គ្រឹះស្ថាន សិក្សាមួយចំនួនទទួលបានភាពល្បីល្បាញសម្រាប់ការបណ្ដុះបណ្ដាលជំនាញ ព័ត៌មានវិទ្យា ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសិស្សនិស្សិតក្នុងការចុះឈ្មោះ សិក្សា។ គ្រឹះស្ថានសិក្សាខ្លះបានកំណត់លក្ខខណ្ឌយ៉ាងតឹងរ៉ឹងសម្រាប់ សិស្សដែលចង់ចុះឈ្មោះសិក្សា បើទោះបីសិស្សនិស្សិតមួយចំនួនមានលទ្ធភាពបង់ថ្លៃសិក្សាបានក៏ ដោយ។
សាលាអង្គការ Passerelles Numériques Cambodia
សាលានេះជាគោលការណ៍ផ្ដោតតែទៅលើនិស្សិតក្រីក្រតែប៉ុណ្ណោះ ដែលមានសមត្ថភាពតែខ្វះលទ្ធភាពក្នុងការបន្តការសិក្សានៅថ្នាក់ ឧត្ដមសិក្សា។ សិស្សនិស្សិតដែលអាចសិក្សានៅសាលានេះបាន ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលដូចជា ជាសិស្សដែលក្រីក្រពិតប្រាកដ ការធ្វើតេស្តទៅលើការសរសេរ ការធ្វើតេស្តផ្ទាល់មាត់និងការវាយតម្លៃផ្សេងទៀត។ សាលានេះតែងតែជ្រើសរើសសិស្សក្រីក្រជារៀងរាល់ឆ្នាំដែលទើបបញ្ចប់ ថ្នាក់ទី ១២ ដើម្បីមានឱកាសអាចបន្តការសិក្សាជំនាញព័ត៌មានវិទ្យា ឈានទៅផ្លាស់ប្តូរជីវិតចាកឆ្ងាយផុតពីភាពក្រីក្រ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
ជាគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិស្វកម្មនិងបច្ចេកវិទ្យាតាំងពី សម័យសង្គម។ ក្នុងចំណោមមុខជំនាញវិស្វកម្មនិងបច្ចេកវិទ្យា សាលានេះក៏មានភាពល្បីល្បាញ និងទទួលស្គាល់ពីសិស្សនិស្សិតសម្រាប់ការបណ្តុះបណ្តាលជំនាញ ព័ត៌មានវិទ្យា។
ការសិក្សាបាន សិស្សនិស្សិតក៏តម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តប្រលងយ៉ាង ស្វិតស្វាញ ហើយចំនួនសិស្សដែលអាចសិក្សាក៏មានកំណត់។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបណ្តុះបណ្តាលជំនាញចម្រុះទាំងផ្នែកសង្គម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ RUPP ក៏មានភាពល្បីល្បាញលើការបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា ដែលមួយឆ្នាំៗសាលាបានទទួលសិស្សចុះឈ្មោះជាច្រើន។ យ៉ាងណាសាលាក៏មានលក្ខខណ្ឌមួយចំនួន ដើម្បីសិស្សនិស្សិតអាចចុះឈ្មោះសិក្សាបានត្រូវជាប់មុខវិជ្ជា គណិត និងរូប និងក៏មានការប្រលងប្រជែងមួយចំនួនផងដែរ។