ក្រុម អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Michigan បានប្រើពេល១៤ថ្ងៃ ដើម្បីសាកសួរលើស្ត្រីវ័យក្មេងចំនួន១៧១នាក់ ដោយលទ្ធផលបង្ហាញថា ស្ត្រីដែលទទួលដំណេកច្រើន មានចំណង់ផ្លូវភេទខ្ពស់។
លោក Kalmbach និងក្រុមការងារ បានរកឃើញទៀតថា ស្ត្រីដែលគេងបាន៧ម៉ោង ២២នាទី គឺមានអារម្មណ៍ល្អ មានកម្លាំង និងមានការផ្ដោតអារម្មណ៍ល្អ ជាហេតុធ្វើឱ្យពួកគេមានចំណង់រួមភេទខ្លាំង ហើយបើគេងលើសនឹងមួយម៉ោង ចំណង់នឹងកើន១៤%។
“សារនេះគឺមានសារសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង។ គេងបានច្រើនឬស្កប់ស្កល់ ជួយឱ្យអារម្មណ៍ល្អ មានកម្លាំង ក្លាហាន បង្កើនចំណង់ផ្លូវភេទ និងល្អសម្រាប់សុខភាពជាដើម”។ លោក Kalmback បញ្ជាក់។
ទោះបីជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវ មិនបានបញ្ជាក់ថា ដេកមិនលក់កម្រិតណា ដែលធ្វើឱ្យប៉ះពាល់ដល់ ចំណង់ផ្លូវភេទនោះទេ៕