បន្ទាប់ពីមានពាក្យចចាមអារ៉ាមពេលកន្លងទៅបាននិយាយថាក្រុមហ៊ុន Nokia មានគម្រោងត្រលប់ចូលពាណិជ្ជកម្មទូរសព្ទវិញ ក្រុមហ៊ុន Nokia ក៏បានចេញរបាយការណ៍ផ្លូវការមួយបដិសេធទៅនឹងពាក្យចចាមអារ៉ាម ទាំងនោះ។
ក្រុមហ៊ុន Nokia ក្នុងប្រទេសហ្វាំងឡង់ចេញរបាយការណ៍ជាផ្លូវការមួយនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃម្សិលមិញដោយនិយាយថាខ្លួនគ្មានគម្រោងនឹង ផលិត ឬ លក់ទូរសព្ទឲ្យអតិថិជនរបស់ខ្លួនទេ ហើយរបាយការណ៍ដែលបានចេញនាពេលកន្លងទៅគឺមិនពិតនោះទេ។
ទោះបីជាចចាមអារ៉ាមរបស់ក្រុមហ៊ុន Nokia ពិតឬមិនពិតក្ដី ក៏ក្រុមហ៊ុនមិនអាចផលិតបានដែរ ពោលអតីតក្រុមហ៊ុនផលិតទូរសព្ទនេះកំពុងជាប់កុងត្រាច្បាប់ជា មួយនឹងក្រុមហ៊ុន Microsoft រហូតដល់ត្រីមាសទីបួនឆ្នាំ២០១៦ដែលមិនអនុញ្ញាតឲ្យខ្លួនផលិត Smartphone បានឡើយ៕