ោង​រឹតតែ​មាន​ផល​ពិបាក​ទៀត។

    ៣. ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម

    ការ​សិក្សា​តូច​មួយ​ក្នុង​ទីក្រុង​កេប៊ិច​ ប្រទេស​កាណាដា​ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​មនុស្ស​ដែល​ដេក​លើស​ប្រាំបី​ ម៉ោង​ក្នុង​មួយ​យប់​អាច​វិវត្តន៍​ទៅជា​ជំងឺ​ទឹកនោមផ្អែម​លើស​អ្នក​គេង​បាន​ ប្រាំពីរ​ម៉ោង​​ ដល់​ទៅពីរ​ដង។

    ៤. លើស​ទម្ងន់

    post_6f5cf2ae10d3452a8117e096103195af_635356704249280000

    អ្នកស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដូចគ្នា​ថា​មនុស្ស​ដែល​មាន​ជំងឺ​លើស​ ទម្ងន់ ​និង​ឡើង​ជាតិ​ខ្លាញ់​គឺ​ភាគច្រើន​ជា​អ្នក​គេង​ច្រើន។ ពួកគេ​បាន​រក​ឃើញ​ទៀត​ថា​ការ​គេង​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​យូរ​អាច​ឡើង​ទម្ងន់​ច្រើន​ជាង​មនុស្ស​បាន​ដេក​ប្រាំពីរ​ទៅ​ ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់។

    ៥. ប្រឈមមុខ​នឹង​ជំងឺ​បេះដូង

    នៅ​ក្នុង​ការស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​អាមេរិក​នៅ​ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​បេះដូង ឬ​អ្នក​ជំងឺ​សរសៃ​ឈាម​បេះដូង​នោះ​គឺ​បាន​ដេក​ប្រាំបី​ម៉ោង​ឬ​ច្រើនជាង​នេះ​ រៀងរាល់​យប់ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ទិន្នន័យ​មនុស្ស​ជាង​៣០០០នាក់។

    ៦. ជំងឺ​បាក់​ទឹកចិត្ត

    22441729-media_httpfarm5static_AkDak

    នៅ​ក្នុង​ការសិក្សា​មួយ​កាលពី​ឆ្នាំ​២០១៤ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​គេង​រយៈ​ពេល​យូរ​ធ្វើឲ្យ​មាន​កំណើន​ ហានិភ័យ​នៃ​​​ជំងឺ​បាក់​ទឹកចិត្ត។ ការសិក្សា​នោះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដេក​ប្រាំពីរ​ទៅ​ប្រាំបួន​ម៉ោង​ក្នុង​ មួយ​យប់​មាន​អត្រា​២៧% ​នៃ​ជំងឺ​បាក់​ទឹកចិត្ត ខណៈ​អ្នក​គេង​បាន​ប្រាំបួន​ម៉ោង ឬ​ច្រើនជាង​មាន​ដល់​ទៅ​៤៩%៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: គេង​ច្រើនពេក បង្ក​ហានីភ័យ​សុខភាព​៦យ៉ាង​ Rating: 5 Reviewed By: Unknown
    Scroll to Top