នៅ លើ YouTube មានវីដេអូរាប់រយលាន សម្រាប់ឱ្យប្រិយមិត្តកម្សាន្តអារម្មណ៍ តែពេលខ្លះស្រាប់តែឃើញវីដេអូគួរឱ្យចាប់អារម្មណ៍ ហើយចង់ដោនឡូតទុកមើលពេលក្រោយ បែរជាអត់ដឹងធ្វើម៉េច។ ប្រិយមិត្តមួយចំនួនធ្លាប់បានស្គាល់ App ជាច្រើនដែលអាចដោនឡូតវីដេអូពី YouTube តែមានអ្នកខ្លះទៀតនៅមិនទាន់ដឹងនៅឡើយ។ កម្មវិធីល្អៗខាងក្រោម អាចឱ្យប្រិយមិត្តប្រើ Android, iOS និង Windows Phone ទាញយកវីដេអូពី YouTube បានយ៉ាងរហ័សទាន់ចិត្ត៖
**សម្រាប់អ្នកប្រើ Android
១. TubeMate
TubeMate ជាកម្មវិធីមួយ អាចឱ្យអ្នកទាញយកវីដេអូពី YouTube បានយ៉ាងលឿន។ កម្មវិធីមួយនេះក៏អាចឱ្យអ្នកដោនឡូតវីដេអូពី Site ជាច្រើន រួមទាំង Facebook ផងដែរ។
ទាញយកកម្មវិធី: TubeMate
២. Videoder
កម្មវិធីនេះ អាចឱ្យអ្នកស្វែងរកវីដេអូណាដែលត្រូវការ ហើយដោនឡូតវាផ្ទាល់ចូលទៅក្នុង Smartphone ឬ Tablet របស់អ្នកបានភ្លាមៗ។ លើសពីនេះវាក៏មាន Option សម្រាប់ជ្រើសរើសកម្រិតគុណភាពវីដេអូបានផងដែរ។
ទាញយកកម្មវិធី: Videoder
**សម្រាប់អ្នកប្រើ iOS
១. MyTube for YouTube
ទាញយកកម្មវិធី: MyTube for YouTube
២. Worldtube HD
ទាញយកកម្មវិធី: Worldtube HD
**សម្រាប់អ្នកប្រើ Windows Phone
១. MyTube
កម្មវិធីនេះអាចឱ្យអ្នកដោនឡូតវីដេអូបានលឿន ហើយអ្នកក៏អាចប្រើសំឡេងដើម្បីស្វែងរកចំណងជើងវីដេអូ ដែលចង់បានផងដែរ។ ប្រសិនបើអ្នក Save វីដេអូចូលទូរសព្ទ Windows Phone របស់អ្នក នោះវានឹងបម្លែងទៅជា MP3 វិញ។
ទាញយកកម្មវិធី: MyTube
២. My Tube+
ទាញយកកម្មវិធី: My Tube+
៣. Tube Pro
ទាញយកកម្មវិធី: Tube Pro